jump to navigation

សណ្ឋាគារ​អ៊ីដែន​ស្តារ សៃហ្គន ថ្ងៃពុធ 3 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in វីដេអូ, សណ្ឋាគារ.
3 comments

ក្នុង​ពេល​ដែល​ខ្ញុំ​ទៅ​ស្នាក់​នៅ​​បំពេញ​ការ​ងារ​ឯ​កម្ពុជា​ក្រោម​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ កន្លង​មក​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ​ចំនួន​ពីរ​នៅ​ក្រុង​ព្រៃ​នគរ សណ្ឋាគារ​ទី​មួយ​នោះ​ឈ្មោះ​ថា អ៊ីដែន​ស្តារ សៃហ្គន​។ ជា​សណ្ឋាគារ​លក្ខណៈ​ផ្កាយ​បី​បែប​គ្រួសារ មើល​ទៅ​មិន​មាន​ជា​ស្តង់ដារដ៍​ប៉ុន្មាន​ទេ តែ​នៅ​ព្រៃ​នគរ​នេះ ពិបាក​រក​សណ្ឋាគារ​ណាស់ បើ​មាន​លំដាប់​បន្តិច​គឺ​ថ្លៃ​ជាង​នៅ​ភ្នំពេញ​ឆ្ងាយ​។

មាន​លក្ខណៈ​សម​ល្មម​សម្រាប់​ការ​ស្នាក់ តែ​បន្ទប់​មាន​លក្ខណៈ​តូច​ចង្អៀត​បន្តិច​។ ចំពោះ​បន្ទប់​ដែល​ខ្ញុំ​ស្នាក់​នៅ​នេះ ខ្ញុំ​ធ្វើ​ការ​កក់​តាម​រយៈ​អាហ្កូដា ដោយ​ក្នុង​តម្លៃ​ប្រមាណ​២៦០.០០០​រៀល​។

អាសយដ្ឋាន៖

លេខ​៣៨ ប៊ុយ ធិ ស៊ាន់​, ខណ្ឌ​បិញ ថាញ់​, សង្កាត់​លេខ​១​, ក្រុង​ព្រៃ​នគរ​, ប្រទេស​វៀតណាម
ទូរស័ព្ទ៖+៨៤ ៨ ៦២៩៨ ៨៣៨៨
ទូរសារ៖ ៨៤ ០៨ ៦២៩១ ៣៣០៩
សារអេឡិចត្រូនិច៖ sales@edensaigonhotel.com
គេហទំព័រ៖  http://www.edensaigonhotel.com/

ការផ្ដល់តម្លៃ៖ 

ទិដ្ឋភាព​ក្នុង​បន្ទប់
គ្រែ​ដេក
បន្ទប់
បន្ទប់​ទឹក
សម្ភារ​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក
កន្លែង​ទទួល​អាហារ​ពេល​ព្រឹក
អាង​ហែល​ទឹក​របស់​សណ្ឋាគារ

____________________________________________________________________
អានផងដែរ៖
១. ទៅ​នគរ​កម្ពុជា​ក្រោម
២. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា
៣. សណ្ឋាគារ​កង់ទីណង់តាល់ សៃហ្កន

Advertisements
%d bloggers like this: