jump to navigation

លែង​ឮ​រៃ​យំ ថ្ងៃ​អាទិត្យ 9 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ពីដើមៗមិញពេលរដូវកាលចូលឆ្នាំខិតជិតមកដល់ បណ្ដាសត្វរៃទាំងហ្វូងៗនាំគ្នាយំឡើងលាន់ទ្រហឹងអឺងកង។ នៅតាមភូមិខ្ញុំនៅតាំងពីចុងភូមិរហូតដល់ចុងភូមិ នេះក៏ជាសញ្ញាណបញ្ជាក់ពីរដូវកាលនៃបុណ្យចូលឆ្នាំខ្មែរមួយប្រភេទទៀតដែរ។

មកដល់សម័យនេះ និងរហូតមកដល់ថ្ងៃនេះទៅហើយ សំឡេងរៃមួយក្បាលក៏មិនបានឮដែរ ដែលថ្ងៃចូលឆ្នាំកាន់តែខិតមកដល់ហើយ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ តើនេះបណ្ដាលមកពីបម្លាស់ប្ដូរនៃអាកាសធាតុ ឬបណ្ដាលមកពីភាពវិនាសនៃសត្វព្រៃ ដែលជាវិបាកនៃការបាត់បង់ព្រៃឈើ ក្នុងមូលហេតុទំនើបនិយម?

ឱ! សំឡេងរៃអឺយ ខ្ញុំនឹកអ្នក!

សត្វរៃ (រូបតំណាង)

%d bloggers like this: