jump to navigation

ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
5 comments

ព្រឹកមិញនេះ (១៦ មីនា ២០១៧) ខ្ញុំបានចេញដំណើរពីភ្នំពេញនៅម៉ោងប្រមាណ៨កន្លះឆ្ពោះមកខេត្តបន្ទាយមានជ័យ។ ក្នុងការធ្វើដំណើរលើកនេះ ខ្ញុំត្រូវឆៀងចូលខេត្តចំនួនពីរនៅតាមផ្លូវនោះគឺខេត្តកំពង់ឆ្នាំង និងពោធិសាត់ ដើម្បីបំពេញការងារមួយចំនួន។

មកដល់កំពង់ឆ្នាំងនៅម៉ោងប្រមាណ១១.៣០នាទី និងក្រោយពីបានបំពេញការងាររួចរាល់ហើយ និងទទួលទានអាហារថ្ងៃត្រង់ហើយ នៅម៉ោងជាង១រសៀលទើបចេញដំណើរបន្តមកខេត្តពោធិសាត់ និងមកដល់នៅម៉ោងប្រមាណ៣.០០រសៀល។ នៅម៉ោង៥ល្ងាចក៏បានចេញដំណើរបន្តមកខេត្តបន្ទាយមានជ័យ និងមកដល់ទីនេះ នៅម៉ោង៨.០០យប់។ ខ្ញុំត្រូវស្នាក់នៅទីនេះ១យប់ដើម្បីបំពេញការងារនៅព្រឹកថ្ងៃស្អែកនេះ៕


នៅតាមផ្លូវ (សួនច្បារក្រុងកំពង់ឆ្នាំង)


នៅតាមផ្លូវ (សួនច្បារក្រុងកំពង់ឆ្នាំង)

_________________________________________________
អានផងដែរ៖
១. មកស្រុកខ្មែរ
២. ត្រឡប់មកភ្នំពេញវិញ
៣. ទៅខេត្តស្វាយរៀង
៤. ចេញមកកំពត
៥. មកកោះកុង

%d bloggers like this: