jump to navigation

មក​ស្គាល់​ប្រវត្តិ «​សម្ដេច​ព្រះ​មហា​មុនីវង្ស​» សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​២០ របស់នគរ​ថៃ ថ្ងៃ​សុក្រ 10 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

កកន៖ នៅថ្ងៃអាទិត្យខាងមុខនេះ ប្រទេសថៃនឹងមានព្រះរាជពិធីប្រវត្តិសាស្ត្រមួយគឺការស្ថាបនាសម្ដេចព្រះសង្ឃរាជថ្មីអង្គទី២០របស់ប្រទេស គឺ សម្ដេចព្រះមហាមុនីវង្ស អម្ពរ អម្ពរោ ស្រែខ្មុកសូមចូលរួមអនុមោទនាការតែងតាំងប្រមុខសង្ឃជាន់ខ្ពស់នៅនគរថៃនេះ និងមានកិត្តិយសលើកយកប្រវត្តិរបស់ព្រះអង្គ ដើម្បីជាធម្មទានដូចតទៅនេះ។

សម្ដេចព្រះមហាមុនីវង្ស ឬសម្ដេចស ព្រះអង្គប្រសូតនៅថ្ងៃទី២៦ ខែមិថុនា ព.ស.២៤៧០ (តាមប្រក្រតិទិនថៃ) គ.ស.១៩២៧ ត្រូវនឹងថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំថោះ ចុល្លសករាជ១២៨៩ នៅឃុំបាងប៉ា ស្រុកមឿង ខេត្តរាជបុរី និងមានព្រះនាមដើមថា អម្ពរ ប្រសត្ថពង្ស។ ញោមមាតានាម តាល ប្រសត្ថពង្ស ឯបិតានាម ន័ប ប្រសត្ថពង្ស ដែលជាអ្នកលក់ដូរ។ បច្ចុប្បន្នព្រះអង្គមានព្រះជន្ម៨៩វស្សា។

កាលគ្រាកុមារភាព បានចូលរៀនសាលាបឋមសិក្សានៅសាលារៀនទេវានុគ្រោះហ៍ នាឃុំគោកខ្ទឹម ស្រុកមឿង ខេត្តល្វបុរី រហូតដល់បញ្ចប់ថ្នាក់ទី៤។

នៅគ.ស.១៩៣៧ ព្រះអង្គបានបួសជាសាមណេរនាវត្តសត្តនារថបរិវត្រ ឃុំនាមឿង ស្រុកមឿង ខេត្តរាជបុរី ដោយមានព្រះធម្មសេនានី (ងើន នន្ទោ) មេគណខេត្តរាជបុរី ជាព្រះឧបជ្ឈាយ៍ និងបន្ទាប់មកបានទៅសំណាក់វត្តត្រីញាតិ ឃុំពង់ស្វាយ ដើម្បីសិក្សាព្រះបរិយត្តិធម្ម។ នៅគ.ស.១៩៤០ ប្រឡងជាប់ជាអ្នកធម៌ ថ្នាក់ត្រី, គ.ស.១៩៤១ ជាប់ថ្នាក់ទោ, គ.ស.១៩៤៣ ជាប់ថ្នាក់ឯក និងប្រឡងជាប់បារៀនធម៌៣ប្រយោគ, គ.ស.១៩៤៥ ប្រឡងជាប់បារៀនធម៌៤ប្រយោគ។

នៅគ.ស. ១៩៤៧ បានផ្លាស់មកសំណាក់ឯវត្តរាជបពិធស្ថិតមហាសីមារាម ដោយសម្ដេចព្រះពុទ្ធបាវចនបតី (ទងចឿ ចិន្តាករោ) យកមកផ្ញើនឹងសម្ដេចព្រះអរិយវង្សាគតញ្ញាណ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិណាយក (វាសន៍ វាសនោ) និងបានចូលពិធីឧបសម្ប័ទ កាលពីថ្ងៃទី៩ ខែឧសភា ព.ស.២៤៩១ គ.ស.១៩៤៨ នាមហាពទ្ធសីមាវត្តរាជបពិធ ដោយមានសម្ដេចព្រះអរិយវង្សាគតញ្ញាណ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិណាយក (វាសន៍ វាសនោ) ជាព្រះឧបជ្ឈាយ៍ សម្ដេចព្រះពុទ្ធបាវចនបតី (ទងចឿ ចិន្តាករោ) ជាព្រះកម្មវាចាចារ្យ។

បន្ទាប់ពីឧបសម្ប័ទ ព្រះអង្គបានបន្តសិក្សាព្រះបរិយត្តិធម៌ ក្នុងវត្តរាជបពិធ និងនៅគ.ស.១៩៤៨ ព្រះអង្គបានប្រឡងជាប់បារៀនធម៌៥ប្រយោគ និងនៅគ.ស.១៩៥០ ប្រឡងជាប់បារៀនធម៌៦ប្រយោគ។

ក្រោយមកព្រះអង្គបានចូលរៀននៅសាកលវិទ្យាល័យមហាមកកុដរាជវិទ្យាល័យ ជាអ្នកសិក្សាជំនាន់ទី៥ ដោយបានបញ្ចប់ផ្នែកសាសនសាស្ត្របណ្ឌិត នាគ.ស.១៩៥៧ និងនៅគ.ស.១៩៦៦ បានចូលទៅអប់រំវគ្គព្រះធម្មទូត និងជាព្រះធម្មទូតជំនាន់ទីដំបូង មុននឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតឯសាកលវិទ្យាល័យពារាណសី ប្រទេសឥណ្ឌា និងបានបញ្ចប់ការសិក្សាកាលគ្រាគ.ស.១៩៦៩ ផ្នែកប្រវត្តិសាស្ត្រ និងបូរាណវិទ្យា។

លំដាប់សមណស័ក្ដិ

  • គ.ស.១៩៧១ ទទួលបានព្រះទានដំឡើងសមណស័ក្ដិជាព្រះរាជាគណៈថ្នាក់សាមញ្ញ ទី «ព្រះបរិយត្តិកវី»
  • គ.ស.១៩៨១ ទទួលបានព្រះទានដំឡើងសមណស័ក្ដិជាព្រះរាជាគណៈថ្នាក់រាជ ទី «ព្រះរាជសារសុធី»
  • គ.ស.១៩៩០ ទទួលបានព្រះទានដំឡើងសមណស័ក្ដិជាព្រះរាជាគណៈថ្នាក់ទេព ទី «ព្រះទេពមេធាភរណ៍»
  • គ.ស.១៩៩៥ ទទួលបានព្រះទានដំឡើងសមណស័ក្ដិជាព្រះរាជាគណៈថ្នាក់ធម្ម ទី «ព្រះធម្មមេធាភរណ៍»
  • គ.ស.២០០០ ទទួលបានព្រះទានដំឡើងសមណស័ក្ដិជាព្រះរាជាគណៈអនុគណថ្នាក់ហិរញ្ញប័ដ ឬសម្ដេចព្រះរាជាគណៈរង ទី «ព្រះសាសនសោភណ វិមលញ្ញាណអតុលសុន្ទ្រនាយក ត្រីបិដកធម្មាលង្កាភូឞិត ធម្មនិត្យសាទរ ឝាសនកិច្ចានុករ ធម្មយុត្តិកគណិស្សរបវរសង្ឃារាម គាមវាសី»

នៅថ្ងៃទី៥ ខែធ្នូ គ.ស.២០០៩ ព្រះអង្គត្រូវបានព្រះមហាក្សត្រិយ៍ថៃ រាមាទី៩ ប្រោសព្រះរាជទានស្ថាបនាឡើងជាសម្ដេចព្រះរាជាគណៈថ្នាក់សុវណ្ណប័ដ ទី «សម្ដេចព្រះមហាមុនីវង្ស ពិពឌ្ឍនពង្សវិសុត ពុទ្ធបាពចនានុឝាសន៍វាសនវរាង្កូរ វិបូលឝិលសមាចារវត្រសុន្ទរ ត្រីបិដកធម្មវរាលង្ករណវិភូឞិត ធម្មយុត្តិកគណិស្សរ បវរសង្ឃារាម គាមវាសី អរណ្យវាសី» គង់នៅវត្តរាជបពិធស្ថិតមហាសីមារាម រាជវរវិហារ ព្រះអារាមហ្លួង ក្រុងទេពមហានគរ មានឋានានុស័ក្ដិតាំងឋានានុក្រមបាន១០អង្គ។

សម្ដេចព្រះមហាមុនីវង្ស ជាព្រះថេរៈជាន់ខ្ពស់មួយព្រះអង្គដែលយកព្រះទ័យទុកដាក់ក្នុងកិច្ចការរបស់ព្រះអារាមហ្លួងរហូតមក ដូចដែលបានឃើញពីភារនាទីដែលបានបំពេញកន្លងមក ដោយសុទ្ធតែកើតឡើងពីចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ព្រមទាំងការតាំងព្រះទ័យ។ នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ គ.ស.២០១៧ កន្លងទៅនេះព្រះអង្គត្រូវបានព្រះមហាក្សត្រិយ៍ថ្មីរបស់ថៃ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ទ្រង់ប្រោសព្រះរាជទាន សម្រេចតែងតាំងជាសម្ដេចព្រះសង្ឃរាជអង្គទី២០ នៃរាជអាណាចក្រថៃ៕៚

សម្ដេចព្រះមហាមុនីវង្ស និងសម្ដេចព្រះចៅយូហួថៃ ក្នុងព្រះរាជពិធីមួយនាពេលកន្លងមកសម្ដេចព្រះមហាមុនីវង្ស កាលពីសម័យនៅកំឡោះ

_________________________________________
អានផងដែរ៖
១. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គទី២០
២. ទំនៀមការចារឹកព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជនៅនគរថៃ 
៣. អំពីត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី២០ នៃនគរសៀម
៤. ថៃចាត់ពិធីរាជាភិសេកស្ថាបនាសម្ដេចព្រះសង្ឃរាជ ព្រះអង្គទី២០
៥. ទំនៀមការវាយរគាំងនៅក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ

Advertisements

មតិ»

1. ថៃ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្មី​ហើយ អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 12 ខែ​កុម្ភៈ 2017

[…] គឺ៖ សម្ដេចព្រះមហាមុនីវង្ស អម្ពរ អម្ពរោ ឬសម្ដេចស […]

2. ទំនៀម​ការ​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 12 ខែ​កុម្ភៈ 2017
3. អំពី​ត្រា​សញ្ញ​លក្សណ៍ សម្ដេច​ព្រះ​សង្ឃ​រាជ អង្គ​ទី​២០ នៃ​នគរ​សៀម | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 12 ខែ​កុម្ភៈ 2017
4. ថៃ​ចាត់​ពិធី​រាជាភិសេក​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017
5. ប្រទេសថៃរាជាភិសេកស្ថាបនាសម្ដេចសង្ឃអង្គទី ២០ – Khmer News Media Center (KNMC) - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017

[…] កំណត់ហេតុ សុភ័ក្រ្ត […]

6. ទំនៀម​ការ​វាយ​រគាំង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 17 ខែ​កុម្ភៈ 2017

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: