jump to navigation

បាត់​អស់​ហើយ​ល្បែង​ល្បាំ​ចូល​ឆ្នាំ ថ្ងៃពុធ 5 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ពីដើមៗមិញ ចាប់ពីប្រមាណថ្ងៃនេះតទៅ (៥ មេសា) រហូតដល់ថ្ងៃចូលឆ្នាំ បណ្ដាក្មេងៗ និងមនុស្សជំទង់តាំងពីដើមភូមិរហូតដល់ចុងភូមិ ចាប់ពីព្រលប់ៗឡើងនាំគ្នាលេងល្បែងចូលឆ្នាំ មានល្បែងល្បាំក្មេងៗ ព្រមទាំងការបើកធុងបាស្សរាំលេងជាដើម។ល។

រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ទិដ្ឋភាពអស់ទាំងនោះបានសាបរលាបអស់រលីងហើយ នៅក្នុងភូមិដែលខ្ញុំរស់នៅនេះ ដោយមិនឃើញមានទៀតទេ។ ពីមួយឆ្នាំទៅមួយឆ្នាំ រដូវកាលបុណ្យចូលឆ្នាំខ្មែរហាក់ស្ងាត់ទៅៗ ដោយចូលឆ្នាំក៏ដូចជាមិនចូលឆ្នាំទៀតដែរ។

ពីមុនឲ្យតែចូលដល់ខែមេសា មិនទាន់ និងជាពិសេសក្រោយពេលវិស្សមកាលខែមេសានេះ បណ្ដាយុវជន នាំគ្នាលេងល្បែងកម្សាន្ត តាំងពីមុនចូលឆ្នាំ។ ឯចាស់ៗវិញក៏បង្កភាពអំណោយផលដល់កូនចៅក្នុងការលេងល្បែងល្បាំ។ ផ្ទះសម្បែងព្រលប់ឡើងនាំគ្នាតុបតែងចង្កៀងភ្លើងពណ៌ បំភ្លឺធ្លាមុខផ្ទះ។ល។

ទេសកាលចូលឆ្នាំនៅកម្ពុជាសម័យទំនើបនេះលែងក្លាយជាទីគួរចាប់អារម្មណ៍តាមបែបប្រពៃណីទៀតហើយ៕

ការលេងល្បែងលាក់កន្សែងរបស់ក្មេងៗ (រូបតំណាង)

Advertisements
%d bloggers like this: