jump to navigation

សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ ថ្ងៃពុធ 26 ខែ​មេសា 2017

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ພາສາລາວ.
trackback

ខ្ញុំ​សូម​អនុញ្ញាត​បន្ត​សាច់​រឿង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​ស្រុក​លាវ​កាល​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ​នេះ​។ តាម​ពិត​ទៅ​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ​ម្ដង​ដែល​គឺ​កាល​ពី​៩​ឆ្នាំ​មុន នោះ​គឺ​កាល​ពី​ឆ្នាំ​២០០៨​។ អ្វី​ដែល​អស្ចារ្យ និង​គួរ​អត់​សរសើរ​មិន​បាន​នោះ​គឺ​​ផ្លូវ​ជាតិ​របស់​លាវ តាំង​ពី​ច្រក​ព្រំដែន រហូត​ដល់​​ក្រុង​ធំ​ប៉ាសេ​។

រយៈ​ពេល​ជិត​១០​ឆ្នាំ​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​ទី​នោះ​ម្ដង​ទៀត​នោះ គឺ​ឃើញ​ថា​ផ្លូវ​ជាតិ​របស់​លាវ​មួយ​នេះ គឺ​​នៅ​មាន​សភាព​ល្អ​រឹង​មាំ​សម្បើម​ណាស់ ដោយ​មិន​មាន​ការ​ខូច​ខាត​ជា​អន្លើ​ៗ​ណា​សោះ​ឡើយ​។ ការ​ធ្វើ​ដំណើរ​មាន​សភាព​ងាយ​ស្រួល​ណាស់ ឯ​ថ្នល់​វិញ​មាន​សភាព​រលោង​ស្មើ មិន​មាន​រលក​សោះ​ឡើយ ជា​ហេតុ​​បង្ក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​បរ​ បើ​ទោះ​បី​ជា​ផ្លូវ​មិន​មាន​សភាព​ធំ​យ៉ាង​ណា​ក៏​ដោយ​។

ចំណែក​ឯ​ផ្លូវ​ប៉ែក​ខាង​កម្ពុជា​វិញ​គឺ​ចាប់​ពី​ក្រចេះ​ទៅ​ស្ទឹង​ត្រែង​ឃើញ​ថា​មាន​ភាព​ខូច​ខាត​ដោយ​អន្លើ​ៗ​អស់​ហើយ​ ឯ​ផ្លូវ​ពី​ស្ទឹង​ត្រែង​មក​ព្រំដែន​វិញ​គឺ​ខូច​ខាត​ស្ទើរ​១០០​ភាគ​រយ​ហើយ នៅ​សល់​តែ​ដី​ហុយ​ប៉ុណ្ណោះ​​។ កាល​ពី​៩​ឆ្នាំ​មុន​ផ្លូវ​នេះ​នៅ​ថ្មី​ទើប​នឹង​កសាង​រួច​។ និយាយ​ទៅ​ពិត​ជា​ធ្វើ​ជាប់​ដូច​គេ​ថា​មិន​ខុស​មែន​។

នៅ​ពេល​ធ្វើ​ដំណើរ​បណ្ដើរ​នឹក​ខ្មាស​លាវ​បន្តិច​ៗ ពេល​​ឃើញ​រថយន្ត​លាវ​ឆ្លង​កាត់​ចូល​ដី​ខ្មែរ​ និង​នឹក​សរសើរ​លាវ ហេតុ​អ្វី​គេ​ធ្វើ​ផ្លូវ​បាន​រឹង​មាំ​ជាប់​បាន​ល្អ​ម្ល៉េះ​៕

ផ្លូវ​ពី​ព្រំដែន​ទៅ​ប៉ាកសេ ប្រទេស​លាវ មាន​សភាព​បែប​នេះ​រហូត​ដល់​ក្រុងផ្លូវ​ពី​ស្ទឹង​ត្រែង​ទៅ​ព្រំ​ដែន​​សល់​តែ​ដី​ក្រហម

__________________________________________________________
អាន​ផង​ដែរ​៖
១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី
២. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ
៣. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង
៤. ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍

Advertisements

មតិ»

1. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែ​ឧសភា 2017

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​១) ២. ធ្វើ​បុណ្យ​ពីរ​វត្ត​ឆ្នាំ​នេះ ៣. ក្រុង​ប៉ាកសេ ខេត្ត​ចម្ប៉ាស័ក ៤. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ ៥. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង ៦. សណ្ឋាគារ​ចម្ប៉ាស័ក ហ្គ្រានដ៍ ៧. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ […]

2. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែ​ឧសភា 2017

[…] _______________________________________________________ អាន​ផង​ដែរ​៖ ១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ ៣. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ […]

3. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែ​ឧសភា 2017

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង ៣. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ […]

4. ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែ​ឧសភា 2017

[…] __________________________________________________________ អាន​ផង​ដែរ​៖ ១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ ៣. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង ៤. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: