jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​មណ្ឌល​សុខភាព​ព្រះ​កុសុមៈ ប៉ៃលិន ថ្ងៃសុក្រ 5 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ២០១៧ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​ប៉ៃលិន នោះគឺពិធីសម្ពោធមណ្ឌលសុខភាព ព្រះកុសុមៈ ប៉ៃលិន។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលសុខភាពនេះដោយព្រះអង្គផ្ទាល់។

មណ្ឌល​សុខភាព​ដ៏​ប្រណីត​នៃ​សង្គម​នេះ​ត្រូវ​បាន​សាង​សង់​ឡើង និង​រួម​ទាំង​ការ​ផ្គត់​ផ្គង់​បរិក្ខារ​ទំនើប​ៗ​មួយ​​ចំនួន​អស់​សរុប​១.៤០០.០០០​រៀល​។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

%d bloggers like this: