jump to navigation

ហង្ស ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា.
trackback

ហង្ស ហង់ សំ. បា. ( ន. ) (ហំស) ក្ងានព្រៃ (បារ. Cygne ស៊ីញ) ។ បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិចមាន-កមូលវែង ច្រើនតែមានសម្បុរស្លាប-សភ្លឺ ឬសម្បុរស្លាបលឿងក៏មានខ្លះ ហៅថា សុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែត កាត់ឆ្លងទីឆ្ងាយៗ ចូលចិត្តហើរចុះហែលទឹក រកចំណីក្នុងទឹក វាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យ បុរាណថា ល្អនេះពេញល្អ គន់មើលទៅក មូលដូចកហង្ស គន់មើលទៅមុខ មុខមូលក្រឡង់ គួរឲ្យតែចង់ មើលហើយមើលទៀត ។

មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថា ថី រមតិ បុ, ខុ រមតិ ធំ, ហឹ រមតិ បំ, ហំ រមតិ បោ “ស្រ្តីត្រេកអរចំពោះបុរស, ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌, ក្របីត្រេកអរចំពោះភក់ថាបវរ, សត្វហង្សនិករត្រេកអរចំពោះស្រះឈូក” ។ សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មម ជាសត្វព្រៃ ពុំមែនជាបសុសត្វទេ ។

មានចាស់ទុំខ្លះនិយាយតំណាលថាក្នុងប្រទេសកម្ពុជាយើងសម័យពីដើមនៅខែត្រកំពង់សោម (ស្រុកកំពង់សោមខែត្រកោះកុងសម័យបច្ចុប្បន្ន) មានហ្វូងហង្សហើរមកចុះលេងទឹកម្តងៗដែរ, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ពុំដែលបានឮគេនិយាយថាមានហង្សទេ ។ ហង្ស នេះបើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហង់សៈ, ដូចជា ហង្សគតិ ដំណើរនៃហង្ស, ដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។

ហង្សគាមិនី ស្រ្តីដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។ ហង្សនាទ សម្រែកហង្ស ។ ហង្សពាហៈ, –ពាហនៈ ឬ–រថ ដែលមានហង្សជាជំនិះ (ព្រះព្រហ្ម) ។ ហង្សមាលា ហ្វូងហង្ស (ប្រើជា ហង្សនិករ ក៏បាន) ។ ហង្សរាជ ស្តេចហង្ស ឬហង្សជាស្តេចនៃបក្សី (រាជហង្ស) ។ ហង្សសេតហង្សស្វេត សដូចសម្បុរស្លាបហង្ស ។ល។

យោងវចនានុក្រមខ្មែរច្បាប់អេឡិចត្រូនិច

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: