jump to navigation

អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញ ថ្ងៃអង្គារ 16 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
trackback

នៅ​ឯ​ខាង​មុខ​ស្ថានីយ៍​រាជាយ​ស្ម័យ​យាន​ក្រុង​ភ្នំពេញ​មាន​ប្រតិស្ឋាន​នូវ​ព្រះ​ចេតិយ​ដ៏​ស្រស់​ស្អាត​តូច​ច្រឡឹង​មួយ នោះ​គឺ​ចេតិយ​នៃ​​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ​។ ចេតិយ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​តាំង​ពី​ទសវត្សរ៍​​១៩៥០ និង​រហូត​មក​ដល់​ពេល​នេះ​មាន​អាយុ​ប្រមាណ​៦០​ឆ្នាំ​ហើយ​។

នៅ​ខែ​ឧសភា ឆ្នាំ​១៩៥៧ ប្រទេស​កម្ពុជា​យើង​បាន​ប្រារព្ធ​ពិធី​បុណ្យ​អស្ចារ្យ​មួយ​​ដែល​មិន​ទាន់​មាន​ប្រទេស​កាន់​ពុទ្ធ​សាសនា​ធ្វើ​​​នោះ​គឺ​​បុណ្យ​ពុទ្ធ​​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា​។ ពិធី​បុណ្យ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ភ្នំពេញ​នា​កាល​ណុះ គឺ​ប្រារព្ធ​ឡើង​នៅ​បរិវេណ​ព្រះ​សក្យ​មុនី​ចេតិយ​នេះ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​គឺ​​​ដើម្បី​បញ្ចុះ​​​ព្រះ​បរម​សារី​រិក​ធាតុ​ព្រះ​បរម​គ្រូ និង​ធ្វើ​ការ​ឆ្លង​ចេតិយ​ដែល​សាង​សង់​រួច​នេះ​ព្រម​ជាមួយ​គ្នា​ផង​។

ព្រះ​សក្យ​មុនី​ចេតិយ​ត្រូវ​បាន​​ផ្ដួច​ផ្ដើម​សាង​ឡើង​នា​ឆ្នាំ​១៩៥៥ ​ដោយ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ជោតញ្ញាណោ ក្រោម​ព្រះ​រាជូបត្ថម្ភ​នៃ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត (ព្រះ​មហា​កាញ្ចន​កោដ្ឋ) និង​សម្ដេច​ព្រះ​​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧប​យុវរាជ (​ព្រះ​យស​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ កាល​ណុះ​) ដែល​ព្រះ​អង្គ​សុទ្ធ​​ជា​ព្រះ​អគ្គ​ពុទ្ធ​​សាសនូបត្ថម្ភ​តាំង​ពី​ដើម​រៀង​មក​។ ក្រៅ​ពី​នោះ​ក៏​នៅ​មាន​ប្រាក់​សេស​សល់​មួយ​ចំនួន​ទៀត​ក្រោយ​ពី​ការ​ធ្វើ​បុណ្យ​ហែ​ព្រះ​បរម​សារី​រិកធាតុ​កាល​ពី​ឆ្នាំ​១៩៥២​ មក​ធ្វើ​ជា​ដើម​ទុន​ក្នុង​ការ​កសាង​ព្រះ​បរម​ចេតិយ​នេះ​ផង​ដែរ​។

ចាប់​តាំង​ពី​ការ​សាង​សង់​រួច​ព្រះ​សក្យ​មុនី​ចេតិយ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ពិធី​បុណ្យ​សាសនា​ធំ​ៗ​របស់​ប្រទេស មាន​ដូច​ជា​បុណ្យ​មាឃ​បូជា និង​ពិសាខ​បូជា​ជា​ដើម​។ ក្រោយ​មក​ថ្វី​ដ្បិត​តែ​ព្រះ​សក្យ​មុនី​ចេតិយ៍​ធំ​ថ្មី​មួយ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ឯ​​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ក្ដី ក៏​នៅ​ទី​ព្រះ​សក្យមុនីចេតិយ​ចាស់​នេះ​ជា​ទី​សក្ការៈ​របស់​ពុទ្ធ​សាសនិកជន​ខ្មែរ​។ បច្ចុប្បន្ន​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​ការ​រៀប​ចំ​កែ​លម្អ​សួន​ជុំ​វិញ​ព្រះ​សក្យ​មុនី​ចេតិយ៍​បាន​យ៉ាង​ស្រស់​ស្អាត​ស័ក្ដិសម​ជា​ទី​សក្ការៈ​នៃ​ពួង​ប្រជាជន​ខ្មែរ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​៕​៚

ព្រះ​សក្យមុនី​ចេតិយ​ពេល​សាង​សង់​រួច
ព្រះ​សក្យ​មុនី​ចេតិយ​នា​ពេល​ធ្វើ​បុណ្យ​ពាក់​កណ្ដាល​សាសនាព្រះ​សក្យ​មុនី​ចេតិយ​​នា​ប្រមាណ​ទសវត្សរ៍​២០០០ព្រះ​សក្យ​មុនី​ចេតិយ​​​ក្រោយ​ពេល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កែ​លម្អ​សួន (រូប​៖ kampucheathmey)

_______________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៦០ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា
២. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
៣. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ
៤. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព្រះ​បរម​អដ្ឋិ

Advertisements

មតិ»

1. ខួប​ឆ្នាំ​ទី​៦០ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា | ស - ថ្ងៃសុក្រ 19 ខែ​ឧសភា 2017

[…] ពិធី​ដ៏​អស្ចារ្យ​នោះ​មាន​ការ​រៀប​ចំ​ដង្ហែ​ក្បួន​​ព្រះ​បរម​​សារីរិក​ធាតុ​​ (កកន៖ ព្រះ​បរម​​សារីរិក​ធាតុ​នេះ​​គឺ​ជា​ព្រះរាជទ្រព្យសម្តេច​ព្រះឧបយុវរាជ នរោត្តម សីហនុ ដែល​ជា​តង្វាយនៃ​ពុទ្ធសាសនិកអ្នកលង្កាទ្វីប) នៃ​ព្រះ​សក្យ​មុនី​គោតម​បរម​គ្រូ​​ ដែល​បាន​បញ្ចុះ​ក្នុង​កាញ្ចនុ​កោដ្ឋ​ដ៏​វិចិត្រ ពី​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​មក​ប្រារព្ធ​ពិធី​ឯ​​ព្រះ​សក្យ​មុនី​ចេតីយ៍ ដែល​បាន​សាង​សង់​ឡើង​រួច​ជា​ស្រេច​នៅ​ចំ​ខាង​មុខ​នៃ​​ស្ថានីយ៍​រាជា​យស្ម័យ​យាន​ ក្រុង​ភ្នំពេញ​។ គួរ​បញ្ជាក់​ដែរ​ថា ព្រះ​សក្យ​មុនី​ចេតិយ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ​១៩៥៥ ដោយ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត​ ក្រោម​ព្រះរាជូបត្ថម្ភ នៃ​ព្រះករុណា​ជា​អម្ចាស់ជីវិត (ដោយ​មាន​ប្រាក់​សល់​ច្រើន​ម៉ឺន​ ពី​គ្រា​ហែ​ព្រះ​សារីរិកធាតុ​ជាដើម​ទុន​)។ […]

2. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​ឧសភា 2017

[…] _____________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ២. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ ៣. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស ៤. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ៥. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ ៦. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព្រះ​បរម​អដ្ឋិ ៧. ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស ៨. ខួប​ឆ្នាំ​ទី​១២៥ នៃ​ព្រះ​រាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា​​​បរម​កោដ្ឋ និង​ព្រះ​វរ​រាជិនី​បរម​បពិត្រ ៩. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង… […]

3. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​ឧសភា 2017

[…] _________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​ករុណា​ម្ចាស់​ជីវិត នរោត្ដម សុរាម្រឹត នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ២. គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រិត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៨ ៣. ព្រះ​ករុណា​ សុរាម្រឹត ស្ដេច​ព្រះ​រាជានុញ្ញាត​ភ្ញៀវ​បរទេស​ក្រាប​បង្គំ​គាល់ ៤. ខួប​ទី​៥៥​ឆ្នាំ សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ព្រះ​មហាកាញ្ចនកោដ្ឋ ៥. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ៦. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព្រះ​បរម​អដ្ឋិ ៧. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង… […]

4. ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព្រះ​បរម​អដ្ឋិ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​ឧសភា 2017

[…] _______________________________________________ អាន​ផង​ដែរ​៖ ១. ព្រះ​រាជ​ពិធី​បុណ្យ​ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ ២. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ៣. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ ៤. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: