jump to navigation

មហា​សង្ក្រាន្ត​ឆ្នាំ​រកា នព្វ​​ស័ក ពុទ្ធសករាជ​២៥៦១ ថ្ងៃអង្គារ 11 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback


មហាសង្ក្រាន្តឆ្នាំរកា នព្វស័ក
ចុល្លសករាជ ១៣៧៩ – មហាសករាជ ១៩៣៩
ពុទ្ធសករាជ ២៥៦១ – គ្រឹស្តសករាជ ២០១៧

សុភមស្ដុ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅបាន ២៥៦០ ព្រះវស្សា ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក តទៅចូលពុទ្ធសករាជ ២៥៦១។

នឹងគណនាឆ្នាំរកា ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃសុក្រ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៧ វេលាម៉ោង ០៣និង១២នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិមិរាទេវី ជាបុត្រីទី៦នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌សេត លម្អនៅព្រះកាណ៌ដោយបុប្ផា ចង្កុរណី អភរណៈកែវបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា ព្រះហស្តស្ដាំទ្រង់ព្រះខ័ឌ្គ ព្រះហស្តឆ្វេងទ្រង់ពិណ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងមហឹង្សា (ក្របី) ជាពាហនៈ។ ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង)។ ទើបនាំយកទៅតំកល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវទាំង៧ ជាមាត់គោ ឧសភរាជទាំង៧ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះហ្ឬទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្វកម្មទេវបុត្រនិមិត្តថ្វាយ ហើយបន្ទោរបង់នូវអពមង្គល ឲ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្ដី ជន្មាយុយឺនយូរតរៀងទៅ។

  • ថ្ងៃសុក្រ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា ឆ្នាំ២០១៧ ម៉ោង៣:១២នាទី ជាថ្ងៃចូលឆ្នាំរកា នព្វស័ក ជាវារៈមហាសង្ក្រាន្ត។
  • ថ្ងៃសៅរ៍ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា ឆ្នាំ២០១៧ ជាវារៈវ័នបត។
  • ថ្ងៃអាទិត្យ ៥រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ជាវារៈឡើងស័ក (ម៉ោង០៦ និង៤៦នាទី និង៤៨ វិនាទី)។

គម្រប់សង្ក្រាន្ត៣ថ្ងៃស្រេចបរិបូណ៌ ចូលជាសកលឆ្នាំរកា នព្វស័ក ចុល្លសករាជ១៣៧៩ និងមហាសករាជ១៩៣៩ តទៅ។

ក្នុងឱកាសសង្ក្រាន្តបី ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យ ជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលនូវទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬស្រគាំ ហើយរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះ ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

កំណត់សម្គាល់

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

ទំនាយប្រចាំឆ្នាំ

  • កេណ្ឌព្រះពិរុណសាស្ត្រ៖ ឆ្នាំនេះ ភពអង្គារ ជាអធិបតី មាននាគ៤បង្អុរភ្លៀង៣០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ១២០មេ ហិមពាន្ត៩០មេ មហាសមុទ្ទ៦០មេ ជម្ពូទ្វីបមនុស្សលោក៣០មេ បណ្ដាលឲ្យមានទឹកភ្លៀងនៅដើមឆ្នាំតិច កណ្ដាលឆ្នាំភ្លៀងមធ្យម និងចុងឆ្នាំភ្លៀងច្រើន។
  • កេណ្ឌធារាទិគុណរ៖ ឆ្នាំនេះមានកេណ្ឌ (៣) ត្រូវត្រង់វាយោធាតុចុះ ទំនាយថា មិនក្ដៅមិនត្រជាក់ មានខ្យល់ព្យុះខ្លាំងៗជាច្រើន អាចកើតហេតុល្អអាក្រក់អំពីខ្យល់។
  • ទំនាយទឹកទន្លេ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់០ ទំនាយថាទឹកទន្លេបឹងបួរ ទឹកជំនន់ដោយទឹកភ្លៀង មានចំនួនច្រើនណាស់ ច្រើនលើសអស់ឆ្នាំទាំងពួង។
  • កេណ្ឌធញ្ញាហារ៖ ឆ្នាំនេះមានកេណ្ឌ (៥) មានឈ្មោះថាវិបត្តិ ទំនាយថា ស្រូវ សំណាប ស្រែចម្ការ និងកើតមានកិមិជាតិ ដង្កូវ ក្រា សត្វល្អិតបំផ្លាញ និងបានផលពាក់កណ្ដាល ខូចខាតអស់ពាក់កណ្ដាល ភោជានាហារបានផលជាមធ្យម។ ស្រុកទេសអាចនឹងមានកលិយុគយុទ្ធសង្គ្រាម។ ប្រជានុរាស្ត្រមានសេចក្ដីសុខខ្លះទុក្ខខ្លះ។
  • ទំនាយការធ្វើស្រែ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស (៦) ទំនាយថា ស្រែដីទំនាប និងស្រែដីទួលគ្រប់ទីកន្លែងបានផលល្អដូចគ្នាទាំងពីរយ៉ាង។
  • កេណ្ឌព្រឹក្សា៖ ឆ្នាំនេះត្រូវចំសេស៤ត្រូវត្រង់ ដើមពោធិ៍បាយជាស្ដេច មានទំនាយថា មនុស្សផងទាំងឡាយនឹងមានកលិយុគ។
  • កេណ្ឌព្រះអាទិត្យ៖ ឆ្នាំនេះយានជំនិះរបស់ព្រះអាទិត្យគឺសត្វដំរី ទំនាយថា ភ្លើងកាចសាហាវស្រុកនាមនាគធ្វើយុទ្ធសង្គ្រាម និងស្រុកនាមគ្រុឌ និងនាមកណ្ដុរ។

ទំនាយតាមថ្ងៃសង្ក្រាន្ត

  • ទំនាយថ្ងៃមហាសង្ក្រាន្ត៖ ថ្ងៃចូលឆ្នាំត្រូវនឹងថ្ងៃសុក្រ ទំនាយថា ឆ្នាំនេះស្រូវអង្ករ សណ្ដែក ល្ង ផលដំណាំទាំងឡាយបានផលបរិបូណ៍ ទឹកភ្លៀងព្យុះច្រើនប៉ុន្តែនឹងចាញ់កូនខ្ចីកូនតូច។ កើតមានរោគឈឺភ្នែក មនុស្សនឹងស្លាប់ព្រះជំងឺច្រើន។
  • ទំនាយថ្ងៃវ័នបត៖ ថ្ងៃកណ្ដាលត្រូវនឹងថ្ងៃសៅរ៍ ទំនាយថា ឆ្នាំនេះស្រូវអង្ករ សណ្ដែក ល្ង ផលដំណាំ ត្រីសាច់នឹងមានតម្លៃ សមណៈជីព្រាហ្មណ៍នឹងក្ដៅក្រហាយចិត្តច្រើនជាអនេក។
  • ទំនាយថ្ងៃឡើងស័ក៖ ថ្ងៃចុងក្រោយត្រូវនឹងថ្ងៃអាទិត្យ ទំនាយថា ឆ្នាំនេះ ព្រះមហាក្សត្រិយ៍នឹងរុងរឿងដោយមានតេជានុភាព និងមានជ័យជម្នះលើពពួកសត្រូវគ្រប់ទិសានុទិស ទោះបីប្រទេសធ្លាក់ក្នុងយុទ្ធសង្គ្រាមនឹងបច្ចាមិត្រយ៉ាងណានឹងមានជ័យជម្នះគ្រប់ពេលវេលា។

ស្រង់ចេញពីការផ្សាយរបស់គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ

អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៥. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៦. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦
៧. មហាសង្ក្រាន្តឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ២៥៥៧
៨. មហាសង្ក្រាន្តឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៥៥៨
៩. មហាសង្ក្រាន្តឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ២៥៥៩
១០. មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០
១១. ទេវតា​ឆ្នាំ​រកា នៅ​ថៃ និង​ខ្មែរ ឆ្នាំ​នេះ​ខុស​គ្នា
១២. មហា​សង្ក្រាន្ត ឆ្នាំ​ច សំរឹទ្ធិ​ស័ក ចុល្ល​សករាជ ១៣៨០
១៣. មហា​សង្ក្រាន្ត ឆ្នាំ​កុរ ឯក​ស័ក ចុល្ល​សករាជ ១៣៨១

Advertisements

មតិ»

1. ទេវតា​ឆ្នាំ​រកា នៅ​ថៃ និង​ខ្មែរ ឆ្នាំ​នេះ​ខុស​គ្នា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​ឧសភា 2017

[…] ពុទ្ធសករាជ ๒๕๖๐ ២. មហា​សង្ក្រាន្ត​ឆ្នាំ​រកា នព្វ​​ស័ក…៣. អំពី​គំនូរ​ទេព​ធីតា​សង្ក្រាន្ត […]

2. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2018

[…] […]

3. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2018

[…] […]

4. មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2018

[…] […]

5. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2018

[…] […]

6. មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ឯក​ស័ក ពុទ្ធសករាជ​២៥៥៣ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2018

[…] […]

7. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2018

[…] […]

8. មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2018

[…] […]

9. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2018

[…] […]

10. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2018

[…] […]

11. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2018

[…] […]

12. មហា​សង្ក្រាន្ត ឆ្នាំ​ច សំរឹទ្ធិ​ស័ក ចុល្ល​សករាជ ១៣៨០ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​មេសា 2018

[…] អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ១១. មហា​សង្ក្រាន្ត​ឆ្នាំ​រកា នព្វ​​ស័ក… […]

13. មហា​សង្ក្រាន្ត ឆ្នាំ​កុរ ឯក​ស័ក ចុល្ល​សករាជ ១៣៨១ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ១១. មហា​សង្ក្រាន្ត​ឆ្នាំ​រកា នព្វ​​ស័ក… ១២. មហា​សង្ក្រាន្ត ឆ្នាំ​ច […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: