jump to navigation

ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍ ថ្ងៃអង្គារ 2 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

ប្រាសាទ​វត្ត​ភូ (​ល. ວັດພູ) ជា​អតីត​ប្រាសាទ​ខ្មែរ​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ខេត្ត​ចម្ប៉ាស័ក្ដិ៍ ប្រទេស​លាវ ឬ​ត្រូវ​បាន​ស្គាល់​ជា​ទូទៅ​ថា វត្ត​ភូ​ចម្ប៉ា​ស័ក្ដិ៍​។ ភូ (ល. ພູ) សរសេរ​ជា ពូ នៅ​ក្នុង​ភាសាលាវ​មាន​ន័យ​ថា​ភ្នំ ដូច​នេះ វត្ត​ភូ គឺ​វត្ត​ភ្នំ នោះ​ឯង ​ទំនង​ដោយ​សារ​តែ​ប្រាសាទ​នេះ​សាង​សង់​នៅ​លើ​ចង្កេះ​ភ្នំ​។ បច្ចុប្បន្ន​ប្រាសាទ​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​។

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ក្រុង​ប៉ាក​សេ លោក​អ្នក​អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​នឹង​ផ្លូវ​ថ្មី​ស្អាត​រលោក​ស្រិល​។ ប្រជាជន​ខ្មែរ​យើង​អាច​យក​រថយន្ត​ផ្ទាល់​ខ្លួន​បើក​ចូល​ទៅ​ដល់​ទី​រមណីយដ្ឋាន​បាន​។ ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​វិញ​មាន​តម្លៃ​ប្រមាណ​២៨.០០០​រៀល ស្រាប់​ជន​ជាតិ​ខ្មែរ​យើង​។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​មួយ​ចំនួន​នៃ​ប្រាសាទ​​

ផ្លូវ​ធ្វើ​ដំណើរ​ចូល​ទៅ​ប្រាសាទ
ប្រាសាទ​វត្ត​ភូ​មើល​ចំ​ពី​មុខ
ប្រាសាទ​វត្ត​ភូ​មើល​ពី​ចំហៀងប្រាសាទ​វត្ត​ភូ​មើល​ពី​ចំហៀងប្រាសាទ​វត្ត​ភូ​មើល​ពី​ចំហៀង

__________________________________________________________
អាន​ផង​ដែរ​៖
១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី
២. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ
៣. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង
៤. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ

Advertisements

មតិ»

1. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែ​ឧសភា 2017

[…] បន្ទាប់​ពី​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​រួច​រាល់​ហើយ នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​ក៏​ចេញ​ពី​សណ្ឋាគារ​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ទី​កម្សាន្ត​ប្រវត្តិ​សាស្ត្រ​វត្ត​ភូ​។ ពី​ក្រុង​ប៉ាកសេ​មក​វត្ត​ភូ​នេះ ធ្វើ​ដំណើរ​ប្រមាណ​៤០​នាទី​។ បន្ទាប់​ពី​កម្សាន្ត​នៅ​វត្ត​ភូ​រួច​រាល់​មក នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់​ក៏​ឆ្ពោះ​ត្រឡប់​ធ្វើ​ដំណើរ​ត្រឡប់​មក​ព្រំដែន​វិញ​ និង​មក​ដល់​ព្រំដែន​នៅ​ម៉ោង​ប្រមាណ​៤​កន្លះ​ល្ងាច​។ បន្ទាប់​ពី​បំពេញ​បែប​បទ​ចូល​ប្រទេស​មក ក៏​ធ្វើ​ដំណើរ​បន្ត​ចូល​មក​ក្រុង​ស្ទឹង​ត្រែង និង​ស្នាក់​នៅ​ក្នុង​ស្ទឹង​ត្រែង​ក្រុង​មួយ​យប់​។ នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ការ​សម្រាក​នៅ​ទី​រួម​ខេត្ត​នេះ​នៃ​ខ្ញុំ​។ […]

2. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែ​ឧសភា 2017

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង ៣. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ ៤. ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍ […]

3. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែ​ឧសភា 2017

[…] នៅ​ច្រក​ប្រទល់​ដែល​ទឹក​ដី​លាវ តម្រួត​​លាវ​ទទួល​យក​ប្រាក់​រៀល​ខ្មែរ​ជា​ធម្មតា​ ដោយ​ពួក​គេ​ស្គាល់​ចំនួន​នៃ​តម្លៃ​ទឹក​ប្រាក់​យ៉ាង​ស្ទាត់​ជំនាញ​ផង​ទៀត​។ នៅ​ឯ​ច្រក​កម្សាន្ត​ទឹក​ធ្លាក់​ខនផៈផេង​ក៏​ដូច​គ្នា​ដែរ​។ ការ​ទទួល​ទូទាត់​ប្រាក់​រៀល​នេះ​មានចាប់​តាំង​ពី​ស្ថានីយ​ចាក់​សាំង (​ក្បែរ​ព្រំ​ដែន​) ​រហូត​ដល់​សាមញ្ញជន​អ្នក​ថត​រូប​នៅ​ទី​ប្រាសាទ​វត្ត​ភូ​ឯ​ខេត្ត​ចម្បាស័ក្ដិ៍ ក៏​ទទួល​យក​ប្រាក់​រៀល​ខ្មែរ​ដែរ​។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ នៅ​តាម​ទី​ភោជនីយ​ដ្ឋាន​ធំ​ៗ ក៏​ដូច​ជា​ហាង​ទំនិញ​តាម​ផ្លូវ​មួយ​ចំនួន​មិន​ទទួល​ទេ​៕ […]

4. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែ​ឧសភា 2017

[…] __________________________________________________________ អាន​ផង​ដែរ​៖ ១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ ៣. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង ៤. ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: