jump to navigation

អំពី​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម ឬ​វត្ត​ព្រះ​កែវ​នៃ​នគរ​ថៃ ថ្ងៃ​សុក្រ 10 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ដូចលោកអ្នកនាងជ្រាបស្រាប់ហើយថា នៅឯក្រុងទេពមហានគរ នៃស្យាមប្រទេស មានវត្តពិសិដ្ឋមួយស្ថិតចំណុះក្នុងព្រះបរមមហារាជវាំងនោះមានឈ្មោះថា វត្តព្រះស្រីរតនសាស្ដារាម (ព្រះឝ្រីរតនឝាស្ដារាម) [ថ. วัดพระศรีรัตนศาสดาราม] ឬប្រជាជនទួទៅនិយមហៅថាវត្តព្រះកែវ។ វត្តនេះសណ្ឋាននឹងព្រះឧបោសថរតនារាម ឬវត្តព្រះកែវមរកតនៃព្រះបរមរាជវាំងចតុម្មុខមង្គលនៃនគរខ្មែរយើងដែរ។

វត្តព្រះស្រីរតនសាស្ដារាមមើលពីខាងក្រៅ (រូប៖ hawker900xp.com)

វត្តព្រះកែវនៃនគរថៃនេះ ត្រូវបាន ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១ បរមបឋមអង្គក្សត្រិយ៍នៃរាជវង្សចក្រីថៃ ប្រោសឲ្យសាងឡើងកាលគ្រាគ.ស.១៧៨២ ដោយមានព្រះរាជបំណងដើម្បីធ្វើជាទីតាំងតម្កល់ប្រតិស្ឋានព្រះពុទ្ធមហាមណីរតនបដិមាករ ឬព្រះកែវមរកតនោះឯង។ វត្តព្រះស្រីរតនសាស្ដារាមនេះជាវត្តដែលមិនមានព្រះសង្ឃចាំវស្សាទេ ពោលគឺមានតែទីពុទ្ធាវាស ដោយមិនមានសង្ឃាវាសទេ។

វត្តព្រះស្រីរតនសាស្ដារាមនេះ គឺជាស្ថានទីស័ក្ដិសិទ្ធិដ៏សំខាន់មួយនៃនគរថៃ និងក៏ជាទីទេសចរណ៍ដ៏មានប្រជាប្រិយមួយសម្រាប់ទេសចរបរទេសផងដែរ។

បរិវេណនៃវត្តមានទំហំធំប្រមាណដោយបែងចែកជាសង្កាត់ៗ យ៉ាងហោចណាស់ចំនួនបីដែរ នោះគឺ៖ ក្រុមព្រះឧបោសថ, ក្រុមដ្ឋានពៃទី និងក្រុមអាគារប្រកប

ក្រុមព្រះឧបោសថ គឺជាក្រុមដែលមានភាពសំខាន់បំផុត ដោយហេតុមានព្រះឧបោសថជាអាគារប្រធានសម្រាប់ប្រតិស្ឋានព្រះពុទ្ធមហាមណីរតនបដិមាករ និងជុំវិញអមដោយអាគារមួយចំនួនទៀតដូចជាសាលារាយ, ព្រះពោធិ៍ធាតុពិមាន, ហោរាជពង្សានុសរណ៍, ហោរាជករមានុសរណ៍, ហោរគាំង និងហោព្រះគន្ធាររាស្ដ្រ ជាដើម។

  • អំពីព្រះឧបោសថ

បើនិយាយអំពីព្រះឧបោសថវិញ មានទីតាំងនៅចំកណ្ដាលនៃបរិវេណវត្តទាំងមូល អមដោយកំពែងកែវ និងមានស៊ុមប្រតិស្ឋានសេមារួម៨ស៊ុម។ ព្រះឧបោសថនេះប្រើវេលានៃការសាងសង់ចំនួន៣ឆ្នាំ ដោយសូរេចបរិបូរណ៍នៅគ្រាគ.ស.១៧៨៥។

នៅខាងក្នុងព្រះឧបោសថមានការរៀបចំតុបតែងយ៉ាងវិចិត្រ ដោយមានគំនូរបូរាណតាំងពីពិតានរហូតដល់ផ្ទៃខាងក្រោម។ នៅចំចំណុចកណ្ដាលនៃព្រះឧបោសថមានប្រតិស្ឋានព្រះកែវមរកតក្នុងបុស្បុកមាសអមប្រកបដោយព្រះពុទ្ធរូបសំខាន់ៗជាច្រើនអង្គទៀត។

ក្រៅពីបានប្រើប្រាស់គ្រាព្រះចៅផែនដីសៀមរាមាទី៩ទ្រង់សាងព្រះផ្នួសនៅទីនោះ ព្រះឧបោសថនេះត្រូវបានប្រើប្រាស់សម្រាប់ព្រះរាជពិធីសំខាន់ៗទៀតសម្រាប់ព្រះមហាក្សត្រិយ៍ និងព្រះបរមរាជវង្សានុវង្សថៃ។ សម្រាប់ជាទីប្រារព្ធព្រះរាជពិធីសំខាន់ៗខាងសាសនានៃព្រះនគរ ដូចជាការដេញប្រយោគសម្រាប់បព្វជិត, ការដំឡើងព្រះយសបព្វជិត រហូតដល់ព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជ ជាដើម។ល។

ព្រះឧបោសថ
ព្រះសង្ឃកំពុងបំពេញកិច្ចក្នុងព្រះឧបោសថពិធីមួយក្នុងព្រះឧបោសថ
បុស្បុកតម្កល់ព្រះកែវមរកត និងព្រះបដិមារជាច្រើនផ្សេងទៀត

____________________________________________________
អានផងដែរ
១. គំនូរបុរាណនៅព្រះវិហារព្រះកែវ បាត់បង់តាំងពីពេលណា?
២. វត្តបវរនិវេឝវិហារ ទីសាងព្រះផ្នួសនៃមហាក្សត្រិយ៍ខ្មែរពីរព្រះអង្គ
៣. តាមស្នាមព្រះបាទាព្រះសុវណ្ណកោដ្ឋ៖ វត្តព្រះជេតុពនវិមលមង្គលារាម ទីបឋមបរមរាជាភិសេក
៤. តាមស្នាមព្រះបាទាព្រះរាជានុកោដ្ឋ៖ វត្តបវរនិវេឝវិហារ
៥. លាវចាប់ផ្ដើមជួសជុលឡើងវិញ ហោព្រះកែវ វៀងចន្ទន៍
៦. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងនគរខ្មែរ

Advertisements

មតិ»

1. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​? | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] ដូចគ្នាដែរនឹងវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវ ឯក្រុងបាងកក នគរថៃ ព្រះឧបោសថរតនារាមព្រះកែវមរកត នៃព្រះបរមរាជវាំងចតុម្មុខមង្គល ក៏មានរចនាដោយរូបគំនូរបុរាណខ្មែរយ៉ាងល្អវិចិត្រផងដែរ នៅនឹងជញ្ជាំងទាំង៤ទិសរបស់ព្រះវិហារ។ មកដល់សម័យថ្ងៃនេះ រូបគំនូរបុរាណទាំងអស់ត្រូវបានបាត់បង់ទាំងស្រុង ដោយមិនមានស្លាកស្នាមណាឡើយ និងជំនួសមកវិញដោយការលាបព័ណ៌ក្រហមសុទ្ធនៅលើជញ្ជាំងទាំងនោះទៅវិញ។ […]

2. វត្ត​បវរ​និវេឝ​វិហារ ទី​សាង​ព្រះ​ផ្នួស​នៃ​មហា​ក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ | ស្រែ​ខ្មុ - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] __________________________________________________________ អានផងដែរ៖ ១. តាមស្នាមព្រះបាទាព្រះសុវណ្ណកោដ្ឋ៖ វត្តព្រះជេតុពនវិមលមង្គលារាម ទីបឋមបរមរាជាភិសេក ២. តាមស្នាមព្រះបាទាព្រះរាជានុកោដ្ឋ៖ វត្តបវរនិវេឝវិហារ ៣. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្ត… […]

3. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជា - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] ___________________________________________________ អានផងដែរ៖ ១. តាមស្នាមព្រះបាទាព្រះរាជានុកោដ្ឋ៖ វត្តបវរនិវេឝវិហារ ២. ខួបឆ្នាំទី ១៨១ ថ្ងៃប្រសូតនៃព្រះករុណា ព្រះសុវណ្ណកោដ្ឋ ៣. រូបភាពប្រវត្តិសាស្ត្រហ្លួងសុវណ្ណកោដ្ឋកាលពីជាង១០០ឆ្នាំមុន ៤. វត្តបវរនិវេឝវិហារ ទីសាងព្រះផ្នួសនៃមហាក្សត្រិយ៍ខ្មែរពីរព្រះអង្គ ៥. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្ត… […]

4. តាម​ស្នាម​ព្រះ​បាទា​ព្រះ​រាជានុកោដ្ឋ៖ វត្ត​បវរ​និវេឝ​វិហារ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] __________________________________________________________ អានផងដែរ៖ ១. តាមស្នាមព្រះបាទាព្រះសុវណ្ណកោដ្ឋ៖ វត្តព្រះជេតុពនវិមលមង្គលារាម ទីបឋមបរមរាជាភិសេក ២. ខួបឆ្នាំទី ១៨១ ថ្ងៃប្រសូតនៃព្រះករុណា ព្រះសុវណ្ណកោដ្ឋ ៣. រូបភាពប្រវត្តិសាស្ត្រហ្លួងសុវណ្ណកោដ្ឋកាលពីជាង១០០ឆ្នាំមុន ៤. វត្តបវរនិវេឝវិហារ ទីសាងព្រះផ្នួសនៃមហាក្សត្រិយ៍ខ្មែរពីរព្រះអង្គ ៥. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្ត… […]

5. ទំនៀម​ផ្លាស់​ប្ដូរ​គ្រឿង​ទ្រង់​ព្រះ​កែវ​មរកត​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] សម្រាប់ទំនៀមនៃព្រះរាជពិធីនេះ បន្ទាប់ពីព្រះចៅផែនដីថៃ ឬព្រះរាជតំណាងឡើងទៅផ្លាស់ប្ដូរគ្រឿងទ្រង់ព្រះកែវមរកត ដែលតាំងក្នុងបុស្បុកធំមួយនាព្រះឧបោសថវត្តព្រះស្រីរតនសាស្ដារាម (វត្តព្រះកែវថៃ) ក្រុមព្រាហ្មណ៍ព្រះរាជគ្រូ នឹងធ្វើពិធីបង្វិលពពិលជុំវិញព្រះបដិមាចំនួន៣ជុំ។ នៅចុងបញ្ចប់នៃព្រះរាជពិធី ព្រះចៅផែនដី ឬព្រះរាជតំណាង នឹងយកទឹកព្រះសុគន្ធដែលបានប្រើប្រាស់សម្រាប់លាងសម្អាតព្រះកែវមរកតនោះ មកប្រោះព្រំប្រជារាស្ត្រថៃដែលបានមកចូលគាល់ព្រះអង្គនាឱកាសនោះផងដែរ។ […]

6. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] ក្រោយពីការឆ្លងសម្ពោធវត្តព្រះស្រីរតនសាស្ដារាម (វត្តព្រះកែវមក៌ត) រួចហើយ ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក ក៏ទ្រង់ព្រះប្រឈួនដោយព្រះរោគជរា និងព្រះអាការទ្រុឌទ្រោមចុះតាមលំដាប់ រហូតដល់ព្រះអង្គចូលសុវណ្ណគតនាថ្ងៃទី៧ ខែកញ្ញា គ.ស.១៨០៩ នាព្រះទីន័ងពៃឝាលទក្សិណរួមព្រះជន្មាយុបាន៧៣ព្រះវស្សា ស្ដេចគ្រងរាជ្យបាន២៧ឆ្នាំ៕ […]

7. និល ទៀង៖ សម្ដេច​ព្រះសង្ឃរាជ​ទី​១ នៃ​ក្រុង​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្ដាររាម គឺវត្តព្រះកែវមក៌ត […]

8. ទំនៀម​ការ​វាយ​រគាំង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] វត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត […]

9. ថៃ​ចាត់​ពិធី​រាជាភិសេក​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ល្ងាចថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ គ.ស.២០១៧ នេះ នៅឯក្រុងទេពមហានគរ រាជអាណាចក្រថៃមានរៀបចំព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មី អង្គទី២០ នៃក្រុងរតនកោសិន្ទ្រជាផ្លូវការ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតពីសំណាក់ព្រះចៅផែនដីខ្លួន គឺសម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ព្រមទាំងមានការយាង និងអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ព្រះសង្ឃ រាជាគណៈគ្រប់និកាយ នាហ្មឺនមន្ត្រី ខ្ញុំរាជការ និងអាណាប្រជានុរាស្ត្រថៃជាច្រើនកុះករ។ ពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គថ្មីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណព្រះឧបោសថវត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត ក្នុងព្រះបរមមហារាជវាំង ក្រុងទេពមហានគរ (បាងកក)។ […]

10. ទំនៀម​ការ​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៅ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] ត្រូវធ្វើឡើងនៅក្នុងព្រះឧបោសថវត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត […]

11. ថៃ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្មី​ហើយ អង្គ​ទី​២០ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 28 ខែ​មីនា 2017

[…] ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ នៅឯវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវ […]

12. អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញ - ថ្ងៃ​ពុធ 29 ខែ​មីនា 2017

[…] ដោយយកមកដាក់ក្នុងបរិវេណវត្តព្រះស្រីរតនសាស្ដារាម […]

13. វត្ត​ព្រះ​កែវ​ក្រុង​ទេព និង​ទំនាក់​ទំនង​នគរ​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 31 ខែ​មីនា 2017

[…] វត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវ ឯក្រុងទេពមហានគរ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: