jump to navigation

ថៃ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្មី​ហើយ អង្គ​ទី​២០ ថ្ងៃ​អង្គារ 7 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ព្រះមហាក្សត្រិយ៍ថ្មី របស់ថៃ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ទ្រង់ប្រោសព្រះរាជទានតែងតាំងសម្ដេចព្រះសង្ឃរាជអង្គថ្មីរបស់ប្រទេសហើយ បន្ទាប់ពីមានភាពចម្រូងចម្រាសស្ដីពីការតែងតាំង និងអាក់ខានជាងមួយឆ្នាំមក។

សម្ដេចព្រះមហាមុនីវង្ស សម្ដេចព្រះសង្ឃរាជថ្មីរបស់ថៃ

ចំពោះព្រះសង្ឃដែលទទួលបានការតែងតាំងឲ្យធ្វើជាសម្ដេចព្រះសង្ឃរាជនោះ គឺ៖ សម្ដេចព្រះមហាមុនីវង្ស អម្ពរ អម្ពរោ ឬសម្ដេចស ជាចៅអធិការវត្តរាជបពិធស្ថិតមហាសីមារាម រាជវរវិហារ (ថ. วัดราชบพิธสถิตมหาสีมาราม ราชวรวิหาร) ក្រុងបាងកក មកពីធម្មយុត្តិកនិកាយ។

បន្ទាប់ពីមានការតែងតាំងពីព្រះមហាក្សត្រិយ៍ហើយ ពិធីរាជាភិសេកសម្ដេចព្រះសង្ឃរាជអង្គថ្មីទី២០ របស់ក្រុងរតនកោសិន្ទ្រ នគរថៃនេះ នឹងត្រូវចាត់ធ្វើឡើងនៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ នៅឯវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវ នាបរិវេណព្រះបរមមហារាជវាំងថៃ ដោយមានព្រះមហាក្សត្រិយ៍អង្គថ្មីទ្រង់ធ្វើជាព្រះរាជាធិបតីផង។

ប្រទេសថៃបានអវត្តមានសម្ដេចព្រះសង្ឃរាជអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីសម្ដេចព្រះញាណសំវរ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិណាយក សម្ដេចព្រះសង្ឃរាជអង្គទី១៩ ទ្រង់បានសោយព្រះទិវង្គតទៅ។ ការអាក់ខានតែងតាំងសម្ដេចព្រះសង្ឃរាជអង្គថ្មី ក៏ដោយសារភាពចម្រូងចម្រាសពីបុគ្គល (ព្រះសង្ឃ) ដែលនឹងត្រូវតែងតាំងថ្មីតាមលំដាប់នោះ មានការតវ៉ាពីគុណសម្បត្តិរបស់ព្រះអង្គ ហើយទីបំផុតទៅព្រះអង្គមិនត្រូវបានតែងតាំងទេ។ សម្រាប់នគរថៃ បើទោះបីមានពីរនិកាយដូចនគរកម្ពុជាយើងដែរ តែសម្ដេចព្រះសង្ឃរាជមានតែមួយអង្គទេ ដែលចួនមកពីមហានិកាយ ចួនមកធម្មយុត្តិកនិកាយតាមវារៈ និងកាលសម័យ៕៚

_________________________________________
អានផងដែរ៖
១. អតីតសម្ដេចព្រះសង្ឃរាជសៀមមករួមពិធីសម្ពោធព្រះបរមសារីរិកធាតុនៅនគរខ្មែរ
២. អត្ថបទប្រែ៖ សឹកដណ្ដើមសង្ឃរាជថៃនិងទ្រឹស្ដី «វត្ត-វាំង-មន្ត្រី-ប្រជាជន»
៣. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ
៤. គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ
៥. សម្ដេចព្រះសង្ឃរាជថៃទទួលអនិច្ចធម្មក្នុងព្រះជន្ម១០០ព្រះវស្សា
៦. ទំនៀមការចារឹកព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជនៅនគរថៃ
៧. អំពីត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី២០ នៃនគរសៀម
៨. មកស្គាល់ប្រវត្តិ «សម្ដេចព្រះមហាមុនីវង្ស» សម្ដេចព្រះសង្ឃរាជអង្គទី២០ របស់នគរថៃ
៩. ថៃចាត់ពិធីរាជាភិសេកស្ថាបនាសម្ដេចព្រះសង្ឃរាជ ព្រះអង្គទី២០
១០. ទំនៀមការវាយរគាំងនៅក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ

Advertisements

មតិ»

1. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 8 ខែ​កុម្ភៈ 2017

[…] _____________________________________________ អានផងដែរ៖ ១. សម្ដេចព្រះសង្ឃរាជថៃទទួលអនិច្ចធម្មក្នុងព្រះជន្ម១០០ព្រះវស្សា ២. ទំនៀមប្រើផ្លិតរងនៅនគរថៃ ៣. គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ ៤. ព្រះរាជពិធីសមណុត្តមាភិសេកនៅក្នុងនគរកម្ពុជា ៥. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គ… […]

2. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 8 ខែ​កុម្ភៈ 2017

[…] _____________________________________________ អានផងដែរ៖ ១. សម្ដេចព្រះសង្ឃរាជថៃទទួលអនិច្ចធម្មក្នុងព្រះជន្ម១០០ព្រះវស្សា ២. ទំនៀមប្រើផ្លិតរងនៅនគរថៃ ៣. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ ៤. ព្រះរាជពិធីសមណុត្តមាភិសេកនៅក្នុងនគរកម្ពុជា ៥. គ្រឿងប្រកបព្រះឥស្សរិយយសព្រះមហាឧបរាជខ្មែរ ៦. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គ… […]

3. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 8 ខែ​កុម្ភៈ 2017

[…] _____________________________________________ អានផងដែរ៖ ១. ភ័ព្វសំណាងប្រជាជាតិថៃ (ភាគ២) ២. ថៃចាត់សមក្បួនដង្ហែព្រះសពសម្ដេចព្រះសង្ឃរាជ ៣. ព្រះមហាក្សត្រិយ៍ថៃប្រោសស្ថាបនាព្រះកិត្តិយសសម្ដេចព្រះសង្ឃរាជ ៤. ថៃចាត់ព្រះរាជពិធីចេញព្រះមេរុ និងថ្វាយព្រះភ្លើងសម្ដេចព្រះសង្ឃរាជ ៥. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ ៦. អតីតសម្ដេចព្រះសង្ឃរាជសៀមមករួមពិធីសម្ពោធព្រះបរមសារីរិកធាតុនៅនគរខ្មែរ ៧. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គ… […]

4. ទំនៀម​ការ​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017

[…] បានសម្រេចប្រោសព្រះរាជទានតែងតាំងសម្ដេចព្រះសង្ឃរាជអង្គថ្មី កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះមក […]

5. អំពី​ត្រា​សញ្ញ​លក្សណ៍ សម្ដេច​ព្រះ​សង្ឃ​រាជ អង្គ​ទី​២០ នៃ​នគរ​សៀម | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 10 ខែ​កុម្ភៈ 2017
6. មក​ស្គាល់​ប្រវត្តិ «​សម្ដេច​ព្រះ​មហា​មុនីវង្ស​» សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​២០ របស់នគរ - ថ្ងៃ​អាទិត្យ 12 ខែ​កុម្ភៈ 2017

[…] អានផងដែរ៖ ១. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គ… […]

7. ថៃ​ចាត់​ពិធី​រាជាភិសេក​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017

[…] ៤. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គ…៥. អំពីត្រាសញ្ញលក្សណ៍ […]

8. ទំនៀម​ការ​វាយ​រគាំង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 17 ខែ​កុម្ភៈ 2017

[…] ៤. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គ…៥. អំពីត្រាសញ្ញលក្សណ៍ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: