jump to navigation

ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ថ្ងៃចន្ទ 17 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ພາສາລາວ.
trackback

ថ្ងៃ​នេះ (​១៧ មេសា ២០១៧​) ខ្ញុំ​បាន​បញ្ចប់​ដំណើរ​កម្សាន្ត​ដោយ​ជោគ​ជ័យ​រយៈ​ពេល​បួន​ថ្ងៃ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​នេះ ដោយ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី​ស្ទឹង​ត្រែង​ក្រុង និង​មក​ដល់​ផ្ទះ​ឯ​ភ្នំពេញ​វិញ​នៅ​វេលា​ប្រមាណ​៧​យប់​មិញ​នេះ​។ សម្រាប់​រយៈ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​រថយន្ត​ផ្ទាល់​ខ្លួន​បើក​ឆ្លង​ប្រទេស លើ​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​នៃ​ការ​បើក​បរ​រថ​យន្ត​របស់​ខ្ញុំ​​។

  • ថ្ងៃ​ទី​១៖ ១៤ មេសា ២០១៧​

បន្ទាប់​ពី​បាន​ទៅ​វត្ត​ធ្វើ​បុណ្យ​តាម​ទំនៀម​ចំនួន​ពីរ​វត្ត​នៅ​ក្នុង​ភូមិ ក្នុង​នាម​ជា​ពុទ្ធ​សាសន៍​ដ៏​ប្រពៃ​មក នៅ​ម៉ោង​ប្រមាណ​ជាង​១១​ថ្ងៃ​ត្រង់ ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ខេត្ត​ក្រចេះ​។ នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច ទើប​មក​ដល់​ខេត្ត​ក្រចេះ​ជា​ស្ថាពរ និង​បាន​ជិះ​លេង​កម្សាន្ត​ក្នុង​ខេត្ត​នេះ និង​ស្នាក់​នៅ​មួយ​យប់​ក្នុង​ខេត្ត​នេះ​ផង​ដែរ​។

  • ថ្ងៃ​ទី​២​៖ ១៥ មេសា ២០១៧

បន្ទាប់​ពី​ក្រោក និង​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​រួច​រាល់​ហើយ នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក ត្រូវ​ចេញ​ដំណើរ​ពី​ខេត្ត​ក្រចេះ​ឆ្ពោះ​មក​ខេត្ត​ស្ទឹង​ត្រែង​។ ការ​ធ្វើ​ដំណើរ​មាន​រយៈ​ពេល​២​ម៉ោង​គត់​មកខេត្ត​ស្ទឹង​ត្រែង ដោយ​តាម​ផ្លូវ​មាន​សភាព​ធម្មតា និង​មិន​ជា​អ៊ូអរ​ប៉ុន្មាន​ទេ​​។ ខ្ញុំ​មិន​បាន​ឆៀង​ចូល​ទី​រួម​ខេត្ត​ស្ទឹង​ត្រែង​ទេ ដោយ​ត្រូវ​ធ្វើ​ដំណើរ​ត្រង់​ឆ្ពោះ​មក​ព្រំដែន​ខ្មែរ​លាវ​តែ​ម្ដង​។

នៅ​ម៉ោង​ប្រមាណ​១១​ថ្ងៃ​ត្រង់ ក៏​បាន​មក​ដល់​ព្រំដែន​ជា​ស្ថាពរ​។ មនុស្ស​ម្នា (​ខ្មែរ​) ច្រើន​សម​គួរ នាំ​គ្នា​ធ្វើ​បែប​បទ​ដើម្បី​ចូល​ទៅ​លេង​ប្រទេស​លាវ ដោយ​ភាគ​ច្រើន​ចូល​ត្រឹម​ទឹក​ធ្លាក់​ខន​ផៈផេង​ប៉ុណ្ណោះ​។ ចំណែក​ខ្ញុំ​វិញ​ត្រូវ​បំពេញ​សំណុំ​បែប​បទ​ចូល​ទៅ​ដល់​ក្រុង​ប៉ាកសេ និង​ស្នាក់​នៅ​មួយ​យប់​។ តាម​ពិត​ទៅ​ខ្ញុំ​ធ្លាប់​បាន​មក​ច្រក​ព្រំដែន​នេះ និង​បាន​ទៅ​ប៉ាកសេ​នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៨ គឺ​ប្រមាណ​៩​ឆ្នាំ​មក​ហើយ​បើ​គិត​មក​ដល់​ពេល​នេះ​។

បន្ទាប់​ពី​បំពេញ​សំណុំ​បែប​បទ​រួច​រាល់​ហើយ​ ក៏​បាន​បើក​រថយន្ត​ចូល​ប្រទេស​លាវ និង​ចូល​ទៅ​មណ្ឌល​កម្សាន្ត​ទឹក​ធ្លាក់​ខនផៈផេង ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់នៅ​ទី​នេះ ក្រោម​កម្ដៅ​ថ្ងៃ​ត្រង់​ដ៏​ក្ដៅ​ប្រមាណ​។

នៅ​មិន​យូរ​ប៉ុន្មាន​ទេ នៅ​ម៉ោង​ប្រមាណ​១​ ក៏​ចេញ​ដំណើរ​បន្ត​ឆ្ពោះ​មក​ក្រុង​ប៉ាកសេ​តែ​ម្ដង ដោយ​មក​ដល់​ក្រុង​នេះ​នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​។ នៅ​តាម​ផ្លូវ​មាន​ប្រជាជន​លាវ​ទាំង​ក្មេង​ទាំង​ចាស់​ប្រុស​ស្រី​នាំ​គ្នា​លេង​ទឹក​បុណ្យ​ចូល​ឆ្នាំតាម​ទំនៀម​លាវ​ឥត​ដាច់​។ បន្ទាប់​ពី​ចូល​សម្រាក​នៅ​សណ្ឋាគារ​រួច​រាល់​មក ក៏​មក​ទទួល​ទាន​អាហារ​ពេល​ល្ងាច និង​ជិះ​ដើរ​មើល​ក្រុង​ប៉ាកសេ​។

  • ថ្ងៃ​ទី​៣​៖ ១៦ មេសា ២០១៧

បន្ទាប់​ពី​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​រួច​រាល់​ហើយ នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​ក៏​ចេញ​ពី​សណ្ឋាគារ​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ទី​កម្សាន្ត​ប្រវត្តិ​សាស្ត្រ​វត្ត​ភូ​។ ពី​ក្រុង​ប៉ាកសេ​មក​វត្ត​ភូ​នេះ ធ្វើ​ដំណើរ​ប្រមាណ​៤០​នាទី​។ បន្ទាប់​ពី​កម្សាន្ត​នៅ​វត្ត​ភូ​រួច​រាល់​មក នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់​ក៏​ឆ្ពោះ​ត្រឡប់​ធ្វើ​ដំណើរ​ត្រឡប់​មក​ព្រំដែន​វិញ​ និង​មក​ដល់​ព្រំដែន​នៅ​ម៉ោង​ប្រមាណ​៤​កន្លះ​ល្ងាច​។ បន្ទាប់​ពី​បំពេញ​បែប​បទ​ចូល​ប្រទេស​មក ក៏​ធ្វើ​ដំណើរ​បន្ត​ចូល​មក​ក្រុង​ស្ទឹង​ត្រែង និង​ស្នាក់​នៅ​ក្នុង​ស្ទឹង​ត្រែង​ក្រុង​មួយ​យប់​។ នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ការ​សម្រាក​នៅ​ទី​រួម​ខេត្ត​នេះ​នៃ​ខ្ញុំ​។

  • ថ្ងៃ​ទី​៤​៖ ១៧ មេសា ២០១៧

នៅ​ពេល​ព្រឹក បន្ទាប់​ពី​ទទួល​ទាហារ​អាហារ​ក្នុង​ផ្សារ​ស្ទឹង​ត្រែង​រួច​រាល់ នៅ​វេលា​ប្រមាណ​៩​ក៏​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ក្រុង​នេះ ឆ្ពោះ​មក​ខេត្ត​ក្រចេះ​ដើម្បី​ត្រឡប់​មក​ភ្នំពេញ​វិញ​។ នៅ​ម៉ោង​ប្រមាណ​​៦​ល្ងាច ខ្ញុំ​ក៏​បាន​មក​ដល់​ផ្ទះ​ឯ​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព​៕

ស្ពាន​ស្ទឹង​ត្រែងច្រក​ព្រំ​ដែន​ខ្មែរ​លាវមណ្ឌល​កម្សាន្ត​ទឹក​ធ្លាក់​ខនផៈផេង​លាវតាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ប៉ាកសេស្ពាន​ឆ្លង​កាត់​ក្រុង​ប៉ាកសេបុរាណ​ស្ថាន​វត្ត​ភូទី​រួម​ខេត្ត​ស្ទឹង​ត្រែង

_______________________________________________________________
អាន​ផង​ដែរ​៖
១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​១)
២. ធ្វើ​បុណ្យ​ពីរ​វត្ត​ឆ្នាំ​នេះ
៣. ក្រុង​ប៉ាកសេ ខេត្ត​ចម្ប៉ាស័ក
៤. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ
៥. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង
៦. សណ្ឋាគារ​ចម្ប៉ាស័ក ហ្គ្រានដ៍
៧. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ
៨. ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍

Advertisements

មតិ»

1. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​១) | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែ​មេសា 2017

[…] […]

2. ធ្វើ​បុណ្យ​ពីរ​វត្ត​ឆ្នាំ​នេះ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែ​មេសា 2017

[…] […]

3. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 24 ខែ​មេសា 2017

[…] […]

4. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង | ស្រែ​ខ្មុក - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

5. សណ្ឋាគារ​ចម្ប៉ាស័ក ហ្គ្រានដ៍ | ស្រែ​ខ្មុក - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

6. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែ​ឧសភា 2017

[…] ខ្ញុំ​សូម​អនុញ្ញាត​បន្ត​សាច់​រឿង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​ស្រុក​លាវ​កាល​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ​នេះ​។ តាម​ពិត​ទៅ​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ​ម្ដង​ដែល​គឺ​កាល​ពី​៩​ឆ្នាំ​មុន នោះ​គឺ​កាល​ពី​ឆ្នាំ​២០០៨​។ អ្វី​ដែល​អស្ចារ្យ និង​គួរ​អត់​សរសើរ​មិន​បាន​នោះ​គឺ​​ផ្លូវ​ជាតិ​របស់​លាវ តាំង​ពី​ច្រក​ព្រំដែន រហូត​ដល់​​ក្រុង​ធំ​ប៉ាសេ​។ […]

7. ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែ​ឧសភា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: