jump to navigation

ព្រះ​គោ​ថៃ​បរិភោគ «​ស្រូវ-ពោត-ស្មៅ» ធញ្ញាហារ ផលាហារ ទឹក​បរិបូរណ៍​ល្អ ថ្ងៃសៅរ៍ 13 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
1 comment so far

នានាប្រទេសក្រុងទេពមហានគរ, រាជអាណាចក្រថៃ – កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ (​១២ ឧសភា ២០១៧​) នៅ​ឯ​ក្រុង​ទេព​មហា​នគរ ថៃ​រាជ​អាណាចក្រ​ថៃ ក៏​មាន​ចាត់​ព្រះ​រាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ប្រចាំពុទ្ធសករាជ២៥៦០ (គ.ស.២០១៧) ដែលជាទំនៀមប្រចាំឆ្នាំនៃរាជអាណាចក្រ ដើម្បីប្រកាសពីរដូវនៃការធ្វើស្រែចម្ការបានចាប់ផ្ដើម។

ព្រះរាជពិធីនាថ្ងៃនេះបានចាប់ផ្ដើមនៅម៉ោង៨ និង២៥នាទី នៅឯមណ្ឌលពិធីវាលព្រះស្រែស្នាមហ្លួង ដោយបានចូលរួមជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​នៃ​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​របស់​ថៃ គឺ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ព្រមមន្ត្រី ជំទាវឃុនណាង ខ្ញុំរាជការ គ្រប់មុខមន្ទីរ និងអាណាប្រជានុរាស្ត្រថៃជាច្រើនម៉ឺននាក់បានចូលរួម។

សម្រាប់ឆ្នាំនេះ ព្រះគោដែល​ត្រូវ​យក​មក​ភ្ជួរ​សម្រាប់​ព្រះ​រាជ​ពិធី គឺ​ជា​ព្រះ​គោ​ពូជ​ថៃ​ពណ៌​ស​ដែលមកពីខេត្តលាំពូន ឈ្មោះព្រះគោផើម និងព្រះគោផូន អាយុ​៧​ឆ្នាំ​។ ចំពោះការព្យាករណ៍ក្នុងព្រះរាជពិធីនាព្រឹកនេះទៅលើអាហារទាំង៧មុខនោះ ព្រះគោថៃបានបរិភោគស្រូវ ពោត ទំនាយថាឆ្នាំនេះធញ្ញាហារ ផលាហារ នឹងបរិបូរណ៍ល្អ បរិភោគស្មៅ ព្យាករណ៍ថា ទឹក​នឹង​បរិបូរណ៍​ល្មម​សម​គួរ ធញ្ញាហារ ផលាហារ ភក្សាហារ មង្សាហារ និងឧត្ដមសម្បូរ​ល្អ​​៕៚

រូប​ភាព​រក្សា​សិទ្ធិ​ដោយ អ្នក​ចាត់​ការ ចុច​ទី​នេះ​ដើម្បី​មើល​រូប​បន្ថែម

________________________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៦១

%d bloggers like this: