jump to navigation

សិក្សា​៖ គួរ​រាប់​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ចុល្ល​សករាជ ជំនួស​ឲ្យ​ពុទ្ធ​សករាជ ថ្ងៃចន្ទ 22 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in ភាសា​មន, អំពីស្រុកខ្មែរ.
trackback

សម្រាប់​ប្រទេស​កម្ពុជា​យើង​ឲ្យ​មែន​ទែន​ទៅ​នា​បច្ចុប្បន្ន​នេះ​​ប្រើ​តែ​សករាជ​មួយ​ប៉ុណ្ណោះ​តាម​បែប​សាកល​ នោះ​គឺ​គ្រឹស្ត​សករាជ (គ.ស.​)​។ បន្ត​មក​ទៀត​តាម​បែប​សាសនា ហើយ​ដែល​ប្រជាជន​ខ្មែរ​តិច​តួច​ណាស់​​ប្រើ​ប្រាស់ និង​ដឹង​ឮ​អំពី​ពុទ្ធ​សករាជ (ព.ស.​) រាប់​ទាំង​សិស្ស​ និស្សិត និង​មន្ត្រី​រាជការ​មួយ​ចំនួន​ផង​​។ ប្រសិន​បើ​យើង​និយាយ​ដល់​សករាជ​ពីរ​ទៀត គឺ​ចុល្ល​សករាជ (​ច.ស.​) និង​មហា​សករាជ (​ព.ស.​) ​នោះ រឹត​តែ​គ្មាន​នរណា​ដឹង គ្មាន​នរណា​ស្គាល់​។

នៅ​ក្នុង​រដូវ​កាល​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ខែ​មេសា កន្លង​ទៅ​នេះ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ការ​ប្រើ​ប្រាស់​ពុទ្ធ​សករាជ ដោយ​អ្នក​ខ្លះ​រាប់​ថា ពុទ្ធ​សករាជ​២៥៦១ (កកននេះ​ទំនង​គេ​យល់​ថា​សល់​មិន​ដល់​មួយ​ខែ​ទៀត​ក៏​ចូល​ព.ស.​២៥៦១​ហើយ ទើប​គេ​រាប់​យក​តែ​ម្ដង) ឯ​អ្នក​ខ្លះ​ទៀត​រាប់​ថា ២៥៦០ ដោយ​សម្អាង​ថា ពុទ្ធ​សករាជ​ចូល​ពិត​ប្រាកដ​នៅ​មួយ​ថ្ងៃ​ក្រោយ​បុណ្យ​វិសាខ​បូជា​ឯណុះ​( អំឡុង​ខែ​ឧសភា​)​។ ការ​សម្អាង​ហេតុ​ផល​រៀង​ៗ​ខ្លួន​នេះ​ក៏​ពិបាក​វែក​ញែក​រក​ខុស​ត្រូវ​ដែរ ដ្បិត​ការ​ចូល​ឆ្នាំ​ខ្មែរ និង​ការ​ប្រើ​ប្រាស់​ពុទ្ធ​សករាជ​មក​ភ្ជាប់​របស់​ខ្មែរ​រយៈ​ពេល​កន្លង​មក​នេះ​ទេ​តើហ៍​ដែល​មិន​ត្រឹម​ត្រូវ​នោះ ដោយ​មួយ​រាប់​តាម​សុរិយ​គតិ ឯ​មួយ​រាប់​តាម​ចន្ទ​គតិ​​។ ជា​ការ​ពិត​ស​ករាជ​ដែល​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ការ​ចូល​ឆ្នាំ​ខ្មែរ​នោះ គឺ​ចុល្ល​សករាជ​ឯណោះ​វិញ​ទេ​។

នៅ​ក្នុង​វចនានុក្រម​ខ្មែរ លោក​បាន​ឲ្យ​និយម​ន័យ​ចុល្លសករាជ ដូច​ខាង​ក្រោម​នេះ​៖

ចុល្លសករាជ ចុល-ល៉ៈ សៈកៈរ៉ាច ឬ ស័កក្រាច បា. ( ន. ) (ចុល្ល + សក + រាជ) សករាជ​តូច ។ កាល​ដែល​តាំង​ចុល្លសករាជ​នៅ​ថ្ងៃ​ចន្ទ ១២ កើត ខែ​ចេត្រ ឆ្នាំ​កុរ​ឯកស័ក ពុទ្ធ​សករាជ ១១៨៣ (ម. ព. មហា​សករាជ និង សករាជ ផង) ។

បើ​ទោះ​បី​ជា​​ប្រភព​នៃ​ការ​តាំង​ចុល្ល​សករាជ​ពិត​ប្រាកដ​​នៅ​មាន​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ ដោយ​ឯកសារ​ខ្លះ​សម្អាង​ថា​នៅ​កម្ពុជា* ឯ​ឯកសារ​ខ្លះ​សម្អាង​ថា​នៅ​ភូមា​​ក្ដី ការ​នេះ​វា​មិន​មាន​​បញ្ហា​ចោទ​ទាក់​ទង​ទៅ​នឹង​ការ​រាប់​ចុល្ល​សករាជ​ទេ​។ នេះ​ក៏​ដោយ​សារ​ការ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​ធ្វើ​ឡើង​តាម​សុរិយ​គតិ ហើយ​ការ​រាប់​ចុល្ល​សករាជ​នេះ​ក៏​ស្រប​គ្នា​នឹង​ពេល​ដែល​ព្រះ​អាទិត្យ​ចូល​ទៅ​កាន់​មេស​រាសី​ ហើយ​នឹង​ចាប់​រាប់​ឆ្នាំ​ថ្មី (​ចុល្ល​សករាជ​) នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា (​ឬ​ជួន​កាល​ទី​១៧ ខែ​មេសា) នោះ​ឯង​។

មូល​ហេតុ​ដូច​នេះ​ហើយ​ការ​រាប់​ឆ្នាំ​ថ្មី​សម្រាប់​ប្រទេស​ខ្មែរ​យើង មិន​គួរ​រាប់​ជាមួយ​ព្រះ​ពុទ្ធ​សករាជ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ចន្ទ​គតិ​នោះ​ទេ វា​គួរ​តែ​ត្រូវ​រាប់​ជាមួយ​នឹង​​ចុល្ល​សករាជ ដែល​ដើរ​ស្រប​គ្នា​ពេញ​មួយ​ឆ្នាំ​ គឺ​៣៦៥​ថ្ងៃ​។ ហើយ​អ្វី​ដែល​ជា​សម្អាង​ពី​ភាព​ត្រឹម​ត្រូវ​ពិត​ប្រាកដ​នោះ​ទៀត នោះ​​គឺ​ការ​ភ្ជាប់​ស័ក ជាមួយ​នឹង​ការ​​រាប់​លំដាប់​ឆ្នាំ ពី​ឆ្នាំ​ទី​១ ដល់​ទី​១០ ដែល​ជា​ឆ្នាំ​នៃ​ចុល្ល​សករាជ​នេះ​ឯង​។ ហេតុ​ដូច​នេះ​ហើយ ដើម្បី​ជៀង​វាង​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់​ពុទ្ធ​សករាជ​សម្រាប់​ឆ្នាំ​ថ្មី​​នោះ ប្រទេស​កម្ពុជា​យើង​គួរ​ងាក​មក​ប្រើ​ចុល្ល​សករាជ​វិញ​៕

ស្លាក​សញ្ញា​សម្រាប់​អប​អរ​សាទរ​ឆ្នាំ​ថ្មី សម្រាប់​ឆ្នាំ​នេះ គួរ​សរសេរ​តាម​បែប​ខាង​លើ​នេះ​។ សូម​សង្កេត​មើល​ពី​លំដាប់​ស័ក (​នព្វ​ស័ក​) ដែល​ស្រប​គ្នា​នឹង​ឆ្នាំ​នៃ​ចុល្ល​សករាជ​គឺ ៩ (​១៣៧៩​)

*កកននៅ​ក្នុង​វចនានុក្រម​ខ្មែរ​លោក​ថា ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយ​វង្ស​បាន​តាំង​ចុល្ល​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ​១១៨៣ ប៉ុន្តែ​បើ​គិត​មើល​ទៅ បច្ចុប្បន្ន​នេះ គឺ​ព.ស.​២៥៦០ ឯ​ច.ស គឺ​១៣៧៩ ហេតុ​ដូច​នេះ​ទេ ចុល្ល​សករាជ គួរ​តែ​ត្រូវ​បាន​តាំង​ឡើង​នៅ​ព.ស.​១១៨១​

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: