jump to navigation

ខ្នុរបាយស្រាមួយដើម ថ្ងៃសុក្រ 3 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
11 comments

ពីដើមៗម៉ិញ នៅខាងមុខផ្នែកខាងឆ្វេងនៃផ្ទះរបស់ខ្ញុំមានដើមខ្នុរបាយស្រាមួយដើមខ្ពស់ស្រឡះ នៅផ្ដល់ផលយ៉ាងប្រសើរ។ ជាទូទៅខ្នុរមិនមែនជាប្រភេទផ្ដល់ផ្លែច្រើនដូចរុក្ខជាតិឯទៀតមានស្វាយជាដើមនោះទេ ហេតុដូចនេះវាបានត្រឹមផ្ដល់ផលសម្រាប់បរិភោគជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។

ខ្នុរបាយស្រាមានសាច់ជ្រាយ មិនសូវមានជ័រទេ តែផ្ដល់រសជាតិផ្អែមប្លែក។ មនុស្សមួយចំនួនមិនចូលចិត្តខ្នុរបាយស្រាទេ ធៀបនឹងខ្នុរណាំង។ ពេលខ្លះខ្នុរបានស្រាមុខផ្ទះខ្ញុំនេះទុំជ្រុះ និងជះក្លិនផងដែរ។ ក្រោយមកដើមខ្នុរបាយស្រានេះត្រូវបានកាប់ចោល ដោយអំណាចនៃពេលវេលា និងវឌ្ឍនភាព៕

ដើមខ្នុរ (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ខ្នោសកោសដូងរូបទន្សាយ
៤. ដើមដូងទេរមួយដើម
៥. ដើមស្ពឺមួយដើម
៦. ដើមទៀបបាយ
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ស្វាយល្ហុងមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ

%d bloggers like this: