jump to navigation

កម្ពុជា និង​ដំណើរ​ថយ​ក្រោយ​នូវ​លិទ្ធិ​ប្រជា​ធិបតេយ្យ ថ្ងៃ​ចន្ទ 20 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

ថ្ងៃនេះ (២០ កុម្ភៈ ២០១៧) ប្រទេសកម្ពុជាបានសម្ដែងឲ្យប្រជាជនខ្លួន និងពិភពលោកនូវភាពភ្ញាក់ផ្អើលម្ដងហើយម្ដងទៀត ភាពភ្ញាក់ផ្អើលពីសញ្ញាណធ្លាក់ចុះនៃដំណើរការលទ្ធិប្រជាធិបតេយ្យដែលមិនគួរឲ្យសង្ស័យ។

ការអនុម័តច្បាប់កែសម្រួលថ្មីនៃគណបក្សនយោបាយត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សដោយក្រុមគណបក្សកាន់អំណាច ដោយមិនមានការប្រឹក្សាយោបល់ពីសាធារណជន បើទោះបីជាមានការរិះគន់ពីគ្រប់មជ្ឈដ្ឋានក៏ដោយ។ សភាជាតិតាមរយៈក្រុមតំណាងរាស្ត្រគណបក្សប្រជាជនបាននាំគ្នាលើកដៃអនុម័តច្បាប់កែសម្រួលថ្មីនេះ ១០០ភាគរយ ដោយគ្មានឧបសគ្គសូម្បីប៉ុនកូនសរសៃសក់។

រយៈពេលកន្លងមកនេះ ការអនុម័តច្បាប់នៅកម្ពុជាហាក់បីដូចជាមានដំណើរការថយក្រោយយ៉ាងប្រចក្ស។ ច្បាប់ដែលមានលក្ខណៈនយោបាយមួយចំនួនត្រូវបានគេមើលឃើញថាធ្វើឡើងដើម្បីចំពោះផ្ដោតលើបុគ្គលតែ ជៀសជាងដើម្បីសាធារណជនទូទៅ។ ឯតំណាងរាស្ត្រទៀតសោត ហាក់បំពេញការងារឲ្យបក្ស និងបុគ្គល ជៀសជាងតំណាងឲ្យប្រជាជនដែលបានបោះឆ្នោតខ្លួន ពោលគឺតាមបទពិសោធន៍ឃើញនឹងភ្នែកកន្លងមក។ អ្វីដែលគួរជាទីពញ្ញាក់អារម្មណ៍សម្រាប់ប្រជាជនទូទៅនោះគឺប្រទេសកម្ពុជាបច្ចុប្បន្នមិនមែនកំពុងតែដឹកនាំដោយឯកបក្សទេ តែកំពុងបោលទៅកាន់ការគ្រប់គ្រងមួយដោយ «មនុស្សតែម្នាក់» ដែលជាកត្តាមួយគួរឲ្យព្រួយបារម្ភ៕

__________________________________________________
អានផងដែរ
១. មេរៀនពីវិបាកនៃនយោបាយប្រទេសថៃ

Advertisements

មតិ»

1. មេ​រៀន​ពី​វិបាក​នៃ​នយោបាយ​ប្រទេស​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​កុម្ភៈ 2017

[…] __________________________________________________ អានផងដែរ៖ ១. Breaking News: A Coup in Thailand ២. មឿងថៃថ្ងៃនេះ ៣. កម្ពុជា និងដំណើរថយក្រោយនូវលិទ្ធិប្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: