jump to navigation

ទៅ​ខេត្ត​ព្រែក​ឫស្សី ថ្ងៃសុក្រ 24 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, Tiếng Việt.
3 comments

ព្រឹកនេះ (២៤ មីនា ២០១៧) ត្រូវបំពេញការងារនៅក្នុងទីរួមខេត្តទឹកខ្មៅឲ្យបានរួចរាល់ រហូតដល់ម៉ោងប្រមាណ១០.៣០នាទីទើបចេញពីទីរួមខេត្តទឹកខ្មៅដើម្បីបន្តមកខេត្តព្រែកឫស្សីជាបន្តទៀត។

ដោយរថយន្តមកអាចបើកលឿនបាន ពីទីរួមខេត្តទឹកខ្មៅមកក្រុងកាន ថឿ (យ. Cần Thơ) ដែលរដ្ឋបាលវៀតណាមបំបែកចេញពីខេត្តព្រែកឫស្សី មានចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ ត្រូវធ្វើដំណើររហូតដល់ម៉ោងប្រមាណជាង១រសៀលទើបមកដល់ និងបំពេញការងារភ្លាម។

នៅម៉ោងប្រមាណជាង៤ល្ងាចត្រូវធ្វើដំណើរចេញពីក្រុងកាន ថឿ នេះ ឆ្ពោះមកព្រៃនគរវិញ ក្នុងចម្ងាយប្រមាណ១៧០គីឡូម៉ែត្រ ដោយមកដល់នៅម៉ោង៧យប់។ ខ្ញុំសម្រាកនៅទីនេះមួយយប់ មុននឹងត្រឡប់ទៅស្រុកថៃវិញនៅថ្ងៃស្អែកនេះ៕


តាមផ្លូវចេញទៅខេត្តព្រែកឫស្សី

ក្រុងកាន ថឿ នៃខេត្តព្រែកឫស្សី

ស្ពានធំបំផុតឆ្លងទន្លេមេគង្គនៅកាន ថឿ

តាមផ្លូវហាយវេយ៍ឆ្ពោះទៅព្រៃនគរ

តាមផ្លូវហាយវេយ៍ឆ្ពោះទៅព្រៃនគរ

_________________________________________________
អានផងដែរ៖
១. ទៅនគរកម្ពុជាក្រោម
២. ទៅខេត្តក្រមួនស និងទឹកខ្មៅ
៣. ត្រឡប់មកស្រុកថៃវិញ

Advertisements
%d bloggers like this: