jump to navigation

ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក ថ្វាយ​សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ) គណៈ​មហា​និកាយ ថ្ងៃ​សៅរ៍ 11 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
add a comment

ក្នុងឱកាសខួបថ្ងៃប្រសូតឆ្នាំទី១៣៤ នៃសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាអម្ចាស់ ស្រែខ្មុកសូមលើកយកអត្ថបទទាំងស្រុងមួយស្ដីអំពីព្រឹត្តិការណ៍ជាមហាប្រវត្តិសាស្ត្រមួយគឺព្រះរាជាភិសេក ឬសមណុត្តមាភិសេក សម្ដេចជាអម្ចាស់ជាផ្លូវការតាមបូរាណរាជប្រវេណី ពេញយសជាសម្ដេចព្រះសង្ឃរាជនៃនគរកម្ពុជា ដែលមានដូចតទៅនេះ៖

ព្រះរាជាភិសេក ឬសមណុត្តមាភិសេក

យោងតាមព្រះរាជប្រពៃណី នៃព្រះបរមរាជវាំង កាលបើបានរៀបចំឲ្យព្រះអង្គម្ចាស់ ក្សត្រណាមួយជាព្រះរាជាក្ដី ដោយព្រះអង្គម្ចាស់ក្សត្រីយ៍អង្គណាមួយ ជាសម្ដេចព្រះរាជអឃ៌អគ្គមហេសីក្ដី ឲ្យជាសម្ដេចព្រះរាជទេពីក្ដី ឬតែងតាំងព្រះសង្ឃអង្គណាមួយឲ្យមានព្រះរាជឋានន្តរស័ក្ដិ ជាសម្ដេចព្រះសង្ឃរាជក្ដី ត្រូវរៀបចំធ្វើពិធីរាជាភិសេក អភិសេក។ បើព្រះសង្ឃ ហៅថា សមណុត្តមាភិសេក តាមពិធីព្រាហ្មណ៍៖

  • ឲ្យគង់ប្រថាប់លើព្រះសុវណ្ណកោច្ឆពិសេស មុខព្រះមហាស្វេតច្ឆត្រ
  • ថ្វាយទឹកក្លស់ទឹកស័ង្ខ ស្រោចទឹកមង្គល ដោយព្រាហ្មណ៍
  • ថ្វាយព្រះសុវណ្ណប័ដ ដោយបញ្ជាក់ឋានៈ និងបុព្វសិទ្ធិ
  • ព្រះរាជគណៈ ឋានានុក្រម ស្វាធ្យាយជយន្តោ

សមណុត្តមាភិសេក
សម្ដេចព្រះសង្ឃរាជ ថ្នាក់ទី១ ជួន ណាត
(ជោតញ្ញាណោ) គណៈមហានិកាយ

ការធ្វើសមណុត្តមាភិសេក ថ្វាយសម្ដេចព្រះសង្ឃរាជថ្នាក់ទី១ ជួន ណាត (ជោតញ្ញាណោ) គណៈមហានិកាយ មានពីរកន្លែង៖

កន្លែងទី១ – នៅក្នុងព្រះបរមរាជវាំង

សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋ បានស្ដេចនិមន្ត៖
១. សម្ដេចព្រះសង្ឃរាជ ថ្នាក់ទី១ ជួន ណាត (ជោតញ្ញាណោ)
២. សម្ដេចព្រះសង្ឃរាជ ថ្នាក់ទី២ ភុល ទេស (ឥន្ទញ្ញាណោ)

នៅលើព្រះទីនាំង ទេវាវនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ដើម្បីធ្វើសមណុត្តមាភិសេកជាផ្លូវការរតាមព្រះរាជពិធី ដូចខាងក្រោមនេះ។

បើបានធ្វើសមណុត្តមាភិសេករួចហើយ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋនៃព្រះរាជអាណាចក្រកម្ពុជា បានថ្វាយសុវណ្ណប័ដដល់ព្រះសង្ឃរាជទាំងពីរព្រះអង្គ។

ឯសុវណ្ណប័ដ សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋបានចារថ្វាយជាសម្ដេចព្រះសង្ឃរាជ ថ្នាក់ទី១ ជួន ណាត មានព្រះរាជបុព្វសិទ្ធិ ៥យ៉ាង៖

  1. ប្រើរាជស័ព្ទ
  2. ប្រើផ្លិតព្រះរាជសង្ហា
  3. ប្រើទង់ព្រះរាជសង្ហា
  4. ប្រើសុវណ្ណកោច្ឆៈ ព្រះរាជសង្ហា
  5. ប្រើរងព្រះសិរ ព្រះរាជសង្ហា

អានបន្ត

%d bloggers like this: