jump to navigation

អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញុំ​សូម​ប្រាប់​លោក​​ដោយ​ក្ដី​ឈឺ​ចាប់​បំផុត” ថ្ងៃអង្គារ 21 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย, Français.
trackback

កកន៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះទស្សនាវដ្ដីសិល្បវឌ្ឍនធម្ម (ศิลปวัฒนธรรม) របស់ថៃបានចុះផ្សាយនូវអត្ថបទមួយដ៏មានសារសំខាន់ ហើយដែលទាក់ទងជាពិសេសជាមួយនឹងប្រទេសកម្ពុជាយើង នោះគឺអត្ថបទដែលមានចំណងជើងថា เบื้องหลัง พระราชดำรัส ร.๔ เรื่องเสียเมืองเขมร “เราขอบอกท่านด้วยความเจ็บปวดยิ่ง” ឬប្រែថា នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត”។ អត្ថបទនេះបានរៀបរាប់អំពីកាលព្រះចៅផែនដីសៀមព្រះចុតហ្មាយមួយថ្វាយទៅព្រះចៅអធិរាជបារាំងណាប៉ូលីអ៊ុង ករណីដែលបារាំងចូលកាន់កាប់ និងដាក់បញ្ចូលប្រទេសកម្ពុជាជាផ្នែកមួយនៃប្រទេសបារាំង។ ដើម្បីទុកជាចំណេះដឹង និងប្រវត្តិសាស្ត្រថ្មីមួយទៀតពីការយល់ឃើញរបស់ថៃចំពោះប្រទេសកម្ពុជាយើង ខ្ញុំសូមអនុញ្ញាតធ្វើការបកប្រែជាភាសាខ្មែរដើម្បីទុកជាឯកសារ និងជូនលោកអ្នកដែលមិនចេះភាសាថៃបានអាន និងយល់ដឹងដូចតទៅនេះ៖

ព្រះបរមឆាយាលក្ខណ៍ រាមាទី៤ ដែលផ្ញើទៅព្រះរាជទានចក្រពត្តិណាប៉ូលីអ៊ុងទី៣ នាក្រុងប៉ារីស

ព្រឹកព្រលឹមដ៏ស្រស់ថ្លានារដូវរងានៃថ្ងៃទី១៩ ខែមករា ឆ្នាំ១៨៦៧ ព្រះចមក្លៅ (រាមាទី៤) ទ្រង់បានធ្វើពង្រាងព្រះរាជហត្ថលេខា (ចុតហ្មាយ) ដ៏តក់ស្លុតមួយច្បាប់ទៅក្រុងបារីស ដោយបានរៀបរាប់ពីទោមនស្សព្រះទ័យរបស់ព្រះអង្គឯងដោយមិនមាននរណាបានដឹងសូម្បីតែបុគ្គលជំនិតបំផុត ដ្បិតជាការសម្ងាត់។ ព្រះរាជហត្ថលេខានោះត្រូវបានធ្វើឡើងយ៉ាងខ្លីតែមានន័យចំចិន្ដាអ្នកទទួល ដូច្នេះថា…

ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត ដោយបណ្ដាលមកពីហេតុការណ៍ដែលមិនគួរឲ្យកើតមានឡើងជាច្រើនគ្រា ដែលបានធ្វើឡើងម្ដងហើយម្ដងទៀតដោយពួកអ្នកតំណាងរដ្ឋាភិបាលបារាំងសែស។ ហេតុការណ៍ដែលមិនគួរឲ្យកើតមានឡើងទាំងនោះដោយមិនចាំបាច់សង្ស័យទេដែរថារដ្ឋាភិបាលរបស់សម្ដេចចក្រពត្តិមិនបានដឹង…។ យើងសូមឲ្យលោកមេត្តាផ្ដល់ភាពយុត្តិធម៌ចំពោះការតវ៉ារបស់ពួកយើង និងធ្វើការសម្រេចចិត្តដើម្បីអនុញ្ញាតឲ្យយើងបានរក្សា និងគ្រប់គ្រងតទៅដោយសន្តិ នូវបណ្ដាខេត្តក្រុងផ្សេងៗដែលស្ថិតនៅក្រោមអំណាចរបស់យើងអស់ពេលជាយូរណាស់មកហើយនោះ យ៉ាងហោចណាស់ក៏ជាងបួនរជ្ជកាលតគ្នាមកជារយៈវេលា៨៤ឆ្នាំ។ ទាំងនេះយើងក៏សុំឲ្យបញ្ឈប់ការប្រព្រឹត្តដោយមិនត្រឹមត្រូវមួយចំនួនដែលជាការរុកកួនដល់សន្តិសុខនៃរដ្ឋរបស់យើង”

រាមាទី៤ ឆ្លងព្រះអង្គប្រដាប់គ្រឿងរាជឥស្សរិយាភរណ៍ “លេ ចង ដននើរ៍” ដែលចក្រពត្តិណាប៉ូលីអ៊ុងទី៣ ព្រះរាជទានមកថ្វាយនាឆ្នាំ១៨៦៣

សុភអក្សរនេះមិនបានធ្វើឲ្យព្រះចក្រពត្តិបារាំងណាប៉ូលីអ៊ុងទី៣ ផ្លាស់ប្ដូរព្រះទ័យឡើយសូម្បីបន្តិច។ មិនតែប៉ុណ្ណោះថែមទាំងបន្ថែមល្បឿនផែនការដាក់បញ្ចូលខ្មែរទៅក្នុងចក្រភពបារាំងសែសកាន់តែលឿនផងទៀត។

ឆ្នាំ១៩៩៧ ឬ១៣០ឆ្នាំ ក្រោយអំពីព្រះរាជហត្ថលេខាសំខាន់ច្បាប់នេះ អ្នកនិពន្ធបានទៅឃើញ “ឧត្ដុង្គមានជ័យ” ចំណុចបញ្ចប់នៃមោទនភាពមួយរបស់ប្រវត្តិសាស្ត្រសៀម នេះគឺជារាជធានីបណ្ដោះអាសន្នមួយដែលសម្ដេចព្រះន័ងក្លៅ (រាមាទី៣) ប្រោសឲ្យចម្លងតាមក្រុងទេពមហានគរ (បាងកក) ទៅសាងទុកជាព្រះកិត្តិយស។ ការទៅដល់ទីនោះគឺប្រកបដោយភាពរំភើបបំផុត តែអ្វីដែលបានឃើញនោះគឺជារឿងដែលព្រះចមក្លៅទ្រង់ខ្លាចព្រះទ័យបំផុត ត្រូវមានអ្វីមួយដែលលាក់កំបាំងក្នុងព្រះសុភអក្សរនោះ។

ឧត្ដុង្គមានជ័យ ថ្ងៃនេះត្រូវបានបោះបង់ចោលសល់តែសំណង់បែកបាក់យ៉ាប់យ៉ឺន។ មានស្លាកអក្សរតូចៗ មាត់ផ្លូវជាអក្សរឡាតាំងថា “UDONG”។ ភាពអស្ចារ្យដែលជាឫសដ្ឋាននៃស្ថាបត្យកម្មខ្មែរត្រកូលរតនកោសិន្ទ្របានបាត់បង់ទៅអស់រលីង ដោយមិនមានសំណល់អង្គបតិន្ទ្រដែលស្ដេចខ្មែរធ្លាប់គោរពបូជា សូម្បីតែឈ្មោះរបស់វីរបុរសពីសៀមក៏មិនមាននរណាបានឮ។ គ្រប់យ៉ាងជាអតីតដែលគ្មានស្លាកស្នាម។ តំណាលដែលធំធេងអស្ចារ្យបានក្លាយជាបំណែកតូចៗដែលលាក់កំបាំងក្នុងរវាងបន្ទាត់ល្អិតៗក្នុងពង្សាវតារថៃ តែក៏បានធ្វើឲ្យបេះដូងអ្នកមកទស្សនារីកធំឡើងបានក្នុងខណៈនោះដែរ។

ខ្មែរធ្លាប់បានធ្លាក់ជាប្រទេសរាជរបស់ថៃមកតាំងពីសម័យក្រុងស្រីអយុធ្យា។ នៅពេលដែលថៃបាត់បង់ក្រុងទៅឲ្យភូមានោះ ក្រុងនានាដែលធ្លាប់ជាចំណុះឆ្លៀតឱកាសតាំងខ្លួនឯករាជ្យ។ នៅឆ្នាំ១៧៨២ ខណៈដែលរាជវង្សខ្មែរកើតការដណ្ដើមអំណាចគ្នា ពញាយមរាជ (បែន) ខុនណាងសៀមបានលួចនាំអ្នកអង្គអេង រជ្ជទាយាទខ្មែរដែលនៅសល់តែមួយព្រះអង្គគត់ភៀសចូលមកក្រុងទេព។ ព្រះពុទ្ធយ៉តហ្វាយ (រាមាទី១) ទ្រង់ព្រះករុណាទទួលឧបការៈព្រះអង្គម្ចាស់តូច ដែលមានព្រះជន្មត្រឹម១០វស្សាធ្វើជាព្រះរាជបុត្រធម៌។ ចំណែកឯសម្ដេចព្រះអនុជាធិរាជម្ចាស់ក៏ក្រាបទូលសុំព្រះប្រយូរញាតិខាងស្រីដែលមកជាមួយ គឺអ្នកអង្គអ៊ី និងអ្នកអង្គភា ជាបាទបរិចារិកាក្នុងព្រះរាជវាំងបវរ២។ សម្ព័ន្ធភាពដ៏ជិតស្និទ្ធរវាងព្រះរាជវង្សថៃនិងខ្មែរបានកើតឡើងចាប់តាំងពីពេលនោះមក។

ព្រះពុទ្ធយ៉តហ្វា ប្រោសឲ្យសាងវាំងឡើងមាត់ស្ទឹងគូព្រះនគរឆៀងមាត់ស្ទឹងហ្លត ហៅថាវាំងស្ដេចខ្មែរឲ្យពំនាក់នៅរហូតអ្នកអង្គអេងព្រះជន្ម២២វស្សា ទើបប្រោសឲ្យត្រឡប់ទៅគ្រប់គ្រងខ្មែរ។ ទ្រង់ព្រះនាមថាព្រះនារាយណ៍រាមាធិបតី និងទ្រង់បានផ្ដល់បំណាច់ឲ្យលោកម្ចាស់បែនជាពញាអភ័យភូបេស្រ (ដើមកំណើតត្រកូលអភ័យវង្ស) (អានប្រកាសសាវតារត្រកូល «អភ័យវង្ស») គ្រប់គ្រងខេត្តបាត់ដំបង (កកន៖ សៀមហៅព្រះដំបង, សូមអានប្រកាស៖ រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម) សៀមរាប ដែលព្រះនារាយណ៍រាមាធិបតី ទូលថ្វាយឲ្យកាត់ចេញផ្នែកក្រៅពីខ្មែរនេះជាកម្មសិទ្ធិរបស់ថៃ។ ឱរសព្រះចៅផែនដីខ្មែរគ្រប់ព្រះអង្គត្រូវចូលមកទទួលការបណ្ដុះបណ្ដាលសិក្សាក្នុងព្រះរាជសំណាក់ថៃឯក្រុងទេព។ ចៅហ្វាខ្មែរជំនាន់ក្រោយមកបានទទួលការឧបការៈដូចព្រះរាជបុត្រធម៌នៃព្រះចៅផែនដីថៃគ្រប់ព្រះអង្គ។ សម្ព័ន្ធភាពយ៉ាងជិតស្និទ្ធបានបណ្ដាលឲ្យមានភ័ក្ដីភាព។

នៅដើមរជ្ជកាលទី៤ (រាមាទី៤) ពាក្យបដិញាគ្រាបព្វជនកំពុងត្រូវបានលុបចោលយ៉ាងអប្បយស។ បារាំងសែនបានបញ្ជូនឆារល្ស ដេ មុនទិញេ (Charles de Montigny) ជាទូតចូលមកគាល់ឯក្រុងទេព និងបានសូមអនុញ្ញាតដើម្បីបានចូលទៅទស្សនាព្រះរាជសំណាក់ខ្មែរ ឯក្រុងឧដុង្គមានជ័យ។ នាឆ្នាំ១៨៦០ ព្រះចមក្លៅ ទ្រង់ស្ថាបនាអ្នកអង្គរាជាវតី (ព្រះនរោត្ដម) ទៅគ្រប់គ្រងក្រុងកម្ពុជា។ ក្រុងបារីសឃើញចង្វាក់ល្អទើបបញ្ជូន ម. ក្រងឌិយែរ៍ ចូលមកគាល់ក្សត្រិយ៍ខ្មែរអង្គថ្មី ហើយក៏ឆ្លៀតឱកាសបង្ហាញឲ្យឃើញផលប្រយោជន៍ដែលខ្មែរនឹងទទួលបាន បើធ្វើកិច្ចសន្យាជាមួយបារាំងសែស។

ចំណែកខ្មែរមិនបានសង្ស័យទេដែរថា បារាំងសែសត្រូវការប្រើជ័យភូមិរបស់ខ្លួនជាមូលដ្ឋានក្នុងការពង្រីកឥទ្ធិពលទៅកាន់ប្រទេសចិន និងកម្ចាត់តួនាទីរបស់សៀមមិនឲ្យមានតទៅទៀត។

រដ្ឋាភិបាលថៃបានរារាំងការធ្វើបែបនេះ។ រាមាទី៤ ទ្រង់មានព្រះរាជហត្ថលេខាសម្ដែងភាពឈឺចាប់ព្រះទ័យដែលមិនធ្លាប់បើកបង្ហាញពីមុនមកមកដល់មុនទិញេ (សូមអានសុភអក្សរខាងលើ) មកក្រុងបារីស។

ស្ថានការណ៍ដ៏អាក្រក់នេះ រាប់ជាវិបត្តិដែលព្រះ…. (សូមរង់ចាំអានភាគបន្ត)

_____________________________________________________
អានផងដែរ៖
១. เบื้องหลัง พระราชดำรัส ร.๔ เรื่องเสียเมืองเขมร “เราขอบอกท่านด้วยความเจ็บปวดยิ่ง”
២. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
៣. សាវតារត្រកូល «អភ័យវង្ស»
៤. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២
៥. ព្រះអង្គ អេង
៦. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ
៧. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់

Advertisements

មតិ»

1. เบื้องหลัง พระราชดำรัส ร.๔ เรื่องเสียเมืองเขมร “เราขอบอกท่านด้วยความเจ็บปวดยิ่ง” | ស្រែ​ខ្ - ថ្ងៃអង្គារ 21 ខែ​កុម្ភៈ 2017

[…] […]

2. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម | ស្រែ​ខ្មុក - ថ្ងៃអង្គារ 21 ខែ​កុម្ភៈ 2017

[…] […]

3. សាវតារ​ត្រកូល «អភ័យវង្ស» | ស្រែ​ខ្មុក - ថ្ងៃអង្គារ 21 ខែ​កុម្ភៈ 2017

[…] […]

4. ប្រវត្តិសាស្ត្រ​ដ៏​សែន​ចុក​ចាប់​​៖ ព្រះ​រាជ​ក្រឹត្យ​ចាត់​តាំង​ក្រុង​ព្រះ​ដំបង ខេត្ត​ព្ - ថ្ងៃអង្គារ 21 ខែ​កុម្ភៈ 2017

[…] […]

5. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 21 ខែ​កុម្ភៈ 2017

[…] […]

6. អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញ - ថ្ងៃពុធ 29 ខែ​មីនា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: