jump to navigation

៥០​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​ប្រវត្តិសាស្ត្រ​ សម្ពោធ​ស្ថានីយ៍​អយស្ម័យ​យាន​កំពត ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
1 comment so far

ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​កម្ពុជា ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​១៩៦៧ នា​ទឹក​ដី​ភូមិ​សាស្ត្រ​ខេត្ត​កំពត មាន​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​មួយ​កើត​ឡើង នោះ​គឺ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ស្ថានីយ៍​អយស្ម័យ​យាន​កំពត ដែល​ជា​ស្ថានីយ៍​ធំ​លំដាប់​ទី​២ បន្ទាប់​អំពី​ស្ថានីយ៍​តាកែវ​។

សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​សង្គម ដែល​ជា​សមិទ្ធផល​រួម​នៃ​បណ្ដា​ប្រជា​នុរាស្ត្រ​ខ្មែរ​ក្រោម​មគ្គុទេសក៍​​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នោះ គឺ​ខ្សែ​រថ​ភ្លើង​ដ៏​វែង​អន្លាយ​មួយ​រត់​ចេញ​ពី​ព្រះ​រាជ​ធានី ឆ្ពោះ​មក​កាន់​ក្រុង​ព្រះ​សីហនុ ដោយ​ឆ្លង​កាត់​បណ្ដា​ខេត្ត​នានា​។ សមិទ្ធផល​នៃ​បាន​កើត​ចេញ​ពី​ឆន្ទៈ​ស្នេហា​ជាតិ​នៃ​ប្រជារាស្ត្រ​ខ្មែរ​ រួម​ជាមួយ​នឹង​អង្គ​សម្ដេច​ឪ​ក្នុង​ការ​ធ្វើ​ហត្ថកម្ម​រួម​ ត្រួស​ព្រៃ ដី​ភ្នំ ដើម្បី​សម្រេច​ខ្សែ​រថ​ភ្លើង​ថ្មី​ បន្ថែម​អំពី​ការ​រួម​ចំណែក​ផ្ដល់​វិភាគ​ទាន មាន​ទាំង​ប្រាក់ និង​ដី​ជា​ដើម​។ល។ ដែល​ខ្សែ​រថ​ភ្លើង​បាន​ឆ្លង​កាត់​។

ភាគ​ច្រើន​នៃ​បណ្ដា​នៃ​សមិទ្ធិ​ផ្លូវ​រថ​ភ្លើង​ថ្មី​នេះ ជា​វិភាគ​ទាន​​មួយ​ផ្នែក​សំខាន់​របស់​ប្រជា​រាស្ត្រ ដែល​បាន​ធ្វើ​ការ​ងារ​ដោយ​មិន​យក​កម្រៃ​នូវ​៦០​ភាគ​រយ​នៃ​ការ​ស្ថាបនា​។ ព្រះ​សង្ឃ កសិករ អ្នក​រាជការ កង​យោធពល​ខេមរ​ភូមិន្ទ និង​យុវជន​រាជ​សង្គម​និយម បាន​រួម​កម្លាំង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​​ដើម្បី​ធ្វើ​ការ​រួម​គ្នា​នេះ​​។ នេះ​ស​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​ស្នេហា​ជាតិ​ស្នេហា​មាតុភូមិ ក្រោម​កិច្ច​ចង្អុរ​បង្ហាញ​ និង​ការ​ជឿ​ជាក់​លើ​របប​សង្គម ដែល​មាន​អង្គ​សម្ដេច​ឪ​ជា​ព្រះ​ប្រមុខ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

__________________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ពិធី​សម្ពោធ​ស្ថានីយ៍​អយ​ស្ម័យ​យាន​ទូក​មាស

%d bloggers like this: