jump to navigation

ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ, ພາສາລາວ.
trackback

នៅ​គ្រា​ដែល​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​ខ្មែរ​ទៅ​ប្រទេស​លាវ កាល​ពី​រដូវ​កាល​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ គឺ​ថា​លុយ​ដក​ដូច​ទឹក​ហូរ​ម្ដង​មួយ​ម៉ឺន​រៀល​ឡើង​ទៅ​ៗ ឥត​ដាច់​។ សម្រាប់​លោក​អ្នក​ដែល​ចង់​ធ្វើ​ការ​ឆ្លង​ដែន​ច្រក​នេះ ខាង​ក្រោម​ជា​ព័ត៌មាន​នៃ​ការ​អស់ «​ប្រាក់​» ដែល​លោក​អ្នក​ត្រូវ​ត្រៀម​ស្រេច​។ ចំណាំ​៖ នេះ​ជា​បទ​ពិសោធន៍​នៃ​ការ​បង់​ប្រាក់​ផ្ទាល់​ខ្លួន​ខ្ញុំ លោក​អ្នក​អាច​អស់​តិច​ជាង​ឬ​ច្រើន​ជាង​នេះ​ក៏​ខ្ញុំ​មិន​ដឹង​ដែរ​។

  • នៅ​ខាង​ដី​ខ្មែរ

នៅ​ពេល​លោក​អ្នក​យក​រថយន្ត​ចូល​ច្រក​ព្រំដែន ដំណាក់​កាល​ដំបូង​នោះ​ត្រូវ​អស់​ ៥.០០០​រៀល ដើម្បី​បង​ៗ​ប៉ូលីស​បើក​ប៉ារាស​ឲ្យ (​នេះ​គាត់​សុំ​ទេ​)​។ បន្ទាប់​មក​ត្រូវ​ធ្វើ​សំណុំ​បែប​បទ​ដើម្បី​យក​រថ​យន្ត​ចូល​។ ត្រូវ​បង់​ចំនួន​៤០.០០០​ដើម្បី​សរសេរ​លិខិត និង​បំពេញ​សំណុំ​បែប​បទ​។ រួច​រាល់​ហើយ ត្រូវ​យក​ទៅ​កន្លែង​គយ ដើម្បី​ពិនិត្យ និង​ត្រូវ​បង់​ចំនួន​៤០.០០០​រៀល​ទៀត​ (​នេះ​សម្រាប់​អ្នក​ដែល​ត្រូវ​នាំ​រថយន្ត​ចូល​ដី​ក្រុង​ប៉ាកសេ​)។ ចប់​អស់​ថ្លៃ​រថយន្ត​។

ចំពោះ​ការ​ប្រថាប់​ត្រា​លើ​លិខិត​ឆ្លង​ដែន​វិញ ត្រូវ​ចំណាយ​អស់​១០.០០០​រៀល​សម្រាប់​លិខិត​ឆ្លង​ដែន​មួយ​។ ដោយ​ឡែក​ប្រសិន​បើ​អ្នក​ដែល​មិន​មាន​លិខិត​ឆ្លង​ដែន​វិញ ត្រូវ​ចំណាយ ដូច​ត​ទៅ​នេះ​៖ ២០.០០០​រៀល​សម្រាប់​ការ​បំពេញ​លិខិត​, ១០.០០០​រៀល សម្រាប់​ការ​ថត​រូប (​ប្រសិន​បើ​មិន​មាន​រូប​ថត​មក​ជាមួយ​) និង​១០.០០០​រៀល​ទៀត សម្រាប់​ការ​ប្រថាប់ត្រា​។

  • នៅ​ខាង​ដី​លាវ

នៅ​ពេល​ទៅ​ដល់​ដី​ខាង​ប្រទេស​លាវ ត្រូវ​បង់​ចំនួន​១០.០០០​រៀល ទៅ​ឲ្យ​តម្រួត​លាវ ដើម្បី​បើក​ប៉ារាស​ឲ្យ​ចូល​ស្រុក​គេ​។ បន្ទាប់​មក​ត្រូវ​បង់​១០.០០០រៀល​ទៀត សម្រាប់​ឲ្យ​មន្ត្រី​នគរ​បាល​លាវ ក្នុង​ការ​ប្រថាប់​ត្រា​លើ​លិខិត​ឆ្លង​ដែរ និង​១០.០០០​រៀល​លើ​លិខិត​ចូល​ប្រទេស​លាវ (​សម្រាប់​អ្នក​ដែល​មិន​មាន​លិខិត​ឆ្លង​ដែន​)​។ ទោះ​បី​ជា​យ៉ាងនេះ​ក្ដី​សម្រាប់​ក្មេង​ដែល​មក​ជាមួយ​មិន​បង់​ប្រាក់​ទេ​។

នៅ​ពេល​ត្រឡប់​មក​វិញ នៅ​ខាង​ប្រទេស​លាវ ត្រូវ​បង់​១០.០០០​ទៀត សម្រាប់​តម្រួត​ប្រថាប់​ត្រា​ចេញ​ស្រុក​លាវ និង​១០.០០០​រៀល​​ទៀត​សម្រាប់​ប៉ូលីស​បើក​ប៉ារាស​ឲ្យ​ចេញ​ពី​ដី​លាវ​។ បើ​តាម​ការ​សាក​សួរ ប្រសិន​បើ​អ្នក​ទាំង​ឡាយ​ណា​ដែល​ចូលទៅ​តែ​មួយ​ថ្ងៃ ពោល​គឺ​មិន​ដេក​នៅ​ស្រុក​លាវ​នោះ នោះ​ការ​ប្រថាប់​ត្រា​ចេញ និង​ច្រក​ប៉ារាស​នេះ នឹង​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ទេ​។

ដោយ​ឡែក​នៅ​ខាង​ដី​ខ្មែរ​យើង​វិញ នៅ​ពេល​ត្រឡប់​ចូល​មក​វិញ​នេះ មិន​មាន​ការ​បង់​ប្រាក់​ទេ​។ ទាំង​នេះ​គឺ​ជា​អ្វី​ដែល​លោក​អ្នក​ត្រូវ​ត្រៀម និង​អ្វី​ដែល​ជា​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់​៕

ច្រក​ព្រំ​ដែន​ខ្មែរ​លាវ (​មើល​ពី​ដី​លាវ​)

_______________________________________________________________
អាន​ផង​ដែរ​៖
១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី
២. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង
៣. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ
៤. ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: