jump to navigation

ថៃ​ចាត់​ពិធី​រាជាភិសេក​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ទី​២០ ថ្ងៃ​អាទិត្យ 12 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย.
trackback

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ល្ងាចថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ គ.ស.២០១៧ នេះ នៅឯក្រុងទេពមហានគរ រាជអាណាចក្រថៃមានរៀបចំព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មី អង្គទី២០ នៃក្រុងរតនកោសិន្ទ្រជាផ្លូវការ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតពីសំណាក់ព្រះចៅផែនដីខ្លួន គឺសម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ព្រមទាំងមានការយាង និងអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ព្រះសង្ឃ រាជាគណៈគ្រប់និកាយ នាហ្មឺនមន្ត្រី ខ្ញុំរាជការ និងអាណាប្រជានុរាស្ត្រថៃជាច្រើនកុះករ។ ពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណព្រះឧបោសថវត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត ក្នុងព្រះបរមមហារាជវាំង ក្រុងទេពមហានគរ (បាងកក)។

សម្ដេចព្រះសង្ឃរាជអង្គថ្មីរបស់ថៃ

ព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មីនេះ ត្រូវបានធ្វើឡើងតាមបូរាណរាជបវេណីរបស់ថៃ ដោយមានការសូធ្យប្រកាសព្រះរាជឱង្ការប្រោសស្ថាបនាព្រះអង្គដោយក្រុមអាលក្សណ៍ និងសូធ្យព្រះនាមព្រះសុវណ្ណប័ដ។ បន្ទាប់មកព្រះចៅផែនដីថៃថ្វាយទឹកព្រះមហាស័ង្ខទក្សិណាវ័ដស្ថាបនាព្រះអង្គជាផ្លូវការ ដោយមានព្រះសង្ឃក្នុងសង្ឃមណ្ឌលចម្រើនជ័យមង្គលគាថាផង។ ព្រមជាមួយគ្នានោះហោរហ្លួងវាយគងជ័យ ព្រាហ្មណ៍ផ្លុំស័ង្ខ ភូសាមាលាគ្រលែងពីងពាំង ទាហានប្រគំសង្ខ ត្រែ តុរិយាង្គ និងព្រមជាមួយគ្នានោះ ក៏មានការវាយរគាំង នៅឯហោរគាំង វត្តព្រះស្រីរតនសាស្ដារាម ចំនួន២០ដងផងដែរ។ សូមបញ្ជាក់ថា ក្នុងពេលជាមួយគ្នាគ្រប់វត្តអារាមនៅទូទាំងរាជអាណាចក្រថៃ ព្រមវត្តថៃនានាក្នុងលោកក៏បានធ្វើការវាយរគាំងព្រមៗគ្នាដើម្បីអនុមោទនាសាធុការព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មីនេះផងដែរ (អានប្រកាស៖ ទំនៀមការវាយរគាំងនៅក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ)។

បន្ទាប់មកព្រះចៅផែនដីថៃប្រគេនព្រះសុវណ្ណប័ដ ផ្លិតយស ត្រាប្រចាំតំណែងសម្ដេចព្រះសង្ឃរាជ ព្រមទាំងគ្រឿងសមណស័ក្ដិប្រើប្រាស់សម្រាប់សម្ដេចព្រះសង្ឃរាជ និងព្រះរាជាគណៈ ព្រមទាំងអ្នកមុខអ្នកការថៃ គ្រប់ឋានានុក្រមក៏បានប្រគេនគ្រឿងសក្ការតាមលំដាប់លំដោយ។ បន្ទាប់ពីពិធីនានារួចស្រេចហើយ នៅវេលា១៩.៥៨នាទី សម្ដេចព្រះសង្ឃអង្គរាជអង្គថ្មី ស្ដេចយាងចាកចេញពីព្រះឧបោសថ ឆ្ពោះទៅប្រថាប់ព្រះទីន័ងរថយន្តថ្មីមួយ (រថយន្តប្រចាំតំណែងសម្ដេចព្រះសង្ឃរាជ) ដែលជាព្រះរាជទានពីសំណាក់ព្រះចៅផែនដីឆ្ពោះទៅកាន់វត្តរាជបពិធស្ថិតមហាសីមារាម សូរេចព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គទី២០ នៃក្រុងរតនកោសិន្ទ្រ រាជអាណាចក្រថៃ៕៚

ទិដ្ឋភាពព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មីរបស់ថៃព្រះមហាក្សត្រិយ៍ថៃយាងចូលរួមព្រះរាជពិធីក្រុមអាលក្សណ៍អានព្រះបរមរាជឱង្ការតែងតាំងសម្ដេចព្រះសង្ឃរាជព្រះសង្ឃយាងចូលរួមព្រះរាជពិធី
សម្ដេចព្រះសង្ឃរាជ (កាន់ផ្លិតយស)ព្រះមហាក្សត្រិយ៍ថៃថ្វាយទឹកសង្ខសម្ដេចព្រះសង្ឃរាជភ្នាក់ងារព្រះបរមរាជវាំងវាយរគាំងថ្វាយអនុមោទនាសាធុកា

_________________________________________
អានផងដែរ៖
១. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម
២. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ
៣. គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ
៤. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គទី២០
៥. អំពីត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី២០ នៃនគរសៀម
៦. មកស្គាល់ប្រវត្តិ «សម្ដេចព្រះមហាមុនីវង្ស» សម្ដេចព្រះសង្ឃរាជអង្គទី២០ របស់នគរថៃ
៧. ទំនៀមការចារឹកព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជនៅនគរថៃ
៨. ទំនៀមការវាយរគាំងនៅក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ

Advertisements

មតិ»

1. ទំនៀម​ការ​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017
2. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017
3. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017
4. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017
5. អំពី​ត្រា​សញ្ញ​លក្សណ៍ សម្ដេច​ព្រះ​សង្ឃ​រាជ អង្គ​ទី​២០ នៃ​នគរ​សៀម | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017
6. ថៃ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្មី​ហើយ អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017
7. មក​ស្គាល់​ប្រវត្តិ «​សម្ដេច​ព្រះ​មហា​មុនីវង្ស​» សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​២០ របស់នគរ - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2017
8. ទំនៀម​ការ​វាយ​រគាំង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 17 ខែ​កុម្ភៈ 2017

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: