jump to navigation

វត្ត​បវរ​និវេឝ​វិហារ ទី​សាង​ព្រះ​ផ្នួស​នៃ​មហា​ក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ ថ្ងៃពុធ 15 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

វត្តបវរនិវេឝវិហារ (បវរនិវេសវិហារ) ឬ វត្តបវរនិវេឝរាជវរវិហារ (បវរនិវេសរាជវរវិហារ) [ថៃ៖ วัดบวรนิเวศวิหาร, วัดบวรนิเวศราชวรวิหาร] គឺជាព្រះអារាមហ្លួងមួយស្ថិតនៅឯក្រុងទេពមហានគរ ឬបាងកក នៃរាជអាណាចក្រថៃ។ វត្តនេះសាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះបរមាធិវរស្រេដ្ឋមហាជេស្ដាបតិន្ទ្រ ព្រះន័ងក្លៅចៅយូហួ ឬរាមាទី៣។ វត្តនេះជាវត្តស្ថិតចំណុះគណៈធម្មយុត្តិកនិកាយ។

ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម ព្រះសុវណ្ណកោដ្ឋ

អ្វីដែលពិសេសនោះគឺវត្តនេះ គឺវត្តនេះជាអតីតនៃទីសាងព្រះផ្នួសនៃអតីតព្រះមហាក្សត្រិយ៍ខ្មែររហូតដល់ទីពីរព្រះអង្គ គឺព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម ព្រះសុវណ្ណកោដ្ឋ និងព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ព្រះរាជានុកោដ្ឋ។

កាលព្រះនគរខ្មែរធ្លាក់ដុនដាបរហូតដល់ស្ថិតជាចំណុះនៃនគរសៀមនោះ បណ្ដាព្រះញាតិវង្ស រួមទាំងព្រះអង្គរាជាវតី (ព្រះនាមព្រះបាទនរោត្ដម មុនឡើងគ្រងរាជ្យ) និងព្រះអង្គសិរីសុវត្ថិផង ទ្រង់បានទៅពំនាក់នឹងព្រះដំណាក់ខ្មែរឯព្រះរាជវាំងក្រុងបាងកក ហើយទ្រង់ (ព្រះករុណា ព្រះសុវណ្ណកោដ្ឋ) ក៏បានសាងព្រះផ្នួសជាព្រះភិក្ខុឯវត្តនេះចំនួនមួយព្រះវស្សាផងដែរ។ ឯព្រះនាម «នរោត្ដម» នេះក៏បានមកពីនាមប្បញ្ញត្តិរបស់ព្រះអង្គក្រោយបំពេញឧបសម្បទាជាភិក្ខុនោះឯង។

ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ព្រះរាជានុកោដ្ឋ

ដោយឡែកសម្ដេចព្រះអនុជាធិរាជនៃព្រះអង្គ គឺព្រះករុណាព្រះរាជានុកោដ្ឋ ឬហ្លួងព្រះ សិរីសុវត្ថិ នៃយើង ព្រះអង្គទ្រង់ក៏ធ្លាប់បានឧបសម្បទាជាព្រះភិក្ខុនៅឯវត្តនេះចំនួន១វស្សាផងដែរ នៅខណៈដែលទ្រង់មានព្រះឥស្សរិយយសជាសម្ដេចព្រះហរិរាជតណៃក្រៃកែវហ្វា (គ្រាព្រះជន្ម២៤វស្សា) ឬក្នុងប្រមាណ ព.ស.២៤០៧ (គ.ស.១៨៦៤)។

បើទោះបីជាកង់ប្រវត្តិសាស្ត្របានវិលទៅជាង១៤០ឆ្នាំទៅហើយក្ដី ស្លាកស្នាមខេមរបុត្រមិនទាន់ជាសាបរលាបណាស់ណាទេនៅក្នុងវត្តនេះ។ ប្រសិនបើលោកអ្នកសង្កេតគ្រប់ជ្រុងជ្រោយនៃវត្ត យើងនិងឃើញនូវអតីតនៃស្លាកស្នាមមួយចំនួនដែលបញ្ជាក់ពីអត្តសញ្ញាណនៃវត្តមានខ្មែរនៅក្នុងព្រះអារាមមួយនេះ ជាក់ស្ដែងដូចជា តួអក្សរបញ្ជាក់ពីឈ្មោះនៃវត្ត (ភាសាបាលី) ដែលឆ្លាក់នៅក្នុងបរិវេណក្លោងទ្វារចូលព្រះវិហារវត្ត ជាអក្សរខ្មែរថា «បវរនិវេសវិហារោ៕៚» (សូមមើលរូបខាងក្រោម) ជាតឹកតាងស្រាប់។

ក្រៅពីនោះ យើងសង្កេតឃើញមានចេតិយ៍ដែលធ្វើកំពូល ឬប្រាង្គរចនាបទខ្មែរ (អង្គរវត្ត) ផងទៀត ហើយដែលនៅពីក្រោមចេតីយ៍ មានតាំងព្រះបដិមារចនាបទខ្មែរចំនួនពីរព្រះអង្គផងដែរ។ ក្រៅពីនោះ នៅមានចេតិយ៍ច្រើនផ្សេងទៀត នៅក្នុងបរិវេណវត្តក៏សាងបែបគ្នានេះដែរ។

ដោយសារកាលវេលាយូរច្រើនឆ្នាំមកហើយ យើងមិនអាចដឹងឡើយថា អតីតព្រះមហាក្សត្រិយ៍ខ្មែរ ទ្រង់គង់ប្រថាប់នៅកុដិមួយណាក្នុងវត្តនេះទេ។ វត្តបវរនិវេឝវិហារ មានទីតាំងស្ថិតនៅមាត់ផ្លូវបវរនិវេសន៍ និងផ្លូវព្រះសុមេរុ សង្កាត់បវរនិវេស ខណ្ឌព្រះនគរ ក្រុងទេពមហានគរ (បាងកក) និងធ្លាប់ជាទីប្រថាប់របស់សម្ដេចព្រះសង្ឃរាជថៃរហូតដល់ទី៤ព្រះអង្គផង៕៚

គេហទំព័រវត្ត www.watbowon.com


អក្សរឆ្លាក់ឈ្មោះវត្តជាតួអក្សរខ្មែរបុរាណ

ព្រះបដិមានៅក្នុងព្រះវិហារវត្ត

មនុស្សម្នាមកធ្វើបុណ្យវត្ត

ចេតីយ៍មានប្រាង្គអង្គរវត្ត

បដិមារចនាបទខ្មែរនៅក្នុងចេតីយ៍

ចេតីយ៍ផ្សេងទៀតក៏មានរចនាបទខ្មែរ

ជ្រុងមួយនៅក្នុងវត្ត

__________________________________________________________
អានផងដែរ៖
១. តាមស្នាមព្រះបាទាព្រះសុវណ្ណកោដ្ឋ៖ វត្តព្រះជេតុពនវិមលមង្គលារាម ទីបឋមបរមរាជាភិសេក
២. តាមស្នាមព្រះបាទាព្រះរាជានុកោដ្ឋ៖ វត្តបវរនិវេឝវិហារ
៣. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវនៃនគរថៃ

Advertisements

មតិ»

1. តាម​ស្នាម​ព្រះ​បាទា​ព្រះ​រាជានុកោដ្ឋ៖ វត្ត​បវរ​និវេឝ​វិហារ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​កុម្ភៈ 2017

[…] __________________________________________________________ អានផងដែរ៖ ១. តាមស្នាមព្រះបាទាព្រះសុវណ្ណកោដ្ឋ៖ វត្តព្រះជេតុពនវិមលមង្គលារាម ទីបឋមបរមរាជាភិសេក ២. ខួបឆ្នាំទី ១៨១ ថ្ងៃប្រសូតនៃព្រះករុណា ព្រះសុវណ្ណកោដ្ឋ ៣. រូបភាពប្រវត្តិសាស្ត្រហ្លួងសុវណ្ណកោដ្ឋកាលពីជាង១០០ឆ្នាំមុន ៤. វត្តបវរនិវេឝវិហារ ទីសាងព្រះផ្នួសនៃ… […]

2. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​កុម្ភៈ 2017

[…] ___________________________________________________ អានផងដែរ៖ ១. តាមស្នាមព្រះបាទាព្រះរាជានុកោដ្ឋ៖ វត្តបវរនិវេឝវិហារ ២. ខួបឆ្នាំទី ១៨១ ថ្ងៃប្រសូតនៃព្រះករុណា ព្រះសុវណ្ណកោដ្ឋ ៣. រូបភាពប្រវត្តិសាស្ត្រហ្លួងសុវណ្ណកោដ្ឋកាលពីជាង១០០ឆ្នាំមុន ៤. វត្តបវរនិវេឝវិហារ ទីសាងព្រះផ្នួសនៃ… […]

3. អំពី​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម ឬ​វត្ត​ព្រះ​កែវ​នៃ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែ​មីនា 2017

[…] ____________________________________________________ អានផងដែរ៖ ១. គំនូរបុរាណនៅព្រះវិហារព្រះកែវ បាត់បង់តាំងពីពេលណា? ២. វត្តបវរនិវេឝវិហារ ទីសាងព្រះផ្នួសនៃ…៣. តាមស្នាមព្រះបាទាព្រះសុវណ្ណកោដ្ឋ៖ វត្តព្រះជេតុពនវិមលមង្គលារាម ទីបឋមបរមរាជាភិសេក ៤. តាមស្នាមព្រះបាទាព្រះរាជានុកោដ្ឋ៖ វត្តបវរនិវេឝវិហារ […]

4. ថៃ​ចាត់​សម​ធំ​លើក​ទី​២ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃសុក្រ 20 ខែតុលា 2017

[…] ពី​ព្រះ​បរម​រាជ​វាំង​ទៅ​វត្ត ​វត្តបវរនិវេឝរាជវរវិហារ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: