jump to navigation

រដូវ​កាល​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់​ផ្ដើម ថ្ងៃសៅរ៍ 20 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

រដូវ​កាល​ឃោសនា​បោះ​ឆ្នោត​ថ្នាក់​មូល​ដ្ឋាន​បាន​ចាប់​ផ្ដើម​ហើយ​នា​ថ្ងៃ​សៅរ៍ (​២០ ឧសភា ២០១៧​) នេះ​ តែ​ប្រមាណ​២​សប្ដាហ៍​ប៉ុណ្ណោះ​ដែល​ការ​បោះ​ឆ្នោត​មែន​ទែន​ចូល​មក​ដល់​។ ការ​បោះ​ឆ្នោត​ថ្នាក់​មូ​ល​ដ្ឋាន ឬ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​រៀប​ចំ​​កម្ដៅ​សាច់​ដុំ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​សាកល​នា​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​​នា​ពេល​នេះ​​វា​នឹង​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​សម្រេច​ចិត្ត​ដ៏​ក្ដៅ​គគុក​មួយ​សម្រាប់​ប្រជា​ជន​ខ្មែរ​ដ៏​អភ័ព្វ និង​តែង​តែ​រង​គ្រោះ​ពី​អ្នក​នយោបាយ​។ គណបក្ស​ជា​ច្រើន​ដែល​ចូល​រួម​ប្រកួត​នា​ថ្ងៃ​នេះ​បាន​ចេញ​មក​តាម​ផ្លូវ​ជាមួយ​នឹង​អ្វី​ដែល​គេ​ហៅ​ថា​អ្នក​គាំទ្រ​របស់​ពួក​គេ ដើម្បី​ធ្វើ​ជា​ស្មូម​អន្ទង​សុំ​សេចក្ដី​មេត្តា​ពី​ប្រជាជន​សម្រាប់​សន្លឹក​ឆ្នោត​របស់​ពួក​គេ​។

ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ស្រឡាញ់​ជាតិ​ខ្មែរ​ប្រាកដ​ពិត​មែន សម្រាប់​រយៈ​ពេល​ឃោសនា​បោះ​ឆ្នោត​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត សូម​មេត្តា​ឃោសនា​តែ​ពី​រឿង​គោល​នយោបាយ​បក្ស​ខ្លួន​ទៅ មិន​ចាំ​បាច់​​ណា​ឡើយ​ទៅ​ចំអក​ឡក​ឡាយ​នឹង​បក្ស​ដទៃ​ទេ​។ ទុក​ឲ្យ​ប្រជាជន​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ​។ ការ​បន្ត​វាយ​ប្រហារ​ទៅ​លើ​បក្ស​ដទៃ​ដើម្បី​តម្កើង​បក្ស​របស់​ខ្លួន​គឺ​ជា​ការ​វាយ​តម្លៃ​ខុស​ទៅ​លើ​ឧត្ដម​គតិ​ប្រជាជន​ម្ចាស់​ឆ្នោត និង​ជា​ការ​មើល​ងាយ​មើល​ថោក​លើ​សតិ​សម្បជញ្ញៈ​របស់​ប្រជាជន​ផង​។

សូម​ឲ្យ​ស្មារតី​នៃ​សាមគ្គី​ភាព​បន្ត​មាន​នៅ​ក្នុង​ដួង​ចិត្ត​កូន​ខ្មែរ​សម្រាប់​រដូវ​កាល​ឃោសនា និង​ការ​បោះ​ឆ្នោត​ថ្នាក់​មូល​ដ្ឋាន​អាណត្តិ​ទី​៤​នេះ​!

_______________________________________________________________
អាន​ផង​ដែរ​៖
១. ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា
២. ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់
៣. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត
៤. ការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេ
៥. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
៦. គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា
៧. ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍

Advertisements

មតិ»

1. ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា | ស្រែ​ខ្មុក - ថ្ងៃពុធ 7 ខែមិថុនា 2017

[…] […]

2. ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់ | ស្រែ​ខ្មុក - ថ្ងៃពុធ 7 ខែមិថុនា 2017

[…] […]

3. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 10 ខែមិថុនា 2017

[…] […]

4. ការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 12 ខែមិថុនា 2017

[…] […]

5. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្ន - ថ្ងៃចន្ទ 12 ខែមិថុនា 2017

[…] […]

6. គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃអង្គារ 13 ខែមិថុនា 2017

[…] […]

7. ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែមិថុនា 2017

[…] ចាប់​តាំង​ពី​​មាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មក​ម្ល៉េះ បក្ស​ទាំង​អស់​ដែល​ចូល​រួម​ប្រកួត​ប្រជែង​មាន​ការ​ខិត​ខំ​បង្ហាញ​ពី​បក្ស​ជា​ជាង​បង្ហាញ​ពី​មេ​ឃុំ ឬ​តំណាង​ក្រុម​ប្រឹក្សា​ដែល​ទៅ​ឈរ​ឈ្មោះ​ឲ្យ​ប្រជាជន​បោះ​ឆ្នោត​។ អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​តំណាង​ក្រុម​ប្រឹក្សា​ដែល​ឈរ​ឈ្មោះ​មួយ​ចំនួន​មិន​បាន​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​បាន​ស្គាល់​ទេ តែ​ខំ​ប្រឹង​ឃោសនា​ឲ្យ​បក្ស​ទៅ​វិញ​។ ជា​លទ្ធផល​មាន​ប្រជាជន​មួយ​ចំនួន​បោះ​ឆ្នោត​ឲ្យ​បក្ស​ដែល​គេ​ស្រឡាញ់​ដោយ​មិន​ទាំង​ស្គាល់​មុខ​តំណាង​ក្រុម​ប្រឹក្សា​​ដែល​ឈរ​ឈ្មោះ​ក្នុង​ឃុំ​សង្កាត់​ខ្លួន​ផង​ក៏​មាន​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: