jump to navigation

Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ខែ «មីនា​» ជា «មិនា​» ថ្ងៃ​ពុធ 1 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា.
add a comment

ជាមួយនឹងការចូលមកដល់នៃខែមីនា សម្រាប់ឆ្នាំ២០១៦នេះ ខ្ញុំសូមលើកយកពីការយល់ច្រឡំ និងការអាន ក៏ដូចជាការសរសេរឈ្មោះនៃខែនេះ ខុសពីសំណាក់ប្រជាជនខ្មែរមិនតិចដែរទេ។ តាមពិតខែ «មីនា» គឺសរសេរបែបនេះ មិនមែនសរសេរ «មិនា» ទេ ពោលគឺប្រើ ស្រៈ «ី» មិនមែនស្រៈ «ិ» ទេ។

នៅក្នុងវចនានុក្រមខ្មែរ ពាក្យមីនា នេះ ក្លាយមកពីពាក្យ «មីន» និងមានអត្ថន័យ ព្រមទាំងការប្រើប្រាស់ដូចខាងក្រោមនេះ៖

មីន

សំ. បា. ( ន. ) (មីន) ត្រី; ឈ្មោះខែទី ១២ នៃសុរិយគតិ, មាន ៣១ ថ្ងៃ, ត្រូវគ្នានឹងខែម៉ារ្ស (ខែទី ៣) បារាំងសែស : ខែមីន (ហៅថា មីនរាសី ក៏បាន) ។ សព្វថ្ងៃប្រើជា មីនា ជាខែទី ៣ ដែរ ។ (តាមសំឡេងអក្សរខ្មែរត្រូវអានថា មីនា, ប៉ុន្តែទម្លាប់ទាញឲ្យថា មីន៉ា ក៏ក្លាយទៅជា អញ្ញត្រសព្ទ) ។ មីនៈ

___________________________________________
អានផងដែរ៖
១. ការយល់ច្រឡំ និងការសរសេរពាក្យ «រង់ចាំ» ជា «រងចាំ»
២. ការយល់ច្រឡំ និងការសរសេរពាក្យ «បាទ» ជា «បាត»
៣. ការយល់ច្រឡំ និងការសរសេរពាក្យ «បិណ្ឌ» ជា «បិណ្យ»
៤. ការយល់ច្រឡំ និងការសរសេរខែ «អុំទូក» ជា «អ៊ុំទូក»
៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីលាវ «វៀងចន្ទន៍»
៦. ការយល់ច្រឡំ និងសរសេរព្រះនាម ព្រះបាទ អង្គ ដួង
៧. ការយល់ច្រឡំ និងការសរសេរព្រះបរមនាម ជា «កោដិ» ជំនួសឲ្យ «កោដ្ឋ»

%d bloggers like this: