jump to navigation

អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញុំ​សូម​ប្រាប់​លោក​​ដោយ​ក្ដី​ឈឺ​ចាប់​បំផុត” – ត​ចប់ ថ្ងៃ​អាទិត្យ 5 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย, Français.
trackback

កកន៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ ខ្ញុំបានដាក់ប្រកាសប្រែមួយដែលមានចំណងជើងថា នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” ភាគទី១ ថ្ងៃនេះ ខ្ញុំសូមបន្តអត្ថបទនេះ នូវភាគទី២ ជាភាគបញ្ចប់ដើម្បីទុកជូនជាឯកសារស្វែងយល់ដូចតទៅនេះ៖

ស្ថានការណ៍ដ៏អាក្រក់នេះ រាប់ជាវិបត្តិដែលព្រះព្រះចមក្លៅ (រាមាទី៤) ទ្រង់ទោមនស្សសោកសៅព្រះរាជហឫទ័យយ៉ាងខ្លាំងក្នុងរជ្ជកាលរបស់ព្រះអង្គ ដោយសារមិនធ្លាប់មានប្រទេសមហាអំណាចណាហ៊ានប្រឆាំងនឹងព្រះរាជអំណាចរហូតដល់ថ្នាក់នេះ។ ព្រះអង្គទ្រង់ចាត់ថាការកាត់បន្ថយសិទ្ធិជាម្ចាស់អធិរាជរបស់ព្រះអង្គនោះ គឺជាការអាប់ឱនដល់ព្រះបរមតេជានុភាពរបស់បុព្វមហាក្សត្រិយាធិរាជម្ចាស់នៃបឋមវង្សចក្រី ក៏ដូចជារបស់ព្រះបរមរាជបុព្វបុរសគ្រប់រជ្ជកាល។ នៅខណៈដែលព្រះអង្គទ្រង់ឈ្វេងយល់ពីភាពមិនអាចជំទាស់នឹងព្រះរាជវិនិច្ឆ័យរបស់ព្រះចៅណាប៉ូលីអ៊ុងទី៣ បាននោះ ព្រះអង្គបានមើលឃើញពីការបាត់បង់ព្រះរាជអាណាចខេត្តនានាជាទីស្រឡាញ់បំផុតដែលនឹងមិនមានថ្ងៃវិលវិញបាន។

នៅគ.ស.១៨៦០ នេះ ទ្រង់មានព្រះរាជតម្រិះឲ្យរើប្រាសាទខ្មែរចំនួនពីរយកមកទុកនៅក្នុងក្រុងទេព ដើម្បីទុកជាអនុស្សាវរីយ៍។ ទ្រង់កំណត់ឲ្យរើយកមកទុកឯភ្នំមហាសួគ៌មួយប្រាសាទ និងឯវត្តបទុមវ័នមួយប្រាសាទទៀត។ ព្រះអង្គបានជ្រើសយកប្រាសាទតាព្រហ្មដ៏ស្រស់ស្អាតជាប្រាសាទទី១ (ឯកលក្ខណៈរបស់ប្រាសាទមានដើមស្ពង់ធំមួយដុះចាក់ឫសទៅតាមកំពែងនានា-កំណត់អ្នកនិពន្ធ) តែបែរជាមិនបានសម្រេច ដោយមានអាភេទជាកងទ័ពខ្មែរបូរាណចេញមកពីព្រៃសម្លាប់ខុនណាងដែលទទួលខុសត្រូវការងារបាត់បង់ជីវិតទៅ ទើបព្រះអង្គបញ្ជាឲ្យបញ្ឈប់ផែនការទាំងអស់ ទើបទ្រង់បញ្ជាឲ្យចម្លងប្រាសាទនគរវត្តខ្នាតតូចមួយជំនួសវិញ ដោយយកមកដាក់ក្នុងបរិវេណវត្តព្រះស្រីរតនសាស្ដារាម ដូចដែលឃើញមកដល់សព្វថ្ងៃនេះ

(ឆ្វេង) រូបព័ត៌មានស្ដីអំពីព្រះចៅសិរីសុវត្ថិទ្រង់ទទួលបានការស្វាគមន៍យ៉ាងអធិកអធមនៅឯប៉ារីស (គ.ស.១៩០៦), (ស្ដាំ) រូបព័ត៌មានស្ដីអំពីព្រះចៅសិរីសុវត្ថិនាំក្រុមនាដកខ្មែរសម្ដែងឯក្រុងម៉ារសីល៍

នៅគ.ស.២០០០ អ្នកនិពន្ធមានឱកាសទៅទស្សនកិច្ចពិព័រណ៍សារព័ត៌មានបូរាណឯក្រុងប៉ារីស និងបានរកឃើញភ័ស្តុតាងបន្ថែមចំនួន៤-៥ ទាក់ទងនឹងការបាត់បង់ប្រទេសខ្មែរផ្នែកខាងក្នុង នារជ្ជកាលរាមាទី៥ និងរឿងរ៉ាវទាក់ទងនឹងព្រះរាជទស្សនកិច្ចរបស់ព្រះចៅសិរីសុវត្ថិស្ដេចយាងមកក្រុងប៉ារីសដើម្បីចរចាទទួលយកដែនដីពីស្យាមវិញ ដែលរាប់ថាជាការបាត់បង់ជាផ្លូវការរៀងរហូត ទើបបាននាំមកចុះផ្សាយនៅទីនេះបន្ថែមដើម្បីឲ្យសាច់រឿងពេញបរិបូរណ៍។

(ឆ្វេង) រូបព័ត៌មានស្ដីអំពីព្រះចៅសិរីសុវត្ថិស្ដេចបំពេញព្រះរាជទស្សនកិច្ចប្រទេសបារាំងសែសដើម្បីចរចាទទួលយកដែនដីខ្មែរត្រឡប់មកវិញ (គ.ស.១៩០៦), (ស្ដាំ) រូបព័ត៌មានស្ដីអំពីការប្រគល់ដែនដីខ្មែរផ្នែកខាងក្នុង សម័យរាមាទី៥ (គ.ស.១៩០៧)

ព្រះចុលចមក្លៅ ទ្រង់មានព្រះរាជវិនិច្ឆ័យក្នុងការគ្រប់គ្រងអធិបតេយ្យលើខេត្តខណ្ឌសីមាយ៉ាងខ្លាំងក្លាក្នុងរជ្ជកាលបន្តមក។ នៅពេលកើតវិបត្តិ រ.ស.១១២ នោះ ចាំបាច់ត្រូវលះបង់ដែនដីផ្នែកខាងស្ដាំរបស់ទន្លេមេគង្គជាថ្មីទៀត ដោយបារាំងសែសបានវាយយកចន្ទបុរីជាថ្នូរ តែក្រោយពីចាកចេញទៅបែរជាទៅវាយយកស្រុកត្រាតជំនួសវិញ។

ស្រុកត្រាតនេះ បារាំងសែសយល់ថាពលរដ្ឋជាប្រជាជនខ្មែរ តែក្រោយមកពេលដឹងថាសុទ្ធជាថៃនោះ ក៏ព្យាយាមរកវិធីផ្លាស់ប្ដូរដែនដីជំនួសវិញ។

គង់ចាំបានថាតាំងតែពីរជ្ជកាលទី១ ក្សត្រិយ៍ខ្មែរបានថ្វាយស្រុកបាត់ដំបង (កកន៖ ថៃហៅព្រះដំបង) សៀមរាប (កកន៖ ថៃហៅសៀមរាដ្ឋ ប្រែថាដែនដីរបស់សៀម) ជាកម្មសិទ្ធិដាច់ខាតរបស់ថៃ និងរាប់ថាជាអភិសិទ្ធិពេញច្បាប់ដែលគ្រប់គ្នាទទួលស្គាល់។ នៅចន្លោះពេលនោះបារាំងសេសកំពុងធ្វើផែនការសាងផ្លូវរថភ្លើងព្រៃនគរ-ហាណូយ វិធីដែលអាចកាត់បន្ថយថវិកាបានច្រើនបំផុតនោះគឺការកសាងដោយឆ្លងកាត់បាត់ដំបង និងផ្នែកខាងស្ដាំនៃទន្លេមេគង្គ ហេតុដូចនេះហើយទើបសំឡឹងមើលឃើញដែនដីខ្មែរផ្នែកខាងក្នុងរបស់សៀមយ៉ាងល្អិតល្អន់បំផុត។

បញ្ហា “សិទ្ធិសភាពក្រៅអាណាខេត្ត” ជាប្រធានបទនយោបាយដែលនាំមកនូវភាពលំបាកក្នុងការគ្រប់គ្រង និងការកាត់ក្ដីតាមច្បាប់របស់ថៃ សោយសិទ្ធិសញ្ញាច្បាប់គ.ស.១៨៥៦ កំណត់ថា ជនបារាំងសេសស្ថិតនៅក្រោមការគ្រប់គ្រងរបស់កុងស៊ុលបារាំងសែសប្រចាំក្រុងបាងកក ដែលជាអំណាចមិនស្របច្បាប់ជ្រៀតជ្រែងការងារផ្ទៃក្នុងរបស់សៀម។ សិទ្ធិនេះឈានទៅដល់ការគ្រប់គ្រងប្រជាជនប្រភេទឯទៀតៗ ដែលអះអាងខ្លួនថាស្ថិតក្នុងការគ្រប់គ្រងរបស់បារាំងសែសដែរ ជាហេតុបង្កឲ្យមានការមិនអនុវត្តតាមច្បាប់ទម្លាប់នានារបស់ថៃ។ មនុស្សអស់ទាំងនោះមានតាំងពីពួកចិនមិនពីកូសាំងស៊ីន, ពួកក្បត់ជនជាតិខ្មែរ រហូតដល់ទៅជនជាតិយួនកាន់សាសនាគ្រឹស្ត ដែលគេចពីក្ដៅមកពឹងត្រជាក់ ។ល។ និង។ល។ សាងជម្លោះនានាប្រការរវាងរដ្ឋការថៃ និងបារាំងសែស។

នៅគ.ស.១៩០៦ ប្រធានគណៈកម្មការព្រំដែនសញ្ជាតិបារាំងសែសឃើញឱកាសល្អ ទើបស្នើឲ្យមានការផ្លាស់ប្ដូរខេត្តត្រាត និងផ្នែកខាងឆ្វេងជាមួយខេត្តបាត់ដំបង, សៀមរាប និងសេរីសោភ័ណ ហើយនឹងលុបចោលសិទ្ធិសភាពក្រៅអាណាខេត្តឲ្យថៃ។ ដើម្បីដោះស្រាយបញ្ហាផ្នែកនយោបាយ, សេដ្ឋកិច្ច នានាដែលសៀមបានជួបប្រទះមកនោះ និងដើម្បីកុំឲ្យមានបញ្ហាកង្វល់ផ្សេងទៀតនោះ ព្រះចុលចមក្លៅ ទ្រង់កាត់ព្រះទ័យលើកដែនដីខ្មែរចំណែកចុងក្រោយ ដែលជាខេត្តប្រទេសរាជដែលសៀមស្រឡាញ់ជាទីបំផុត ឲ្យទៅខ្មែរក្នុងអាណាព្យាបាលរបស់ថៃបន្តទៅ

ប្រវត្តិការណ៍ដ៏ធំអស្ចារ្យរបស់ខ្មែរនៅក្នុងយុគចក្រពត្តិនិយម គឺការដែលប្រមុខសំខាន់ “អង្គទី២” ពីបូព៌ាឆ្ងាយស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចបារាំងសែស នាគ.ស.១៩០៦ មុនការដែលព្រះចុលចមក្លៅ ស្ដេចនឹងបំពេញព្រះរាជទស្សនកិច្ចទ្វីបអឺរ៉ុបនៅឆ្នាំ១៩០៧។ រដ្ឋការបារាំងសែសបានទូលអញ្ជើញព្រះចៅសិរីសុវត្ថិប្រមុខខ្មែរឲ្យស្ដេចយាងទៅបារាំងសែសជាផ្លូវការ ដើម្បីពិភាក្សាបញ្ហារាជការ និងត្រៀមទទួលត្រឡប់មកវិញទឹកដីខ្មែរប៉ែកខាងក្នុងពីសៀមវិញ ដែលបារាំងសែសចង់ឲ្យកើតឡើងមុនពេលដែលរជ្ជកាលទី៥ ស្ដេចយាងចេញពីប្រទេសសៀម។

ព្រះចៅសិរីសុវត្ថិទ្រង់ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅក្នុងឋានៈ “ព្រះចៅផែនដីធំរបស់ព្រះរាជអាណាចក្រសំខាន់នៃបូព៌ាទិស”។ ប្រជាជនប៉ារីសមានការអបអរជាមួយនឹងការផ្សព្ធផ្សាយវប្បធម៌ខ្មែរដ៏អស្ចារ្យដែលជាអច្ឆរិយវត្ថុមួយក្នុងចំណោម៧យ៉ាងមោទន។

ខ្មែរបានឆ្លងកាត់វិបត្តិនានាយ៉ាងច្រើនពីការគ្រប់គ្រងរបស់មហាអំណាចដទៃទៀត ដូចជាសហរដ្ឋអាមេរិក និងពីខ្មែរគ្នាឯងក្នុងយុគខ្មែរក្រហម។ អធិរាជរបស់ព្រះចៅផែនដីសៀមលើប្រទេសរាជក្នុងភូមិភាគនេះប្រដូច “ឪពុកគ្រប់គ្រងកូន” រាប់ជាភ័ស្ដុតាងសំខាន់នៃស្ថានការណ៍នៅពីក្រោយនយោបាយក្នុងរបបសម្បូរណាញាសិទ្ធិរាជ្យ ក្នុងសម័យរាមាទី៤ និងទី៥ ដែលគួរជាទីស្វែងយល់៕

ឯកសារយោង៖

១. ពេញស្រី ដុក (เพ็ญศรี ดุ๊ก.) ការបរទេសជាមួយនឹងឯករាជ្យ និងអធិបតេយ្យរបស់ថៃ, បាងកក រាជបណ្ឌិត្យស្ថាន ព.ស.២៥៤២
២. រួមរឿងទាក់ទងជាមួយយួន និងខ្មែរក្នុងសម័យរតនកោសិន្ទ្រ, សៀវភៅរំឭកបុណ្យឈាបនកិច្ចសពលោកឃោសិត វេជ្ជាជីរៈ ខែមេសា ព.ស.២៥០៧
៣. សៀរភៅ A Travers Le Monde គ.ស.១៩០៧ រឿងសិទ្ធិសញ្ញាបារាំង-សៀម៖ ចុឡាលង្ករណ៍ និងសិរីសុវត្ថិ និងសារព័ត៌មាន Le Petit Journal ចុះថ្ងៃទី២៤ ខែមិថុនា និង ១ កក្កដា គ.ស.១៩០៦

_____________________________________________________
អានផងដែរ៖
១. เบื้องหลัง พระราชดำรัส ร.๔ เรื่องเสียเมืองเขมร “เราขอบอกท่านด้วยความเจ็บปวดยิ่ง”
២. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
៣. សាវតារត្រកូល «អភ័យវង្ស»
៤. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២
៥. ព្រះអង្គ អេង
៦. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ
៧. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត”
៨. ១១០ឆ្នាំនៃព្រះរាជទស្សនកិច្ចព្រះចៅផែនដីខ្មែរលើទឹកដីបារាំង
៩. គ្រាមួយនៃប្រវត្តិសាស្ត្រ
១០. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងនគរខ្មែរ

Advertisements

មតិ»

1. เบื้องหลัง พระราชดำรัส ร.๔ เรื่องเสียเมืองเขมร “เราขอบอกท่านด้วยความเจ็บปวดยิ่ง” | ស្រែ​ខ្ - ថ្ងៃ​ពុធ 29 ខែ​មីនា 2017
2. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 29 ខែ​មីនា 2017
3. សាវតារ​ត្រកូល «អភ័យវង្ស» | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 29 ខែ​មីនា 2017
4. ប្រវត្តិសាស្ត្រ​ដ៏​សែន​ចុក​ចាប់​​៖ ព្រះ​រាជ​ក្រឹត្យ​ចាត់​តាំង​ក្រុង​ព្រះ​ដំបង ខេត្ត​ព្ - ថ្ងៃ​ពុធ 29 ខែ​មីនា 2017
5. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 29 ខែ​មីនា 2017
6. អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញ - ថ្ងៃ​ពុធ 29 ខែ​មីនា 2017
7. ១១០​ឆ្នាំ​នៃ​ព្រះ​រាជ​ទស្សនកិច្ច​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​លើ​ទឹក​ដី​បារាំង | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 29 ខែ​មីនា 2017
8. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 29 ខែ​មីនា 2017
9. វត្ត​ព្រះ​កែវ​ក្រុង​ទេព និង​ទំនាក់​ទំនង​នគរ​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 31 ខែ​មីនា 2017

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: