jump to navigation

ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍ ថ្ងៃអង្គារ 25 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

គំរូ​ព្រះ​មេរុ​មាស​ដែល​ប្រើ​ប្រាស់​សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃ​នេះ (​២៥ មេសា ២០១៧​) រាជ​ការ​ថៃ​បាន​បើក​បង្ហាញ​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​ហើយ នូវ​កំណត់​ស្ដី​អំពី​​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ អតីត​ព្រះ​មហា​ក្សត្រិយ៍ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ព្រះ​ចៅ​ផែន​ដី​ដែល​ជា​ទី​ស្រឡាញ់​នៃ​ប្រជាជន​ថៃ​។ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​​ដែល​រំពឹង​ថា​នឹង​​មាន​ប្រជាជន​ថៃ​រាប់​លាន​នាក់​នឹង​ចូល​រួម​។

គណៈ​រដ្ឋមន្ត្រី​ថៃ​បាន​ឲ្យ​ដឹង​ថា ព្រះ​រាជ​ពិធី​បុណ្យ​នឹង​កំណត់​ធ្វើ​រយៈ​ពេល​៥​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។ ដោយ​ថ្ងៃ​ទី​១ (​២៥ តុលា​) ជា​ថ្ងៃ​ចេញ​ព្រះ​មេរុ និង​ថ្ងៃ​ទី​២ ដែល​ជា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​​ព្រះ​បរម​សព​។ ថ្ងៃ​ទី​២៧ ខែ​តុលា ជា​ថ្ងៃ​រើស​ព្រះ​បរម​អដ្ឋិ ថ្ងៃ​ទី​២៨ ខែ​តុលា ជា​ថ្ងៃ​បំពេញ​ព្រះ​រាជ​កុសល​ព្រះ​បរម​អដ្ឋិ និង​ថ្ងៃ​ចុង​ក្រោយ (​២៩ តុលា​) និង​មាន​ពិធី​អញ្ជើញ​ព្រះ​បរម​អដ្ឋិ​ទៅ​តម្កល់​ឯ​ព្រះ​ទីន័ង​ចក្រី​មហា​ប្រាសាទ រួច​ចប់​ព្រះ​រាជ​ពិធី​បុណ្យ​។

ដោយ​ឡែក​ថ្ងៃ​ទី​២៦ ខែ​តុលា ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង រាជការ​ថៃ​បាន​កំណត់​ជា​ថ្ងៃ​ឈប់​ពិសេស ដើម្បី​ទុក​ឱកាស​ឲ្យ​ប្រជាជន​បាន​ចូល​រួម​ព្រះ​រាជ​ពិធី​ផង​ដែរ​។ ក្រៅ​អំពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​រយៈ​ពេល​៥​ថ្ងៃ​នេះ រាជការ​ថៃ​​ក៏​នឹង​បន្ត​ចាត់​ពិធី​ពិព័រណ៍​ក្រោយ​​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រយៈ​ពេល​៣០​ថ្ងៃ​ទៀត គឺ​ពី​ថ្ងៃ​ទី​១ ដល់​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​ប្រជាជន​ថៃ​បាន​ចូល​រួម​ទស្សនា​ព្រះ​មេរុ និង​ពិព័រណ៍​ជា​ច្រើន​ផ្សេង​ទៀត ស្ដី​អំពី​អតីត​ព្រះ​មហាក្សត្រិយ៍​។

បច្ចុប្បន្ន​នេះ គណៈ​កម្មការ​ជាតិ​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​របស់​ថៃ​បាន​នឹង​កំពុង​ខ្នះ​ខ្នែង​សាង​សង់​ទី​ព្រះ​មេរុ ដែល​ប្រើ​សម្រាប់​ព្រះ​រាជ​ពិធី ព្រះ​កោដ្ឋ ព្រម​ទាំង​រាជ​រថ​នានា​ជា​ច្រើន​ទៀត បម្រើ​ដល់​ព្រះ​រាជ​ពិធី ដែល​នឹង​ត្រូវ​ចប់​ស្រេច​រួច​រាល់​នៅ​ក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​៕​៚​

វឌ្ឍន​ភាព​នៃ​សំណង់​ព្រះ​មេរុ​មាស

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ
៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
៤. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៦. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
៧. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៨. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ខ្លួន
៩. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ

Advertisements

មតិ»

1. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រ - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

2. ពិធី​ការ​តាំង​​គ្រឿង​ព្រះ​បរម​សព​នៃ​ព្រះ​ចៅ​ផែន​ដី​ស្យាម | ស្រែ​ខ្មុក - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

3. ទំនៀម​ “ការ​​ប្រគំ​យ៉ាំ​យាម​” ក្នុង​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​សៀម | ស្រែ​ - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

4. អំពី​ព្រះ​កោដ្ឋ​មាស​ធំ គ្រឿង​ប្រកប​ព្រះ​ឥស្សរិយ​យស ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

5. ថៃ​សាង​បដិមា​កម្ម​១៤​ប្រភេទ​សម្រាប់​តុប​តែង​ព្រះ​មេរុ ព្រះ​ចៅ​ផែន​ដី | ស្រែ​ខ្មុក - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

6. បង្ហាញ​គំរូ​ «​ព្រះ​មេរុ​មាស​» ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

7. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

8. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

9. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រ - ថ្ងៃពុធ 28 ខែមិថុនា 2017

[…] អតុល្យតេជ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: