jump to navigation

ទំនៀម​ការ​វាយ​រគាំង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ ថ្ងៃចន្ទ 13 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ចំពោះព្រះរាជពិធីរាជាភិសេកស្ថាបនាសម្ដេចព្រះសង្ឃរាជនៅនគរថៃនោះ មានទំនៀមមួយដែលគួរជាទីសិក្សាស្វែងយល់នោះគឺទំនៀមនៃការវាយរគាំងនៅហោរគាំងព្រះឧបោសថ វត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត ក្នុងព្រះបរមមហារាជវាំង ក្រុងទេពមហានគរ។ ហោរគាំងដែលសាងឡើងដោយព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១ បរមបឋមអង្គក្សត្រិយ៍នៃរាជវង្សចក្រីថៃ របស់ថៃនេះ ស្ថិតនៅទិសខាងត្បូងនៃព្រះឧបោសថ វត្តព្រះស្រីរតនសាស្ដារាម។

អ្វីដែលពិសេសនោះ គឺថារគាំងនេះនឹងត្រូវប្រើប្រាស់ (វាយ) បានតែក្នុងពិធីស្ថាបនាប្រមុខសង្ឃជាន់ខ្ពស់របស់ព្រះនគរ គឺសម្ដេចព្រះសង្ឃរាជនេះឯង តែប៉ុណ្ណោះ។

ចំពោះការវាយ គឺនៅក្នុងពេលព្រះសង្ឃក្នុងសង្ឃមណ្ឌលចម្រើនជ័យមង្គលគាថា និងព្រះមហាក្សត្រិយ៍កំពុងថ្វាយទឹកព្រះមហាស័ង្ខទក្សិណាវ័ដស្ថាបនាព្រះអង្គជាផ្លូវការ។ ការវាយរគាំងនេះគឺត្រូវវាយបីដងតាមចង្វាក់ពីយឺតទៅលឿន បន្ទាប់មកត្រូវវាយរន្ថាន់ជាចង្វាក់ស្មើៗទៅតាមចំនួនលំដាប់ថ្នាក់នៃសម្ដេចព្រះសង្ឃរាជ។ ឧទាហរណ៍ក្នុងករណីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គទី២០ ត្រូវវាយរន្ថាន់ចំនួន២០ដង។

ក្រៅអំពីការវាយរគាំងនៅក្នុងហោរគាំងនៃហោរគាំងព្រះឧបោសថ វត្តព្រះស្រីរតនសាស្ដារាមនេះ នៅតាមវត្តនានាទូទាំងព្រះនគរ ក៏ត្រូវធ្វើដូចគ្នានេះដែរ ដើម្បីជាការអនុមោទនាសាធុការ ការស្ថាបនាសម្ដេចព្រះប្រមុខកំពូលរបស់សង្ឃ៕៚

ការវាយរគាំងក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ
ការវាយរគាំងក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃហោរគាំងក្នុងវត្តព្រះកែវ
គាំងក្នុងវត្តព្រះកែវ

_________________________________________
អានផងដែរ៖
១. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម
២. អំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ
៣. គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ
៤. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គទី២០
៥. អំពីត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី២០ នៃនគរសៀម
៦. មកស្គាល់ប្រវត្តិ «សម្ដេចព្រះមហាមុនីវង្ស» សម្ដេចព្រះសង្ឃរាជអង្គទី២០ របស់នគរថៃ
៧. ទំនៀមការចារឹកព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជនៅនគរថៃ
៨. ថៃចាត់ពិធីរាជាភិសេកស្ថាបនាសម្ដេចព្រះសង្ឃរាជ ព្រះអង្គទី២០

Advertisements

មតិ»

1. ថៃ​ចាត់​ពិធី​រាជាភិសេក​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

[…] […]

2. ទំនៀម​ការ​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

[…] […]

3. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

[…] […]

4. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

[…] […]

5. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

[…] […]

6. ថៃ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្មី​ហើយ អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

[…] […]

7. មក​ស្គាល់​ប្រវត្តិ «​សម្ដេច​ព្រះ​មហា​មុនីវង្ស​» សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​២០ របស់នគរ - ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

[…] […]

8. អំពី​ត្រា​សញ្ញ​លក្សណ៍ សម្ដេច​ព្រះ​សង្ឃ​រាជ អង្គ​ទី​២០ នៃ​នគរ​សៀម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: