jump to navigation

ទំនៀម​ការ​ចាត់​តាំង​បារៀន​ធម៌​ថ្វាយ​ព្រះ​ភិក្ខុ​ សាមណេរ នៅ​នគរ​ថៃ ថ្ងៃអង្គារ 9 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ប្រទេស​ថៃ ដែល​មាន​ការ​បដិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​បូរាណ​បវេណី​នោះ នៅ​មាន​ទំនៀម​ពិធី​មួយ​ដែល​គួរ​កត់​សម្គាល់​នោះ​គឺ​ «​ទំនៀម​ការ​ចាត់​តាំង​បារៀន​ធម៌​ថ្វាយ​ព្រះ​ភិក្ខុ​ សាមណេរ​»​។ ពិធី​នេះ​ជា​ទូទៅ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ នៅ​ក្នុង មុន​ថ្ងៃ​វិសាខ​បូជា​។

ការ​ចាត់​ពិធី​ទ្រង់​តាំង​បារៀន ជា​ព្រះ​រាជ​ប្រពៃណី​ព្រះ​ចៅ​ផែន​ដី​ថៃ ទ្រង់​តាំង​បារៀន​ធម៌​ថ្វាយ​ព្រះ​ភិក្ខុ សាម​ណេ ដែល​មាន​ចំណេះ​ដឹង និង​ប្រឡង​ដេញ​ប្រយោគ​ជាប់ តាម​មុខ​វិជ្ជា​ភាសា​បាលី​។ (កកន៖ នៅ​ក្នុង​វចនានុក្រម​ខ្មែរ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ទ្រង់​ផ្ដល់​និយម​ន័យ​ថា បារៀន​នេះ គឺ​សម្គាល់​ចំពោះ​កុលបុត្ត​អ្នក​រៀន​ព្រះ​បរិយត្តិ​ធម៌ ដែល​បាន​ដេញ​ប្រយោគ (ប្រឡង) ជាប់ រាប់​តាំង​ពី​ប្រយោគ​ទី​៣​ឡើង​ទៅ​)​។ ទាំង​នេះ​ជា​ការ​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ថៃ​ឲ្យ​ចម្រើន​រុង​រឿង​ត​ទៅ​។

ចំពោះ​សាមណេរ​រូប​ណា​ដែល​ប្រឡង​ជាប់​បារៀន​ធម៌​​បាន​៩​ប្រយោគ នៅ​ពេល​គ្រប់​ព្រះ​ជន្ម​ឧបសម្ប័ទ​នោះ ព្រះ​ចៅ​ផែន​ដី​សៀម​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​ធ្វើ​ជា​នាគ​ហ្លួង និង​ឧបសម្ប័ទ នា​វត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត ក្នុងព្រះបរមមហារាជវាំង ក្រុងទេពមហានគរ​ ទៀត​ផង​។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ទំនៀម​ការ​ព្រះ​រាជ​ទាន​ផ្លិត​យស​សម្រាប់​ព្រះ​ភិក្ខុ​សាមណេរ​ទាំង​ឡាយ​ណា​ដែល​ប្រឡង​ជាប់​បារៀន​ធម៌ ៣​​, ៦ និង​ ៩ ប្រយោគ​ នា​ព្រះ​ឧបោសថ​​វត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត មួយ​ថ្ងៃ​មុន​ថ្ងៃ​វិសាខ​បូជា​។

ចំណែក​ឯ​ព្រះ​ភិក្ខុ​សាមណេរ ដែល​ប្រឡង​បាន​បារៀន​ធម៌ ៤, ៥, ៧ និង ៨ ប្រយោគ​វិញ ព្រះ​អង្គ​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​អ្នក​ប្រទាន​ផ្លិត​យស នា​ព្រះ​ឧបោសថ វត្ត​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ប្រថាប់​៕​៚

ព្រះ​រាជ​ពិធី​ប្រទាន​ផ្លិត​យស​ដល់​ភិក្ខុ​សាមណេរ​ដែល​ប្រឡង​ដេញ​ប្រយោគ​ជាប់
ព្រះ​មហា​ក្សត្រិយ៍​ថៃ​ស្ដេច​ប្រទាន​ផ្លិត​យស​ដល់​ភិក្ខុ​សាមណេរ​ដែល​ប្រឡង​ដេញ​ប្រយោគ​ជាប់
​ភិក្ខុ​សាមណេរ​ដែល​ប្រឡង​ដេញ​ប្រយោគ​ជាប់

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: