jump to navigation

Repost: គ្មាន​ទេ​ការ​ចម្លង​ពី​ថៃ ថ្ងៃសៅរ៍ 4 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

ជាតិខ្មែរជាជាតិអស្ចារ្យលើលោក និងទំនងលើភពទាំងបីផង។ ជនជាតិខ្មែរបង្កើតបានអ្វីៗទាំងអស់ ហើយជាតិដទៃជិតខាងក្បែខ្លួននេះចម្លងពីខ្មែរទាំងអស់ ជាពិសេសថៃ Sic។ ជាតិខ្មែរមិន ដាច់ខាត ទទួលស្គាល់ថាខ្លួនទទួល ឬចម្លងវប្បធម៌ថៃទេ សូម្បីប៉ុនកូនក្រចក។ អ្វីដែលថៃមានសព្វថ្ងៃនេះ គឺសុទ្ធតែជារបស់ខ្មែរទេតើហ៍ និយាយរួមគឺថៃគ្មានអ្វីទេ របស់ខ្មែរទាំងអស់ ហាហា…។

ការស្លៀកពាក់ជាពិសេសទាក់ទងនឹងការគ្រងស្បៃច្រកក្នុងរបាំក្បាច់បូរាណខ្មែរ ត្រូវបានខ្មែរមួយចំនួនបដិសេធថាជាការចម្លងពីថៃ ដោយសម្អាងលើរូបប៉ុស្ដការ៍ដនៅស្រុកខ្មែរ កាលដែលខ្មែរស្ថិតនៅទាំងស្រុកក្រោមឥទ្ធិពលសៀម។ គេថា នោះជារបស់ខ្មែរទេ គឺមុននោះសៀមលួចយកទៅ ហើយខ្មែរបានយកមកវិញនូវអ្វីជារបស់ខ្លួនទេតើហ៍ … មែនហ្អី? សរុបទៅគឺខ្មែរមិនបានចម្លងទេ គឺថៃទេ ដែលចម្លងខ្មែរ។ មានអ្នកខ្លះរហូតហ៊ានបន្ទោសការឈប់ប្រើស្បៃបែបនោះ មកជាការស្លៀកស្បៃបែបបច្ចុប្បន្នដែលនាំឲ្យរបាំខ្មែរមានឯកលក្ខណៈភាព និងទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិ។

មកមើលការរៀបចំក្បួនពិធីការមួយចំនួន ព្រមទាំងការស្លៀកពាក់ស្បៃឆៀងក្នុងសំលៀកបំពាក់ពិធីការខ្មែរបច្ចុប្បន្នក៏ដូច្នោះដែរ គឺបច្ចុប្បន្ននេះកូនក្រមុំខ្មែរស្លៀកស្បៃស្ដើងៗ សណ្ឋាននឹងស្បៃរបស់កូនក្រមុំនៅប្រទេសថៃ។ អូ! គឺថានោះក៏ជារបស់ខ្មែរដែរ ហាហា… គឺថៃលួចយកទៅកាលពីមុនហ្នុងដែរ។ គ្មានទេការចម្លងពីថៃរបស់ខ្មែរនោះ ដ្បិតបច្ចុប្បន្នពពួកអ្នកស្អាងការធំៗមួយចំនួននៅស្រុកខ្មែរ គឺទៅរៀនពីថៃ៕ Sic

សំលៀកបំពាក់កូនក្រមុំថៃ (ឆ្វេង) និងកូនក្រមុំខ្មែរបច្ចុប្បន្ន (ស្ដាំ)ការរៀបចំលម្អក្បួនហែជំនូនខ្មែរបច្ចុប្បន្ន
ការរៀបចំលម្អក្បួនហែជំនូនថៃ (ខាន់ស្លា)

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: