jump to navigation

ធន​បត្រ​​​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ ថ្ងៃ​អាទិត្យ 5 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍, អំពីស្រុកខ្មែរ.
trackback

ក្នុងឱកាសបុណ្យព្រះមេរុនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី១ ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងមក រាជការបានចេញធនបត្រអនុស្សាវរីយ៍មួយប្រភេទ ដោយមានឈ្មោះថា ធនប័ត្រ «ព្រះបរមរតនកោដ្ឋ» ប្រភេទ១.០០០រៀល។ ប្រភេទធនបត្រនេះត្រូវបានបោះពុម្ព និងដាក់ចេញឲ្យប្រើប្រាស់ដោយអនុក្រឹត្យរាជរដ្ឋាភិបាលលេខ ៤៣ អនក្រ. បក នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ គឺបីថ្ងៃមុនព្រះរាជពិធី។

ធនប័ត្រ «ព្រះបរមរតនកោដ្ឋ» ខាងមុខ
ធនប័ត្រ «ព្រះបរមរតនកោដ្ឋ» ខាងខ្នង

ខាងក្រោមនេះជាសេចក្ដីអធិប្បាយអំពីលក្ខណៈសម្បត្តិរបស់ធនបត្រ «ព្រះបរមរតនកោដ្ឋ» ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា៖

ក.លក្ខណៈទូទៅ

  • ទំហំធនប័ត្រ បណ្តោយ ១៤៥ ម.ម. និងទទឹង ៦៨ ម.ម.
  • ពណ៌ចម្បង គឺពណ៌ស៊ីជម្ពូ និងពណ៌ខៀវ

ខ.ផ្ទៃខាងមុខ៖

  • ផ្នែកកណ្តាល ខាងស្តាំ ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ នៃព្រះបរមរតនកោដ្ឋ មើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង និងមានចារឹកអក្សរ “ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ( ព.ស. ២៤៦៦  -ព.ស. ២៥៥៦ )” នៅពីក្រោម។ រីឯខាងឆ្វេង មានលេខ “១០០០” នៅពីលើគេ បន្ទាប់មក គឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបភាពព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា នៅខាងក្រោម មានលេខ-មាលា បោះពុម្ពដោយទឹកខ្មៅ ពណ៌ខ្មៅ រូបចម្លាក់នាគក្បាល ៧ និងអក្សរ “មួយពាន់រៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្លាយក្រដាសប្រាក់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។
  • ផ្នែកខាងស្តាំ ជ្រុងលើ មានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងលេខ-មាលា ដែលត្រូវបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម នៅពីក្រោមនោះ និងជ្រុងក្រោមមានលេខ “១០០០” ព្រមទាំងលេខ “1000” នៅពីក្រោមនោះ។
  • ផ្នែកខាងឆ្វេង មានលេខ “1000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពព្រាលៗ នៃក្បាច់លំអ ក្លាយពីក្បាច់អង្គរ ក្នុងទម្រង់ផ្កាច័ន ដែលមានបណ្តូលធំ ត្រូវបានបោះពុម្ពកាត់ទទឹងក្រដាសប្រាក់ និងជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើន ដោយត្រូវបានផ្គុំឡើង ដោយលេខ “១០០០” ដ៏តូចល្អិត។

គ.ផ្ទៃខាងខ្នង៖

  • ផ្នែកកណ្តាល នៃធនប័ត្រ ត្រូវបានរំលេចឡើងនូវរូបភាពព្រះទីនាំងសុវណ្ណហង្ស ក្នុងពិធីដង្ហែព្រះបរមសព ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកដល់ព្រះបរមរាជវាំង ព្រមទាំងរូបភាពប្រាសាទទេវាវិនិច្ឆ័យ និងមានអក្សរ “មួយពាន់រៀល” នៅពីក្រោមនោះ។
  • ផ្នែកខាងស្តាំ ជ្រុងលើ មានលេខ “1000” ដែលត្រូវបានបោះពុម្ព តាមបន្ទាត់បញ្ឈរ ចំកណ្តាល មានរូបភាពក្បាច់លំអ និងនៅជ្រុងក្រោម មានលេខ “១០០០”។
  • ផ្នែកខាងឆ្វេង ជ្រុងលើ មានអក្សរ “ធនាគារជាតិនៃកម្ពុជា” ចំកណ្តាល មានអក្សរ “សូមថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមទ្រង់យាងបដិសន្ធិក្នុងព្រះបរមសុគតិភព” និងនៅជ្រុងក្រោមមានលេខ “១០០០” ព្រមទាំងលេខ “២០១២”។

______________________________________________
អានផងដែរ៖
១. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ
២. រាជការចេញធនបត្រប្រភេទ១០០០រៀលគំរូថ្មី ឧទ្ទិសថ្វាយព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង

Advertisements

មតិ»

1. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017

[…] _____________________________________________________ អានផងដែរ៖ ១. ធនាគារជាតិចេញក្រដាសប្រាក់គំរូថ្មី២០.០០០រៀល ២. ធនបត្រមួយសែនរៀលថ្មី អបអរថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រិយ៍ ៣. ចេញធនបត្រ២០០០រៀលថ្មី អបអរបុណ្យឯករាជ្យជាតិ ៤. ធនបត្រប្រាំម៉ឺនរៀលថ្មី អបអរថ្ងៃចម្រើនព្រះជន្ម ៥. ចេញធនបត្រគំរូថ្មី ប្រភេទ១០០ និង៥០០រៀល ៦. ធនបត្រមួយម៉ឺនរៀលគំរូថ្មី អបអរថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រិយ៍ ៧. ធនបត្រអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្… […]

2. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017

[…] ___________________________________________________ អានផងដែរ៖ ១. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណាព្រះបរមរតនកោដ្ឋ ២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ ៣. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស ៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ ៥. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ ៦. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ៧. ធនបត្រអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: