jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​មន្ទីរ​ពេទ្យ​កំពង់​ត្រាច ខេត្ត​កំពត ថ្ងៃសុក្រ 21 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
trackback

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​ខេត្ត​កំពត នោះគឺពិធីសម្ពោធមន្ទីរ​ពេទ្យ​កំពង់​ត្រាច។ នេះ​ជា​មន្ទីរ​ពេទ្យ​ទី​៣៨ ដែល​​មាន​នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​នា​សម័យ​សង្គម​រាស្ត្រ​និយម​។

សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរ​ពេទ្យ​នេះដោយព្រះអង្គផ្ទាល់។ មន្ទីរ​ពេទ្យ​កំពង់​ត្រាច កំពត ជា​មន្ទីរ​ពេទ្យ​រដ្ឋ​ធំ​ថ្មី​ទំនើប​មួយ​ដោយ​បំពាក់​នូវ​ឧបករណ៍​បម្រើ​ដល់​សុខភាព​ប្រជាជន​មាន​ដូច​ជា​ឱសថ​ស្ថាន ឆ្នាំង​ចំហុយ​សម្លាប់​មេរោគ និង​សាល​វះ​កាត់​ ជាដើម​។ល។

មន្ទីរ​ពេទ្យ​នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: