jump to navigation

ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ខ្លួន ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​មីនា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នៅឯនគរថៃកំពុងមានការមមាញឹកការងារនានាសម្រាប់ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសព ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ដែលកំណត់នឹងធ្វើឡើងនាប្រមាណចុងឆ្នាំ២០១៧នេះ។ ព្រះរាជពិធីជាប្រវត្តិសាស្ត្ររបស់ប្រទេសថៃដែលរំពឹងថានឹងមានប្រជានុរាស្ត្រច្រើនលាននាក់ចូលរួមនេះ កំពុងត្រូវបានរៀបចំ និងចំណាយថវិកាអស់ជាច្រើនដើម្បីឲ្យបានស័ក្ដិសមតាមព្រះកិត្តិយសនៃព្រះមហាក្សត្រិយ៍ដែលជាទីគោរពស្រឡាញ់របស់ប្រជាជនថៃ។

ក្រៅអំពីកិច្ចសាងសង់ព្រះមេរុមាសដ៏ធំអស្ចារ្យមួយនៅក្បែរនឹងព្រះបរមរាជវាំងឯក្រុងបាងកក ព្រមទាំងការរៀបចំព្រះកោដ្ឋចន្ទន៍ ការជួសជុលព្រះរាជរថនានាសម្រាប់បម្រើក្នុងព្រះរាជពិធីនេះ គណៈកម្មការជាតិរៀបចំព្រះរាជពិធីបុណ្យបានអនុម័តសាងព្រះរាជរថថ្មីសន្លាងមួយទៀតរបស់ព្រះរាជពិធី នោះគឺ «ព្រះរាជរថកាំភ្លើងធំ»។ ប្រទេសថៃធ្លាប់មានព្រះរាជរថកាំភ្លើងធំនេះប្រើប្រាស់សម្រាប់ព្រះរាជពិធីបុណ្យព្រះបរមសពហើយ តែដោយសារព្រះរាជរថចាស់មានភាពទ្រុឌទ្រោមទើបមានការចាត់ចែងឲ្យរៀបចំសាងព្រះរាជរថកាំភ្លើងធំថ្មីមួយឡើងសម្រាប់ព្រះរាជពិធីជាពិសេស។

ការប្រើប្រាស់ព្រះរាជរថកាំភ្លើងធំសម្រាប់ផ្ទុកព្រះបរមសពនោះទំនងធ្វើឡើងតាមបែបបស្ចិម (អាន​ប្រកាស​៖ ទំនៀម​នៃ​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ក្នុង​ពិធី​បុណ្យ​សព) ហើយដែលឃើញមានវត្តមាននៅក្នុងសង្គមថៃ កាលគ្រារជ្ជកាលព្រះបាទសម្ដេចព្រះមង្កុដក្លៅចៅយូហួ ឬរាមាទី៦ នៃរាជវង្សចក្រីថៃ និងបន្តមកដល់រជ្ជកាលចុងក្រោយនេះ (រាមាទី៩)។

តាមទំនៀមរបស់ថៃការប្រើប្រាស់ព្រះរាជរថកាំភ្លើងធំសម្រាប់អញ្ជើញព្រះកោដ្ឋព្រះបរមសព ឬព្រះសពរបស់ព្រះមហាក្សត្រិយ៍ និងព្រះបរមវង្ស ដែលទ្រង់បម្រើការងាររាជការទាហាននៅពេលដែលទ្រង់មានព្រះជន្មជីព ជំនួសឲ្យព្រះយានមាសបីថត ឬព្រះសលៀងធម្មតានោះ។

សម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៃព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ រាមាទី៩ របស់ថៃនេះ ព្រះរាជរថកាំភ្លើងធំនេះនឹងត្រូវប្រើសម្រាប់អញ្ជើញព្រះកោដ្ឋផ្ទុកព្រះបរមសព ទទួលបន្តពីព្រះមហាពិជ័យរាជរថ ដើម្បីហែចូលក្នុងទីលានព្រះមេរុ និងដង្ហែឧត្រាវ័ដជុំវិញព្រះមេរុមាស មុននឹងអញ្ជើញព្រះបរមកោដ្ឋឡើងឆ្ពោះទៅព្រះមេរុមាស

រូបគំរូរាជរថកាំភ្លើងធំថ្មី ដែលនឹងត្រូវសាងឡើង
គំនូសព្រៀងការផ្ទុកព្រះកោដ្ឋលើរាជរថកាំភ្លើងធំសម្រាប់ព្រះរាជពិធីប្រកបដោយគ្រឿងរាជក្សត្រិយ៍ទាំងប្រាំគំរូរាជរថកាំភ្លើងធំថ្មី ដែលនឹងត្រូវសាងឡើង
ពិធីបួងសួងដើម្បីសាងរាជរថកាំភ្លើងធំថ្មីការដង្ហែរាជរថកាំភ្លើងធំរបស់ថៃ នារជ្ជកាលរាមាទី៨ កន្លងមក

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ
៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
៤. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៦. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
៧. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៨. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍
៩. ទំនៀម​នៃ​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ក្នុង​ពិធី​បុណ្យ​សព

Advertisements

មតិ»

1. ពិធី​ការ​តាំង​​គ្រឿង​ព្រះ​បរម​សព​នៃ​ព្រះ​ចៅ​ផែន​ដី​ស្យាម | ស្រែ​ខ្មុក - ថ្ងៃអង្គារ 4 ខែ​មេសា 2017

[…] […]

2. ទំនៀម​ “ការ​​ប្រគំ​យ៉ាំ​យាម​” ក្នុង​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​សៀម | ស្រែ​ - ថ្ងៃអង្គារ 4 ខែ​មេសា 2017

[…] […]

3. អំពី​ព្រះ​កោដ្ឋ​មាស​ធំ គ្រឿង​ប្រកប​ព្រះ​ឥស្សរិយ​យស ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃអង្គារ 4 ខែ​មេសា 2017

[…] […]

4. ថៃ​សាង​បដិមា​កម្ម​១៤​ប្រភេទ​សម្រាប់​តុប​តែង​ព្រះ​មេរុ ព្រះ​ចៅ​ផែន​ដី | ស្រែ​ខ្មុក - ថ្ងៃអង្គារ 4 ខែ​មេសា 2017

[…] […]

5. បង្ហាញ​គំរូ​ «​ព្រះ​មេរុ​មាស​» ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 4 ខែ​មេសា 2017

[…] […]

6. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 4 ខែ​មេសា 2017

[…] […]

7. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 4 ខែ​មេសា 2017

[…] […]

8. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍ | - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

9. ទំនៀម​នៃ​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ក្នុង​ពិធី​បុណ្យ​សព | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 22 ខែមិថុនា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: