jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​មន្ទីរ​ពេទ្យ​សង្គម​រាស្ត្រ​និយម ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
trackback

ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅក្នុងទឹកដីក្រុងព្រះសីហនុ នោះគឺពិធីសម្ពោធមន្ទីរពេទ្យសង្គមរាស្ត្រនិយម។ មន្ទីរពេទ្យសង្គមរាស្ត្រនិយមនេះជាមន្ទីរពេទ្យថ្មីសាងសង់នៅលើដីទួលម្លប់ត្រជាក់ដែលគេអាចមើលឃើញសមុទ្រផងទៀត។

មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យទី៣៧ ដែលមាននៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៦៧ និងមានគ្រែចំនួន៣៥ ក្នុងនោះមាន១៧ សម្រាប់មន្ទីរសម្រាលកូន។ ចំនួននេះនឹងកើនឡើងជាពីរដោយសង់មួយជាន់ឡើងទៅលើទៀត កាលណាមានការចាំបាច់។

ដោយមានអង្គទូតនានាតាមដង្ហែផង សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យនេះដោយព្រះអង្គផ្ទាល់។ នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទ និងទីប្រជុំជននានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: