jump to navigation

ឆ្នាំ​ទី​៥០ នៃ​ការ​សម្ពោធ​សហគមន៍​​អភិវឌ្ឍន៍​ក្រវ៉ា ថ្ងៃអង្គារ 23 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
trackback

សមិទ្ធផល​ដែល​គួរ​ឲ្យ​មោទន​មួយ​ទៀត​នៃ​របប​សង្គម​នោះ​គឺ​ការ​បង្កើត​ឲ្យ​មាន​ជា​សហករណ៍​ដើម្បី​ប្រជាជន​ខ្មែរ​រួម​សាមគ្គី​គ្នា​ផលិត​បម្រើ​ឲ្យ​កំណើន​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ និង​ការ​បង្កើត​ជា​សហគមន៍​អភិវឌ្ឍន៍​​នានា​ទូទាំង​ប្រទេស​ដើម្បី​បម្រើ​ឲ្យ​វិស័យ​ការ​រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព និង​សេចក្ដី​ថ្លៃ​ថ្នូរ​ស័ក្តិសម​ជា​ខេមរ​ប្រជាជន​រស់​ក្នុង​ឯករាជ​ប្រទេស​។

ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​១៩៦៧ ពោល​គឺ​៥០​ឆ្នាំ​មុន​នេះ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​អង្គ​បាន​ស្ដេច​យាង​ធ្វើ​ជា​ព្រះ​អធិបតីភាព​នៃ​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​សហគមន៍​អភិវឌ្ឍន៍​ក្រវ៉ា ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់​ធំ​។

សមិទ្ធិ​នានា រួម​មាន​អាគារ​មន្ទីរ​ពេទ្យ សាលា​រៀន ផ្ទះ​សម្បែង​ប្រជាជន​… ។ល។ ត្រូវ​បាន​ដាក់​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់ ដោយ​មាន​ប្រជាជន​ខ្មែរ​ដែល​រស់​ក្នុង​សហគមន៍​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។ ក្រវ៉ា​គឺ​ជា​សហគមន៍​អភិវឌ្ឍន៍​មួយ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ស្ថិត​ក្នុង​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: