jump to navigation

ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍ ថ្ងៃអង្គារ 2 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in ພາສາລາວ.
4 comments

ប្រាសាទ​វត្ត​ភូ (​ល. ວັດພູ) ជា​អតីត​ប្រាសាទ​ខ្មែរ​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ខេត្ត​ចម្ប៉ាស័ក្ដិ៍ ប្រទេស​លាវ ឬ​ត្រូវ​បាន​ស្គាល់​ជា​ទូទៅ​ថា វត្ត​ភូ​ចម្ប៉ា​ស័ក្ដិ៍​។ ភូ (ល. ພູ) សរសេរ​ជា ពូ នៅ​ក្នុង​ភាសាលាវ​មាន​ន័យ​ថា​ភ្នំ ដូច​នេះ វត្ត​ភូ គឺ​វត្ត​ភ្នំ នោះ​ឯង ​ទំនង​ដោយ​សារ​តែ​ប្រាសាទ​នេះ​សាង​សង់​នៅ​លើ​ចង្កេះ​ភ្នំ​។ បច្ចុប្បន្ន​ប្រាសាទ​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​។

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ក្រុង​ប៉ាក​សេ លោក​អ្នក​អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​នឹង​ផ្លូវ​ថ្មី​ស្អាត​រលោក​ស្រិល​។ ប្រជាជន​ខ្មែរ​យើង​អាច​យក​រថយន្ត​ផ្ទាល់​ខ្លួន​បើក​ចូល​ទៅ​ដល់​ទី​រមណីយដ្ឋាន​បាន​។ ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​វិញ​មាន​តម្លៃ​ប្រមាណ​២៨.០០០​រៀល ស្រាប់​ជន​ជាតិ​ខ្មែរ​យើង​។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​មួយ​ចំនួន​នៃ​ប្រាសាទ​​

ផ្លូវ​ធ្វើ​ដំណើរ​ចូល​ទៅ​ប្រាសាទ
ប្រាសាទ​វត្ត​ភូ​មើល​ចំ​ពី​មុខ
ប្រាសាទ​វត្ត​ភូ​មើល​ពី​ចំហៀងប្រាសាទ​វត្ត​ភូ​មើល​ពី​ចំហៀងប្រាសាទ​វត្ត​ភូ​មើល​ពី​ចំហៀង

__________________________________________________________
អាន​ផង​ដែរ​៖
១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី
២. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ
៣. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង
៤. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ

Advertisements
%d bloggers like this: