jump to navigation

ព្រះ​មហា​ក្សត្រិយ៍​ថៃ​​ឡាយ​​ព្រះ​ហត្តលេខា​លើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ប្រទេសថៃមានរដ្ឋធម្មនុញ្ញថ្មីជាផ្លូវការហើយបន្ទាប់ពីក្រុមយោធាបានធ្វើរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤មក និងបានធ្វើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីរួចមក។ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០១៧ នេះ ព្រះមហាក្សត្រិយ៍ថ្មីព្រះអង្គឡាយព្រះហត្តលេខាក្នុងព្រះរាជពិធីដ៏ធំមួយនៅក្នុងព្រះបរមមហារាជវាំងក្រុងបាងកក។

នៅវេលាប្រមាណ១៥.០០ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ស្ដេចយាងចូលរួមក្នុងព្រះរាជពិធីប្រកាសប្រើរដ្ឋធម្មនុញ្ញថ្មីនៃរាជអាណាចក្រថៃ នាព្រះទីន័ងអនន្តសមាគម ព្រះរាជវាំងតុសិត។ ព្រះរាជពិធីនេះត្រូវបានធ្វើឡើងយ៉ាងធំ រាប់ថាជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសថៃ ដោយមានការយាងចូលរួមពីព្រះបរមវង្សានុវង្សថៃ បណ្ដាខ្ញុំរាជការ នាហ្មឺនសព្វមុខមន្ត្រី ព្រមទាំងបណ្ដាអង្គទូតនានាប្រចាំប្រទេសថៃចូលរួមផងដែរ។

បន្ទាប់ពីក្រុមរាជលេខានុការនៃព្រះមហាក្សត្រិយ៍ថៃថ្វាយរដ្ឋធម្មនុញ្ញច្បាប់ដើមចំនួន៣ច្បាប់ដល់ព្រះអង្គមក ទ្រង់ក៏បានចុះបរមាភិធេយ្យលើរដ្ឋធម្មនុញ្ញទាំង៣ រួចព្រះរាជទានទៅនាយករដ្ឋមន្ត្រី ដើម្បីឲ្យទៅក្រុមអាលក្សណ៍ប្រថាប់ព្រះរាជលញ្ឆករ។ បន្ទាប់មកកងទាហានជើងគោក ជើងទឹក និងជើងអាកាស បាញ់កាំភ្លើងធំក្នុងមួយកង២១ណាត់ ឯវត្តទូទាំងព្រះរាជអាណាចក្រថៃវាយរគាំង និងស្គរអបអរសាទរផងដែរ។

សូមបញ្ជាក់ដែរថា សម្រាប់រដ្ឋធម្មនុញ្ញថ្មីនេះ គឺជាច្បាប់ទី២០ហើយរបស់ប្រទេសថៃ បន្ទាប់ពីមានរដ្ឋធម្មនុញ្ញលើកដំបូងមក៕

ទិដ្ឋភាពប្រារព្ធព្រះរាជពិធី
ព្រះមហាក្សត្រិយ៍ថៃយាងចូលរួមព្រះរាជពិធីព្រះអង្គឡាយព្រះហត្តលេខាព្រះមហាក្សត្រិយ៍ប្រទានរដ្ឋធម្មនុញ្ញដល់នាយករដ្ឋមន្ត្រីក្រុមអាលក្សណ៍ប្រថាប់ព្រះរាជលញ្ឆកររដ្ឋធម្មនុញ្ញថ្មីរបស់ថៃតម្កល់លើពានទិដ្ឋភាពព្រះរាជពិធីបណ្ដាអង្គទូតចូលរួមព្រះរាជពិធី (Photo: MatichonOnline)

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: