jump to navigation

ទំនៀម​ការ​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៅ​នគរ​ថៃ ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ដូចគ្នានឹងនគរកម្ពុជាយើងដែរ សម្ដេចព្រះសង្ឃរាជថៃមានព្រះរាជបុព្វសិទ្ធិ និងព្រះឥស្សរិយយសសម្គាល់ចម្បងមួយទៀតនោះគឺ «ព្រះសុវណ្ណប័ដ»។ ព្រះសុវណ្ណប័ដ គឺជាដំបារមាសមួយដែលមានចារឹកអក្សរតាំងព្រះបរមនាមដំបារមាសដែលចារឹកអក្សរតាំងព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យ ឬតាំងព្រះនាមក្សត្រិយ៍ថ្នាក់បន្ទាប់ចុះមករហូតដល់ទីសម្ដេចព្រះសង្ឃរាជ។

បន្ទាប់ពីព្រះមហាក្សត្រិយ៍ថៃសម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ បានសម្រេចប្រោសព្រះរាជទានតែងតាំងសម្ដេចព្រះសង្ឃរាជអង្គថ្មី កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះមក នាព្រឹកមិញនេះ (៩ កុម្ភៈ ២០១៧) នៅឯនគរថៃ មានព្រះរាជពិធីចារឹកព្រះសុវណ្ណប័ដ សម្ដេចព្រះសង្ឃរាជថៃអង្គថ្មី ដើម្បីយកទៅប្រើប្រាស់ក្នុងព្រះរាជពិធីរាជាភិសេកព្រះអង្គ ដែលនឹងត្រូវធ្វើឡើងនាថ្ងៃអាទិត្យ ខាងមុខនេះ។ ដើម្បីជាការសិក្សាស្វែងយល់ ស្រែខ្មុកសូមលើកយកអំពីទំនៀមនៃការចារឹកព្រះសុវណ្ណប័ដនៅនគរថៃ សម្រាប់សម្ដេចព្រះសង្ឃរាជអង្គថ្មីនេះដូចតទៅនេះ។

«ព្រះសុវណ្ណប័ដ» គឺជាវត្ថុមង្គល និងស័ក្ដិសិទ្ធិមួយសម្រាប់បុគ្គលដែលមានភ័ព្វទទួលបាន ហេតុដូចនេះពិធីចារឹកព្រះសុវណ្ណប័ដ ក៏ត្រូវរៀបចំឡើងឲ្យបានត្រឹមត្រូវសមព្រះកិត្តិយសនៃបុគ្គលរូបនោះផងដែរ។ ជាទូទៅព្រះរាជពិធីចារឹកព្រះសុវណ្ណប័ដនេះ ត្រូវធ្វើឡើងនៅក្នុងព្រះឧបោសថវត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត ក្នុងព្រះបរមមហារាជវាំង ក្រុងទេពមហានគរ (បាងកក)។

ព្រះរាជពិធីនេះ ព្រះមហាក្សត្រិយ៍ព្រះអង្គអាចយាងជាព្រះរាជាធិបតីដោយព្រះអង្គផ្ទាល់ ឬទ្រង់ចាត់ព្រះរាជតំណាងឲ្យចូលរួម។ ពិធីនេះចាប់ផ្ដើមដោយចៅក្រុមអាលក្សណ៍ (អ្នកដែលត្រូវចារឹកអក្សរ) ចូលទៅក្រាបព្រះពុទ្ធមណីរតនបដិមាករ (ព្រះកែវមរកត) រួចថ្វាយបង្គំព្រះសង្ឃ (ដែលជាព្រះរាជាគណៈ) ដែលនិមន្តចូលរួម រួចទើបទៅអង្គុយនៅកន្លែងដែលចាត់ឡើងសម្រាប់ការចារឹកព្រះសុវណ្ណប័ដ ព្រមជាមួយគ្នានោះ កងសាសនូបត្ថម្ភ ក្រុមការសាសនាអារាធនាសីល ព្រះរាជាគណៈថ្វាយសីល។

បន្ទាប់មកចៅក្រុមអាលក្សណ៍អុជទៀនមាសទៀនប្រាក់ និងយកអំបោះសីលពាក់ក និងចាប់ផ្ដើមធ្វើពិធីចារឹកព្រះសុវណ្ណប័ដ។ ខណៈពេលកំពុងចារឹកនេះ ព្រះសង្ឃធ្វើការចម្រើនជ័យមង្គលគាថា ហោរហ្លួងវាយស្គរជ័យ ព្រាហ្មណ៍ផ្លុំសង្ខ ភូសាមាលាគ្រលែងពីងពាំង ទាហានប្រគំសង្ខ ត្រែ តុរិយាង្គ។

បន្ទាប់ពីចារឹកស្រេចរួចរាល់ ចៅក្រុមអាលក្សណ៍យកខ្សែអំបោះសីលចេញ ព្រះរាជគ្រូព្រាហ្មណ៍ថ្វាយទឹកទេពមន្តនិងចឺមព្រះសុវណ្ណប័ដ។ បន្ទាប់មកចៅក្រុមអាលក្សណ៍អញ្ជើញព្រះសុវណ្ណប័ដដាក់ក្នុងស្រោមនិងតម្កល់លើពាន រួចយកទៅដាក់លើធម្មាសន៍សិលា រួចស្រេចព្រះរាជពិធីចារឹកព្រះសុវណ្ណប័ដ។

ព្រះនាមពេញដែលចារឹកក្នុងព្រះសុវណ្ណប័ដ គឺ៖

«សម្ដេចព្រះអរិយវង្សាគតញ្ញាណ សុខុមធម្មវិធានតម្រង់ សកលមហាសង្ឃបរិណាយក ត្រីបិដកធរាចារ្យ អម្ពរាភិធានសង្ឃវិសុត បាពចនុត្តមសាសនសោភណ កិត្តិនិរមលគុរុដ្ឋានីយបណ្ឌិត វជិរាលង្ករណនរិឝ្របសន្នាភិសិតប្រកាស វិសារទនាថធម្មភូតាភិវុឌ្ឍទសមិន្ទ្រសម្មុតិបឋមគណាធិបេឝ្រ បវិធនេតយោភាសវាសនវង្សវិវឌ្ឍ ពុទ្ធបរិឞ័ទគារវស្ថាន វិបូលសីលសមាចារវត្រវិបស្សនសន្ទរ ជិនវរមហាមុនីវង្សានុឝិឞ្ដ បវរធម្មបពិត្រ សម្ដេចព្រះសង្ឃរាជ»

ចំពោះព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជអង្គទី២០ នៃក្រុងរតនកោសិន្ទ្ររបស់ថៃនេះ គឺជាផែនមាសបួនជ្រុង មានខ្នាតប្រមាណ១១សង់ទីម៉ែត្រ បណ្ដោយប្រមាណ២០សង់ទីម៉ែត្រ មានចារឹកព្រះនាមសមណស័ក្ដិ សម្ដេចព្រះសង្ឃរាជ៕៚

ចៅក្រុមអាលក្សណ៍កំពុងរៀបចំពិធីចារឹកព្រះសុវណ្ណប័ដ
ចៅក្រុមអាលក្សណ៍កំពុងចារឹកព្រះសុវណ្ណប័ដចៅក្រុមអាលក្សណ៍កំពុងចារឹកព្រះសុវណ្ណប័ដព្រាហ្មណ៍ព្រះរាជគ្រូថ្វាយទឹកទេពមន្តនិងចឺមព្រះសុវណ្ណប័ដដែលចារឹករួចព្រះសុវណ្ណប័ដចារឹករួចដាក់លើពាន

_________________________________________
អានផងដែរ៖
១. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម
២. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ
៣. គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ
៤. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គទី២០
៥. អំពីត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី២០ នៃនគរសៀម
៦. មកស្គាល់ប្រវត្តិ «សម្ដេចព្រះមហាមុនីវង្ស» សម្ដេចព្រះសង្ឃរាជអង្គទី២០ របស់នគរថៃ
៧. ថៃចាត់ពិធីរាជាភិសេកស្ថាបនាសម្ដេចព្រះសង្ឃរាជ ព្រះអង្គទី២០
៨. ទំនៀមការវាយរគាំងនៅក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ

Advertisements

មតិ»

1. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017

[…] […]

2. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017

[…] […]

3. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017

[…] ព្រះសុវណ្ណប័ដ ២. ត្រាប្រចាំតំណែង និង ៣. […]

4. ថៃ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្មី​ហើយ អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2017

[…] […]

5. អំពី​ត្រា​សញ្ញ​លក្សណ៍ សម្ដេច​ព្រះ​សង្ឃ​រាជ អង្គ​ទី​២០ នៃ​នគរ​សៀម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែ​កុម្ភៈ 2017

[…] […]

6. មក​ស្គាល់​ប្រវត្តិ «​សម្ដេច​ព្រះ​មហា​មុនីវង្ស​» សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​២០ របស់នគរ - ថ្ងៃអាទិត្យ 12 ខែ​កុម្ភៈ 2017

[…] […]

7. ថៃ​ចាត់​ពិធី​រាជាភិសេក​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 13 ខែ​កុម្ភៈ 2017

[…] បន្ទាប់មកព្រះចៅផែនដីថៃប្រគេនព្រះសុវណ្ណប័ដ ផ្លិតយស ត្រាប្រចាំតំណែងសម្ដេចព្រះសង្ឃរាជ ព្រមទាំងគ្រឿងសមណស័ក្ដិប្រើប្រាស់សម្រាប់សម្ដេចព្រះសង្ឃរាជ និងព្រះរាជាគណៈ ព្រមទាំងអ្នកមុខអ្នកការថៃ គ្រប់ឋានានុក្រមក៏បានប្រគេនគ្រឿងសក្ការតាមលំដាប់លំដោយ។ បន្ទាប់ពីពិធីនានារួចស្រេចហើយ នៅវេលា១៩.៥៨នាទី សម្ដេចព្រះសង្ឃអង្គរាជអង្គថ្មី ស្ដេចយាងចាកចេញពីព្រះឧបោសថ ឆ្ពោះទៅប្រថាប់ព្រះទីន័ងរថយន្តថ្មីមួយ (រថយន្តប្រចាំតំណែងសម្ដេចព្រះសង្ឃរាជ) ដែលជាព្រះរាជទានពីសំណាក់ព្រះចៅផែនដីឆ្ពោះទៅកាន់វត្តរាជបពិធស្ថិតមហាសីមារាម សូរេចព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គទី២០ នៃក្រុងរតនកោសិន្ទ្រ រាជអាណាចក្រថៃ៕៚ […]

8. ទំនៀម​ការ​វាយ​រគាំង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: