jump to navigation

របាយ​ការណ៍​៖ ចូល​ឆ្នាំ​រកា ២៥៦១ ​នៅ​ស្រុក​ខ្មែរ ថ្ងៃពុធ 19 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

បុណ្យចូលឆ្នាំថ្មី សម្រាប់ឆ្នាំរកា ព.ស.២៥៦១ បានកន្លងទៅហើយ បងប្អូនខ្មែរយើងចាប់ផ្ដើមចូលក្រុងវិញ ដើម្បីបម្រើការងារតាមប្រក្រតីហើយ ជា​​ពិសេស​បង​ប្អូន​កម្មករ​នានា​ដែល​ធ្វើ​ការ​នៅ​ភ្នំពេញ ឃើញ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចូល​ក្រុង​យ៉ាង​សន្ធឹក​តាំង​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៧ មក​ម្ល៉េះ​។

ខាងក្រោមនេះ ជារបាយការណ៍សង្ខេបៗ ដែលខ្ញុំកត់សម្គាល់ឃើញនារយៈពេលបុណ្យចូលឆ្នាំខ្មែរ បីបួនថ្ងៃនេះ៖

  • ចូលឆ្នាំខ្មែរតាមប្រពៃណី

ជាថ្មីម្ដងទៀត ឆ្នាំនេះ ប្រជាជនខ្មែរនាំគ្នាបន្តទំនៀមដូនតាខ្លួន ធ្វើចង្ហាន់ទៅវត្តធ្វើបុណ្យដាក់ទានតាមធម្មតា។ តែអ្វីគួរកត់សម្គាល់នោះ គឺថាវត្តស្ងាត់ខ្លាំងណាស់ វត្តខ្លះ មនុស្សទៅធ្វើបុណ្យតែថ្ងៃទី១ និងទី២ទេ ទី៣ បិទវត្តហើយ គ្មានអ្នកទៅធ្វើបុណ្យទៀតទេ។ បើ​និយាយ​ពី​វត្ត​នៅ​តាម​ទី​ជនបទ​វិញ គឺ​ចប់​សេចក្ដី​ហើយ​។

  • ប្រជាជននិយមដើរលេង

ក៏​ដូច​ជា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ដែរ អនាគតទៅទេសកាលបុណ្យចូលឆ្នាំទំនងជាមិនមែនការធ្វើបុណ្យទៀតទេ តែជាការសម្រាកហូលីដេ ដើម្បីដើរលេងហើយ។ ប្រជាជនមួយចំនួនចាប់ផ្ដើមចេញដំណើរទៅកម្សាន្តនៅបរទេសចំនួន៥ទៅ៧ថ្ងៃ គឺចាប់តាំងពីមុនថ្ងៃចូលឆ្នាំផង។ ជា​ពិសេស​អ្នក​មាន​កម្រិត​ធូរធារ​​។ ឯអ្នកដែលដើរលេងក្នុងស្រុកវិញក៏ដូចគ្នា គឺនាំគ្នាចេញពីផ្ទះអស់ៗ ទៅតាមខេត្តរៀងៗខ្លួន ធ្វើឲ្យភ្នំពេញ បិទទ្វារស្ងាត់ដូចចោរលួចសេះ។

  • ទូរទស្សន៍មាន​តែ​កម្មវិធី​ប្រគុំ​តន្ត្រី និង​រាំ​ច្រៀង

ក្រៅពីកម្មវិធីដែលថតទុក នៅតាមកញ្ចក់ទូរទស្សន៍ស្រុកខ្មែរ គ្មានកម្មវិធីធំដុំអ្វីជាទីកត់សម្គាល់ទេ។ ល្បែងល្បុកកម្សាន្តនានា ដែលបន្សល់ទុកមកគឺថាបាត់អស់តែម្ដង មិនឃើញមានលេងឡើយ ហើយជំនួសមកវិញ គឺរាំតែប៉ុណ្ណោះ នៅតាមទូរទស្សន៍។ អនាគតស្រុកខ្មែរ នឹងសម្បូរណ៍ទៅដោយអ្នករាំច្រើនណាស់។

  • ចេញ​បទ​ចម្រៀង និង​ចង្វាក់​រាំ​ឆ្កួត​ឡប់

ឆ្នាំ​នេះ ជា​ថ្មី​ម្ដង​ទៀត ក្រុម​អ្នក​ផលិត​បទ​ចម្រៀង​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​លែង​មាន​ភាព​អធិក​អធម​ទៀត​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​បទ​ចម្រៀង ព្រម​ទាំង​ចង្វាក់​ឡប់​ឆ្កួត​អស់​រលីង ស្ដាប់​មិន​យល់​ន័យ និង​ពាលា​អ​សីលធម៌​ហួស​ប្រមាណ​។ ចំពោះ​ឯ​អឹម​វី​វិញ គឺ​ថត​ធ្វើ​ឲ្យ​ឆ្កួត​អស់​អ្នក​ស្រែ​ចម្ការ​តាម​ទី​ជន​បទ​ហើយ​ ដោយ​មិន​គិត​អ្វី​ទាំង​អស់ គិត​តែ​ពី​ចំណូល​តែ​មួយ​មុខ​គត់​។

  • នាំគ្នាប្រើពាក្យសង្ក្រាន្ត​ទាំង​ទទឹង​ទិស

សម្រាប់បុណ្យចូលឆ្នាំ ឆ្នាំនេះ ឃើញមានការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ច្រើនស្ទើរគ្រប់ទីកន្លែង ដែលមិនធ្លាប់ប្រាកដឃើញប៉ុន្មានឆ្នាំមុននោះ។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ពាក្យ​នេះ​ត្រូវ​គេ​ប្រើ​ទាំង​ទទឹង​ទិស ខុស​ៗ​គ្នា​ទៅ​តាម​ខេត្ត​នីមួយ​ៗ មិន​ដឹង​ខុស​ត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ឡើយ​។ គ្មាន​ស្ថាប័ន​ណា​ទទួល​ខុស​ត្រូវ​ទេ​។

  • អាកាសធាតុក្ដៅខ្លាំង

ឆ្នាំនេះ អាកាសធាតុហាក់ក្ដៅខ្លាំងសម្បើមណាស់ បើប្រៀបធៀបនឹងការចូលឆ្នាំ ឆ្នាំមុនៗ គឺក្ដៅរហូតស្ទើរមិនចង់ចេញពីផ្ទះ។ អាកាសធាតុបែបនេះហើយមើលទៅ ដែលទំនងបង្ខាំងប្រជាជនខ្មែរមិនឲ្យចេញទៅណា ក្នុងរដូវកាលចូលឆ្នាំនេះ។

  • បញ្ចប់សេចក្ដី

មើលទៅបុណ្យចូលឆ្នាំខ្មែរពីមួយឆ្នាំទៅមួយឆ្នាំ ហាក់ដូចជាគ្មានន័យអ្វីទៀតទេ គឺមិនខុសពីថ្ងៃបុណ្យឈប់សម្រាកសៅរ៍អាទិត្យប៉ុន្មានទេ ក្រៅពីការឈប់យូរថ្ងៃនោះ។ ចប់ជាសង្ខេបបុណ្យចូលឆ្នាំខ្មែរព.ស.២៥៦១៕

____________________________________________________
អានផងដែរ៖
១. របាយការណ៍៖ ចូលឆ្នាំថោះនៅស្រុកខ្មែរ
២. របាយការណ៍៖ ចូលឆ្នាំមមីនៅស្រុកខ្មែរ
៣. របាយ​ការណ៍​៖ ចូល​ឆ្នាំ​វក​នៅ​ស្រុក​ខ្មែរ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: