jump to navigation

ការ​ស្រង់​ព្រះ​នៅ​ប្រទេស​ថៃ​ក្នុង​ទេស​កាល​សង្ក្រាន្ត ថ្ងៃ​អង្គារ 4 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
add a comment

ទំនៀមការស្រង់ព្រះក្នុងទេសកាលបុណ្យសង្ក្រាន្ត ឬបុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃនោះ ត្រូវបានយកមកអនុវត្តយ៉ាងទូលំទូលាយក្នុងសម័យសាកលភាវូបនីយកម្មនេះ គួរជាទីសិក្សារៀនសូត្រតាម។

ជាការពិតណាស់មកដល់សម័យថ្មីនេះ មានមនុស្សភាគច្រើនមិនតិចទេ ដែលខកខានទៅវត្តធ្វើបុណ្យតាមទំនៀមដូនតារបស់គេ ជាពិសេសយុវជនសម័យថ្មី។ ហេតុនេះការស្រង់ទឹកព្រះនៅក្នុងរយៈពេលបុណ្យចូលឆ្នាំនេះ ក្រៅអំពីធ្វើតែចំពោះនៅក្នុងបរិវេណវត្តនោះ នៅក្នុងប្រទេសថៃឯណុះ នៅតាមទីសាធារណៈធំៗ មានដូចជាមជ្ឈមណ្ឌលសាលារៀន ទីផ្សារទំនើប ជាដើម។ល។ បានមានរៀបចំធ្វើជាទីសម្រាប់ឲ្យប្រជាជនផងទាំងពួងធ្វើការស្រង់ទឹកព្រះផងដែរ តាំងពីប្រមាណ២សប្ដាហ៍មុនថ្ងៃសង្ក្រាន្តមកម្ល៉េះ។ ប្រការនេះវាបានជួយសម្រួល និងបង្កើនបរិយាកាសនៃការធ្វើបុណ្យឲ្យបានកាន់តែទូលំទូលាយឡើង ដោយមិនចំពោះតែទីអារាមទេ។

ការចាត់ចែងឲ្យមានការស្រង់ទឹកព្រះនៅតាមទីសាធារណៈរបស់ប្រទេសថៃនេះ អាចគួរឲ្យយើងសិក្សារៀនសូត្រ និងអាចយកមកអនុវត្តបាននៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ វាជាគោលគំនិតដែលថា ការធ្វើបុណ្យបានគ្រប់ទីកន្លែង មិនចាំបាច់តែវត្តនោះទេ៕

ការរៀបចំឲ្យមានទីសម្រាប់ស្រង់ទឹកព្រះ នៅក្នុងហាងទំនិញមួយនៅប្រទេសថៃ
ការរៀបចំឲ្យមានទីសម្រាប់ស្រង់ទឹកព្រះ នៅក្នុងហាងទំនិញមួយនៅប្រទេសថៃការរៀបចំឲ្យមានទីសម្រាប់ស្រង់ទឹកព្រះ នៅក្នុងហាងទំនិញមួយនៅប្រទេសថៃការរៀបចំឲ្យមានទីសម្រាប់ស្រង់ទឹកព្រះ នៅក្នុងហាងទំនិញមួយនៅប្រទេសថៃ

%d bloggers like this: