jump to navigation

Repost: ល្បែង «ខួង» ថ្ងៃ​ចន្ទ 3 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ចូលឆ្នាំខ្មែរជិតចូលមកដល់ហើយ បាំងតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។ កាលពីដើមឡើយឲ្យតែជិតចូលឆ្នាំខ្មែរមកដល់ ក្មេងៗរំភើបណាស់ ជាពិសេសពេលឮសំឡេងរៃយំ ដែលជាសញ្ញាណជិតចូលឆ្នាំខ្មែរផងដែរ។ នៅតាមស្រុកភូមិ ចាប់ពីពេលនេះតទៅ នៅពេលយប់ក្មេងៗនាំគ្នាលេងល្បែងកម្សាន្តផ្សេងៗ ហើយក្រោយៗមកមានការចាក់ធុងបាស្សរាំ រហូតដល់ថ្ងៃចូលឆ្នាំឯណុះ។ រយៈពេលប៉ុន្មានឆ្នាំនេះ ការចូលឆ្នាំខ្មែរហាក់មិនសូវជាទីចាប់អារម្មណ៍របស់យុវជនខ្មែរទៀតទេ ពោលគឺធម្មតាៗ។

ណាស់ហ្អើយ! ដើម្បីរំឭកដល់ព្រឹត្តិការណ៍កាលពីនៅកុមារនោះ ខ្ញុំសូមណែនាំល្បែងមួយ ឈ្មោះថា «ខួង» ដែលក្មេងៗ យុវជនជំនាន់ខ្ញុំនាំគ្នាលេង ជាពិសេសនៅរដូវកាលខែភ្លឺ និងជិតចូលឆ្នាំខ្មែរបែបនេះ លេងខួងក៏រឹតតែសប្បាយទ្វេឡើយ។

វិធីលេងល្បែងខួង

ល្បែងខួងគេលេងចាប់ពី៤នាក់ឡើងទៅ រហូត៦នាក់ និង៨នាក់ (កាន់តែគ្នាច្រើន កាន់តែសប្បាយ)។ គេត្រូវបែងចែកជាពីរក្រុមដោយចំនួនស្មើគ្នា និងចាប់ផ្ដើមលេងដោយប៉ាវ សម្រាប់ក្រុមណាឈ្នះលេងមុន។ ខួងនេះ គេលេងនៅនឹងដី ដោយគូជាខ្សែដូចខាងក្រោមនេះ (សម្រាប់លេងគ្នា៤នាក់)៖

សម្រាប់ក្រុមដែលចាញ់ (ព័ណ៌ខ្មៅ) ត្រូវនៅចាំនឹងខ្សែ ដោយមានមេក្រុមម្នាក់ជាអ្នករត់បានពីរខ្សែ គឺខ្សែក និងខ្សែខ ចំណែកឯកូនក្រុមគឺរត់បានតែខ្សែគទេ។ ចំណែកឯក្រុមដែលឈ្នះវិញ (ព័ណ៌ខៀវ) ត្រូវរត់ចេញពីចំណុចលេខ១ (ចូលបានទាំងស្លាបឆ្វេង និងស្លាបស្ដាំ) ចូលចំណុចលេខ២ រួចបន្តចេញទៅលេខ៣ (ក្រៅរង្វង់ខ្សែ)។ ក្នុងពេលដែលក្រុមខៀវរត់ចូលចំណុចនីមួយៗនេះ ក្រុមខ្មៅ ត្រូវស្ទាក់ឲ្យជាប់ដើម្បីកុំឲ្យចេញរួច។ បន្ទាប់ពីចេញដល់ចំណុចទី៣ហើយ ក្រុមខៀវ ត្រូវរត់ចូលចំណុចលេខ២វិញ និងលេខ១ វិញ (ចំណុចដើម) រួចត្រូវស្រែកថា «ខួង» នោះចាត់ទុកថាឈ្នះហើយ។ សមាជិកណាម្នាក់ក្នុងក្រុមរត់ចេញមកបានមុនចាត់ទុកថាបានការហើយ (ដ្បិតក្រុមខៀវមិនមានមេក្រុមដូចក្រុមខ្មៅទេ។

ក្នុងអំឡុងពេលរត់ចេញពីចំណុចមួយទៅចំណុចមួយនេះ ក្រុមខ្មៅត្រូវស្ទាក់ និងប្រសិនបើចាប់ ឬប៉ះខ្លួននៃក្រុមខៀវណាម្នាក់នោះ រាប់ថាក្រុមខៀវចាញ់ហើយ រួចត្រូវក្រុមខ្មៅលេងម្ដង។

ល្បែងនេះមានប្រយោជន៍ខ្លាំងណាស់ ដ្បិតក្រៅពីធ្វើឲ្យបញ្ចេញកម្លាំងកាយហើយ (បែកញើសសស្រាក់) អ្នកលេងនៅមានការរិះគិត ប្រើគំនិតដើម្បីរត់ ចាប់ និងវិធីសាស្ត្រច្រើនទៀត ដើម្បីយកឈ្នះលើគូបដិបក្ខផងដែរ៕

ការគួសខ្សែសម្រាប់លេងខួង គ្នា៦នាក់ (មួយក្រុម៣នាក់)

_____________________________________________________________________
អានផងដែរ
១. ល្បែង «មឹក»

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: