jump to navigation

វត្ត​ព្រះ​កែវ​ក្រុង​ទេព និង​ទំនាក់​ទំនង​នគរ​ខ្មែរ ថ្ងៃចន្ទ 27 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
trackback

ប្រសិនបើយើងមិននិយាយដល់រឿងព្រះកែវមរកតនោះទេ វត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវ ឯក្រុងទេពមហានគរ (បាងកក) ក៏នៅមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងនគរខ្មែរយើង យ៉ាងហោចណាស់នូវព្រឹត្តិការណ៍ចំនួនពីរធំៗដែរ។

ដូចដែលយើងបានដឹងស្រាប់ កាលពីគ្រាដែលព្រះនគរយើងធ្លាក់ដុនដាបរហូតស្ទើរផុតរលត់ពីផែនទីលោក និងធ្លាក់ក្រោមការត្រួតត្រាពីនគរជិតខាង មានយួន និងសៀមនោះ បណ្ដាលអ្នកមុខអ្នកការខ្មែរមួយចំនួន រហូតដល់ទៅរាជវង្សានុវង្សត្រូវសៀមកៀងគរទៅស្រុកខ្លួន ព្រមទាំងទទួលបានការទំនុកបម្រុងពីព្រះចៅក្រុងសៀមក្នុងនាមជារដ្ឋអារក្ខា។

តាមព្រះរាជប្រវត្តិសម្ដេចព្រះមហាសង្ឃរាជទី១នៃក្រុងកម្ពុជាយើង ព្រះនាម និល ទៀង បន្ទាប់ពីត្រូវបានកៀរយកទៅនៅស្រុកសៀមតាំងតែពីព្រះជន្មបាន៨ឆ្នាំនោះ ព្រះអង្គត្រូវបានទទួលការទំនុកបម្រុងរៀនសូត្រ និងបានបួសក្នុងព្រះពុទ្ធសាសនាតាមទំនៀម តាំងពីសាមណេរភាព នៅនគរថៃនេះឯង។ រហូតដល់ព្រះជន្មបាន២១វស្សា គឺក្នុងឆ្នាំរោង ព.ស.២៣៨៨ គ.ស.១៨៤៤ ព្រះអង្គត្រូវបានព្រះចៅក្រុងសៀម ព្រះបាទសម្ដេចព្រះន័ងក្លៅចៅយូហួ ឬរាមាទី៣ ទ្រង់ព្រះរាជានុញ្ញាតឲ្យព្រះអង្គ ចូលបំពេញឧបសម្បទា ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្ដារាម នេះឯងផង។

ព្រឹត្តិការណ៍ទី២នោះគឺវត្តមាននៃកូនប្រាសាទនគរវត្តនៅក្នុងបរិវេណនៃវត្ត។ នៅគ.ស.១៨៦០ ស្ដេចសៀម ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ឬរាមាទី៤ បានបញ្ជាឲ្យមានការសាងសង់រូបចម្លងប្រាសាទនគរវត្តដើម្បីយកមកដាក់តាំងនៅក្នុងបរិវេណនៃវត្ត ក្រោយពីការប៉ុនប៉ងរបស់ព្រះអង្គក្នុងការរុះរើប្រាសាទខ្មែរយកទៅស្រុកថៃត្រូវបានបរាជ័យនោះ (អានប្រកាស៖ អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់)។ បច្ចុប្បន្នរូបចម្លងនៃប្រាសាទនគរវត្តនេះស្ថិតក្នុងបរិវេណផ្នែកខាងឆ្វេងនៃព្រះឧបោសថ៕

ប្រាសាទនគរវត្តចម្លង តាំងក្នុងបរិវេណវត្តព្រះស្រីរតនសាស្ដារាមទិដ្ឋភាពខាងក្នុងព្រះឧបោសថ

_____________________________________________________
អានផងដែរ៖
១. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវនៃនគរថៃ
២. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់
៣. និល ទៀង៖ សម្ដេចព្រះសង្ឃរាជទី១ នៃក្រុងកម្ពុជា

Advertisements

មតិ»

1. អំពី​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម ឬ​វត្ត​ព្រះ​កែវ​នៃ​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 31 ខែ​មីនា 2017

[…] ____________________________________________________ អានផងដែរ៖ ១. គំនូរបុរាណនៅព្រះវិហារព្រះកែវ បាត់បង់តាំងពីពេលណា? ២. វត្តបវរនិវេឝវិហារ ទីសាងព្រះផ្នួសនៃមហាក្សត្រិយ៍ខ្មែរពីរព្រះអង្គ ៣. តាមស្នាមព្រះបាទាព្រះសុវណ្ណកោដ្ឋ៖ វត្តព្រះជេតុពនវិមលមង្គលារាម ទីបឋមបរមរាជាភិសេក ៤. តាមស្នាមព្រះបាទាព្រះរាជានុកោដ្ឋ៖ វត្តបវរនិវេឝវិហារ ៥. លាវចាប់ផ្ដើមជួសជុលឡើងវិញ ហោព្រះកែវ វៀងចន្ទន៍ ៦. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងន… […]

2. និល ទៀង៖ សម្ដេច​ព្រះសង្ឃរាជ​ទី​១ នៃ​ក្រុង​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃសុក្រ 31 ខែ​មីនា 2017

[…] ______________________________________________________ អានផងដែរ៖ ១. និល ទៀង សម្ដេចព្រះសង្ឃរាជ ទីមួយនៃក្រុងកម្ពុជា ២. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងន… […]

3. អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញ - ថ្ងៃសុក្រ 31 ខែ​មីនា 2017

[…] _____________________________________________________ អានផងដែរ៖ ១. เบื้องหลัง พระราชดำรัส ร.๔ เรื่องเสียเมืองเขมร “เราขอบอกท่านด้วยความเจ็บปวดยิ่ง” ២. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម ៣. សាវតារត្រកូល «អភ័យវង្ស» ៤. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២ ៥. ព្រះអង្គ អេង ៦. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ ៧. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” ៨. ១១០ឆ្នាំនៃព្រះរាជទស្សនកិច្ចព្រះចៅផែនដីខ្មែរលើទឹកដីបារាំង ៩. គ្រាមួយនៃប្រវត្តិសាស្ត្រ ១០. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងន… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: