jump to navigation

មេ​រៀន​ពី​វិបាក​នៃ​នយោបាយ​ប្រទេស​ថៃ ថ្ងៃ​ព្រហស្បតិ៍ 2 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
trackback

ប្រទេសថៃបច្ចុប្បន្ននេះកំពុងទទួលរងនូវការបែកបាក់ជាតិដ៏ធំមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថៃទំនើប។ បញ្ហានៃការបែងចែកវណ្ណៈនៃការគ្រប់គ្រងពីសំណាក់អភិជន អ្នកមានអំណាច និងអ្នកនយោបាយថៃបានធ្វើឲ្យសង្គមថៃប្រេះឆាទៅៗ និងឈានទៅដល់ការធ្វើរដ្ឋប្រហារម្ដងជាពីរដង។ វិបាកនៃស្ថានការនយោបាយនៅក្នុងប្រទេសថៃនេះ គួរដើរតួជាបទរៀនមួយសម្រាប់មេដឹកនាំឯទៀតក្នុងពិភពលោកយកទៅពិចារណាដើម្បីបញ្ជៀសស្ថានការណ៍បែបនេះនៅក្នុងប្រទេសរបស់ខ្លួន និងមិនប្រហែលជាយកទៅដាក់អនុវត្តនៅក្នុងប្រទេសខ្លួនទេមើល៍ទៅ។

ភាពប្រេះឆាក្នុងសង្គមថៃដែលកើតមានជាហូរហែប្រមាណជាមួយទសវត្សរ៍មកនេះ បានកើតឡើងចេញមកពីអសមភាពក្នុងសង្គម, ការចាត់ទុកក្រុមឯទៀតមិនស្មើនឹងក្រុមរបស់ខ្លួន, ការបង្កើតច្បាប់ និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីវាយប្រហារទៅលើគូបដិបក្ខ, ភាពអយុត្តិធម៌ និងការប្រើប្រាស់មាត្រដ្ឋានយោបាយស្ដង់ដារដ៍ពីរ ជាដើម។ល។ សុទ្ធសឹងជាដើមចងដែលធ្វើឲ្យសង្គមថៃឈានមកដល់ថ្ងៃនេះ។

រដ្ឋធម្មនុញ្ញថ្មីដែលចាត់ឡើងដោយរបបយោធា (ក្រោយរដ្ឋប្រហារឆ្នាំ២០០៦) ព្រមទាំងព្រះរាជបញ្ញត្តិប្រកបរដ្ឋធម្មនុញ្ញស្ដីអំពីគណៈបក្សនយោបាយឆ្នាំ២០០៧ ឬដែលភាសាអង់គ្លេសហៅថា Organic Act on Political Parties ដែលបានបើកឱកាសដល់ការរំលាយគណៈបក្សនយោបាយនានានៅក្នុងប្រទេសថៃនោះ ត្រូវបានគេមើលឃើញថា ក៏ជាមូលហេតុមួយដែលធ្វើឲ្យសង្គមថៃបែកបាក់ជាបំណែកៗ ជាពណ៌ជាពណ៌ និងឈានរហូតដល់វិបត្តិនយោបាយធ្ងន់ធ្ងរ និងជាចុងក្រោយរដ្ឋប្រហារថ្មីមួយទៀតបានកើតឡើងនាឆ្នាំ២០១៤ ដោយជៀសមិនផុត។

បើទោះបីជារបបយោធាថ្មីកើតឡើងក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ខិតខំកែប្រែស្ថានការណ៍ និងបានរៀបចំរដ្ឋធម្មនុញ្ញថ្មី ដើម្បីបង្រួបបង្រួមប្រជាជនខ្លួនឡើងវិញទៅហើយក្ដី រហូតមកដល់ពេលនេះស្ថានភាពជាវិបាកនៃនយោបាយថៃមិនមានសញ្ញាណណាមួយពីភាពល្អប្រសើរនោះឡើយ។ ការប្រេះឆា និងការបែកបាក់សាមគ្គីភាពក្នុងសង្គមត្រូវការពេលវេលារាប់សិបឆ្នាំ ឬលើសពីនេះដើម្បីផ្សះផ្សា។ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មេដឹកនាំពិភពលោកក្នុងភាពប្រថុយប្រថានណាមួយនាំខ្លួនផុងចូលស្ថានការណ៍ជាវិបត្តិបែងចែកវណ្ណៈដូចប្រទេសថៃបច្ចុប្បន្ននេះ ហើយថាមេរៀនពីវិបាកនៃនយោបាយថៃនេះ គួរត្រូវជៀសវៀងសម្រាប់ប្រទេសឯទៀតៗក្នុងលោក៕

__________________________________________________
អានផងដែរ
១. Breaking News: A Coup in Thailand
២. មឿងថៃថ្ងៃនេះ
៣. កម្ពុជា និងដំណើរថយក្រោយនូវលិទ្ធិប្រជាធិបតេយ្យ

Advertisements

មតិ»

1. កម្ពុជា និង​ដំណើរ​ថយ​ក្រោយ​នូវ​លិទ្ធិ​ប្រជា​ធិបតេយ្យ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែ​កុម្ភៈ 2017

[…] __________________________________________________ អានផងដែរ៖ ១. មេរៀនពីវិបាកនៃនយោបាយប្រទេសថៃ […]

2. សុំ​និយាយ​ពី​រឿង​ច្បាប់​បក្ខ​នយោបាយ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 7 ខែកក្កដា 2017

[…] អានផងដែរ៖ ១. មេរៀនពីវិបាកនៃនយោបាយប្រទេសថៃ ២. កម្ពុជា […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: