jump to navigation

ការ​ចាត់​របៀប​ចរាចរណ៍​នៅ​ព្រៃ​នគរ​​ដែល​គួរ​យក​មក​​សិក្សា ថ្ងៃសៅរ៍ 6 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, វីដេអូ, Tiếng Việt.
add a comment

ប្រសិន​បើ​លោក​អ្នក​ទៅ​ក្រុង​ព្រៃ​នគរ​នា​ពេល​ថ្មី​ៗ​នេះ នឹង​ឃើញ​ថា​ចរាចរណ៍​មាន​សភាព​ប្លែក មាន​របៀប​រៀប​រយ ដែល​មិន​គួរ​ឲ្យ​នឹក​ដល់ ចំពោះ​ក្រុង​ដែល​ពោរ​ពេញ​ដោយ​មនុស្ស​នោះ​។ ថ្វី​ដ្បិត​តែ​មនុស្ស​ម្នា​នៅ​មាន​ភាព​រញ៉េ​រញ៉ៃ​ច្រើន ក៏​ប៉ុន្តែ​ការ​ចាត់​របៀប​ពី​សំណាក់​អជ្ញាធរ ឃើញ​ថា​បាន​ល្អ​ប្រសើរ គួរ​ជា​ទី​មោទន និង​សិក្សា​។

ចរាចរណ៍​នៅ​ក្រុង​ព្រៃ​នគរ​មាន​សភាព​ស្មុក​ស្មាញ​ច្រើន​ដោយ​មូល​ហេតុ​នៃ​ប្រជាជន​ដ៏​ច្រើន​សន្ធឹក​ គឺ​ប្រមាណ​​៤​ទៅ​៥​ដង​នៃ​ប្រជា​ករ​របស់​ភ្នំពេញ​។ ភាគ​ច្រើន​នៃ​មនុស្ស​ទាំង​នោះ​នាំ​គ្នា​ជិះ​​ទោ​ចក្រ​យានយន្ត​ច្រើន​​ជាង​រថយន្ត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សភាព​ចរាចរណ៍​មើល​ទៅ​មិន​មាន​របៀប​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី បច្ចុប្បន្ន​នេះ​ប្រជាជន​វៀតណាម​មាន​ការ​គោរព​ច្បាប់​ចរាចរណ៍​បាន​ល្អ​ប្រសើរ​ណាស់​។ ការ​ពាក់​ពួក​សុវត្ថិភាព និង​ការ​ឈប់​ភ្លើង​ចរាចរណ៍​មិន​លើស​គំនូសថ្មើរ​​ជើង ត្រូវ​បាន​គោរព​ស្ទើរ​១០០​ភាគ​រយ​គួរ​ឲ្យ​កោត​សរសើរ​។

មួយ​វិញ​ទៀត​​ការ​រៀប​ចំ​ឲ្យ​មាន​ចំណែក​ចរាចរណ៍​ដោយ​ឡែក​រវាង​ទោ​ចក្រ​យាន​យន្ត និង​រថ​យន្ត គឺ​ជា​វិធី​មួយ​ដ៏​ប្រសើរ​ដែល​អាជ្ញាធរ​ព្រៃ​នគរ​បាន​ធ្វើ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចរាចរណ៍​មាន​ភាព​ល្អ​ប្រសើរ និង​មាន​របៀប​រៀប​រយ​យ៉ាង​ខ្លាំង។ ប្រជាជន​វៀតណាម​ទៀត​សោត​ក៏​មាន​ការ​គោរព​របៀប​របប​ និង​ចំណាត់​ការ​នេះ​បាន​យ៉ាង​ល្អ​ផង​ដែរ ដោយ​មិន​មាន​ការ​រំលោភ​បំពាន​លើ​ចំណែក​ផ្លូវ​ផង​គ្នា​ទេ​។

ប្រជាជន​វៀតណាម​មាន​ការ​គោរព​ច្បាប់​ចរាចរណ៍​ល្អ​ប្រសើរ​​ខ្លាំង​ណាស់ ដោយ​ច្បាប់​មាន​ប្រសិទ្ធភាព និង​តម្រួត​ចរាចរណ៍​មាន​ឥទ្ធិពល ហើយ​ប្រជាជន​ខ្លាច​តម្រួត​ណាស់​។ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ ត្រូវ​បាន​ច្បាប់​ហាម​ប្រាម​មិន​ឲ្យ​បើក​ហួស​កំណត់ និង​យឺត​ក្នុង​រង្វង់​៦០​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង​។ ករណី​បំពាន​ច្បាប់ ពេល​ចាប់​បាន តម្រូវ​ឲ្យ​មាន​ការ​បង់​ពិន័យ និង​ដក​ហូត​ប័ណ្ណ​បើក​បរ​ផង​ដែរ នៅ​ក្នុង​ករណី​ខ្លះ​។

ការ​ចាត់​របៀប​ចរាចរណ៍ និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​នៅ​ក្នុង​ក្រុង​ព្រៃ​នគរ​នា​ពេល​នេះ គួរ​បាន​សិក្សា និង​ស្វែង​យល់ ដើម្បី​យក​មក​អនុវត្ត​នៅ​ក្នុង​ទីក្រុង ដែល​ប្រទេស​ខ្លះ​ដែល​មាន​ប្រជាជន​តិច​ផង​តែ​ចរាចរណ៍​រញ៉េ​រញ៉ៃ​គ្មាន​សណ្ដាប់​ធ្នាប់​គួរ​ឲ្យ​ឈឺ​ក្បាល និង​ខ្មាស​អៀន​៕

ការ​បែង​ចែក​ចំណែក​ចរាចរណ៍​ច្បាស់​លាស់​រវាង​ទោចក្រយានយន្ត និង​រថយន្ត
ការ​បែង​ចែក​ចំណែក​ចរាចរណ៍​ច្បាស់​លាស់​រវាង​ទោចក្រយានយន្ត និង​រថយន្តការ​បែង​ចែក​ចំណែក​ចរាចរណ៍​ច្បាស់​លាស់​រវាង​ទោចក្រយានយន្ត និង​រថយន្តអ្នក​ដំណើរ​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ប្រសើរ​ដោយ​មិន​ចាំ​មាន​តម្រួត
អ្នក​ដំណើរ​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ប្រសើរ​ដោយ​មិន​ចាំ​មាន​តម្រួត

_____________________________________________________________________________
អាន​ផង​ដែរ​៖
១. តាម​ដង​ផ្លូវ​ចូល​ក្រុង​ព្រៃ​នគរ​នា​ពេល​រាត្រី

%d bloggers like this: