jump to navigation

«​និរាស​នគរ​វត្ត​» ច្បាប់​ក្រុម​ពញា​តម្រុង​រាជានុភាព ថ្ងៃចន្ទ 29 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

«​និរាស​នគរ​វត្ត​» គឺ​ជា​ស្នាដៃ​អក្សរ​សិល្ប​ដ៏​ល្បី​ល្បាញ​មួយ​របស់​ថៃ ក្នុង​ចំណោម​អក្សរ​សិល្ប​ល្បី​ៗ​ជា​ច្រើន​ទៀត​របស់​ប្រទេស​នេះ​។ បទ​ «​និរាស​នគរ​វត្ត​» ត្រូវ​បាន​តាក់​តែង​ឡើង​ជា​ពាក្យ​កម្រង​កែវ ដែល​ជា​​ព្រះ​និពន្ធ​នៃ សម្ដេច​ព្រះ​ចៅ​បរម​វង្ស​ធើ ព្រះ​អង្គ​ម្ចាស់​តិឝវរកុមារ ក្រុម​ពញា​តម្រុង​រាជានុភាព អ្នក​ប្រាជ្ញ​ដ៏​សំខាន់​ម្នាក់​របស់​ប្រទេស​នេះ​។

រឿង​រ៉ាវ​នៃ​ «​និរាស​នគរ​វត្ត​» គឺ​បន្ទាប់​ពី ព្រះ​អង្គ​បាន​មក​បំពេញ​ព្រះ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​យើង​ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩២៤​។ នៅ​ពេល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ គឺ​នៅ​ខែ​មីនា ឆ្នាំ​១៩២៥ ព្រះ​អង្គ​បាន​និពន្ធ​ស្នាដៃ​នេះ​ឡើង ដោយ​ដំបូង​ឡើយ​ជា​ពាក្យ​រាយ​រៀប​រាប់​អំពី​ដំណើរ​ទស្សនកិច្ច​ក្នង​លក្ខណៈ​កំណត់​ហេតុ​ធម្មតា​។ ក្រោយ​មក​ព្រះ​អង្គ​ក៏​តាំង​ព្រះ​ទ័យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រៀប​រៀង​ជា​ពាក្យ​កម្រង​កែវឡើង​។

ស្នា​ដៃ​នេះ​ត្រូវ​បាន​ព្រះ​អង្គ​ចាត់​ទុក​ថា​ជា​ការដូ ឬ​របស់​បញ្ញើ​សម្រាប់​មិត្រ​សហាយ​របស់​ទ្រង់​ដែល​នៅ​ក្នុង​ប្រទេស​ថៃ​ ជំនួស​ឲ្យ​របស់​ផ្ញើ​​ពី​​កម្ពុជា​។ នេះ​ដូច​ក្នុង​ពាក្យ​ប្រារព្ធ​ដែល​ព្រះ​អង្គ​រៀប​រាប់​ឡើង​ជា​ពាក្យ​កាព្យ​នៅ​ក្នុង​សៀវភៅ «​និរាស​នគរ​វត្ត​» នេះ​។

«​និរាស​នគរ​វត្ត​» ជា​ប្រភេទ​សៀវភៅ​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ និង​បូរាណ​វិទ្យា​ជា​ច្រើន​ភ្ជាប់​មក​ជាមួយ​គ្នា​។ ក្រៅ​ពី​នោះ​ក៏​នៅ​មាន​បញ្ចូល​ហេតុការណ៍​នានា​របស់​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​យើង ដែល​ព្រះ​អង្គ​បាន​បំពេញ​ព្រះ​ទស្សនកិច្ច​ទាំង​នៅ​ក្នុង​ខេត្ត​សៀមរាប មាន​ដូច​ជា​ប្រាសាទ​បូរាណ​ខ្មែរ​ជា​ច្រើន ទាំង​នៅ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ មាន​ដូច​ជា​ការ​ចូល​គាល់​ព្រះ​ករុណា ព្រះ​រាជានុកោដ្ឋ និង​ការ​រៀប​រាប់​អំពី​ព្រះ​បរម​រាជវាំង​ខ្មែរ និង​ព្រះ​ឧបោសថ​រតនារាម​ព្រះ​កែវ​មរកត​ ជា​ដើម​។ល។

ខាង​ក្រោម​នេះ​ជា​បទ​ដក​ស្រង់​មួយ​នៃ​ «​និរាស​នគរ​វត្ត​» ច្បាប់​ក្រុម​ពញា​តម្រុង​រាជានុភាព​ ដែល​ស្រែ​ខ្មុក​សូម​ធ្វើ​ការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ទុក​គ្រាន់​ជា​ការ​កម្សាន្ត​ដូច​ត​ទៅ​នេះ​៖

                                                 ๏ ធ្លាប់​ឮ​គេ​និយាយ​ត​គ្នា​
អ្នក​ដែល​ធ្លាប់​ទៅ​ស្រុក​ខ្មែរ​មក ថា​ប្រាសាទ​សិលា​គួរ​ទស្សនា​ណាស់
ធំ​ធេង​មហោឡារ​បូរាណ​សាង ថ្វី​ដៃ​ជាង​ខម​ជំនាញ​ការ​ចម្លាក់
ធ្វើ​ក្បាច់​ភ្ញី​ច្រើន​សំភី​​ជាក់ គេ​ចូល​ចិត្ត​បបួល​ឲ្យ​យើង​ទៅ​មើល
តែ​នៅ​ជាប់​រវល់​កិច្ចការ ហេតុ​នេះ​ត្រូវ​រង់​ចាំ​គ្រា​បាន​ធូរ​ណាត់​ខ្លះ
រហូត​មក​ដល់​ឆ្នាំ​ជូត ក៏​នឹង​មាន​ពេល​ទៅ​នគរ​វត្ត
ឯ​ធិតា​ក៏​ចង់​ទៅ​ដែរ ថា​នឹង​មិន​ឲ្យ​ទៅ​ក៏​មិន​បាន
កម្សាន្ត​ទី​ណា​ក៏​ទៅ​គ្រប់​ទី ក៏​ប្រណី​ព្រម​ឲ្យ​ទៅ​ជាមួយ
ទើប​ទូល​លា​នាំ​​វរ​លក្សណ៍​ទាំង​បី ផ្ដើម​និរាស​ក្រុង​ក្រៃ​ហៃ​សួគ៌
ពី​ខែ​វិច្ឆិកា​រហូត​ដល់​ខែ​ធ្នូ ទៅ​កម្សាន្ត​ក្រុង​កម្ពុជា
បារាំង​សែស​សែន​ល្អ​អារី ជួយ​ចាត់​ចែង​គ្រប់​បែប​យ៉ាង
ទៅ​ដល់​ទី​ណា​ក៏​សែន​សុខ​គ្រប់​វេលា ក៏​គួរ​ជា​ទី​អរគុណ​ក្រៃ
ទាំង​ព្រះ​ញាតិ​ក្រុង​កម្ពុជា ក៏​រាក់​ទាក់​ទទួល​មិន​កន្ដើយ
បាន​ប្រាស្រ័យ​សន្ទនា​យ៉ាង​ស្និទ្ធ ចិត្ត​ក៏​ស្រប​ដោយ​អំណរ​គុណ
កម្សាន្ត​សប្បាយ​តែ​នឹក​ដល់​មិត្រ ទាំង​ស្រី​ប្រុស​ដែល​នៅ​ក្រុង​ធំ
ធ្វើ​ឲ្យ​នឹក​ចង់​ផ្ញើ​របស់​ត្រូវ​ចិត្ត តែ​គិត​ទៅ​ក៏​លំបាក​ចិត្ត​មិន​ណយ
ថា​នឹង​ទិញ​របស់​អ្វី​ផ្ញើ​ទៅ ទុន​របស់​យើង​មិន​ល្មម​ត្រូវ​អល់អែក
ដោយ​មិត្រ​ៗ​គឺ​គិត​ទៅ​រាប់​រយ ថា​ចែក​ខ្លះ​ៗ​ក៏​មិន​គួរ
ហេតុ​នេះ​ក៏​មិន​គួរ ទើប​មក​តែង​និរាស​ល្អ​គាប់​ជាង
សាក​និទាន​រឿង​ទៅ​លេង​កម្ពុជា ឲ្យ​បណ្ដា​មិត្រ​គ្រប់​គ្នា​បាន​ស្ដាប់
ហើយ​និពន្ធ​ចែក​ជា​ទំនង​របស់​ផ្ញើ ឃើញ​ថា​សម​ប្រកប​នឹង​បំណង​ប្រាថ្នា
តែ​គិត​កំណាព្យ​ក៏​លើស​កម្លាំង នឹង​តែង​តាំង​រាប់​ឆ្នាំ​ច្បាស់​មិន​ហើយ
ថា​នឹង​តែង​កំណាព្យ​អាច​នឹង​ជួប​ឧបសគ្គ ហេតុ​នេះ​ជាក់​រៀប​រៀង​ជា​កម្រង​កែវ
មាន​កំណាព្យ​នាំ​មុខ​បន្តិច​ដើម្បី​លម្អ តាម​បូរាណ​ប្រាជ្ញ​បែ​ប​និរាស
បើ​មិន​ដូច​នេះ​ម្ដេច​នឹង​ហៅ​និរាស ដោយ​ហេតុ​មិន​មាន​កំណាព្យ​អក្សរ​សារ
ទើប​តែង​ទុក​គ្រាន់​ជា​ភស្តុតាង សូម​អញ្ជើញ​អាន​សាច់​រឿង​ទាំង​ស្រុង​អឺយ​៕៚

______________________________________________________________
អាន​ផង​ដែរ​៖
១. «វរ​វង្ស សូរ​វង្ស» អំណោយ​​ពី​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ថ្វាយ​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម
២. ក្រុម​ពញា​តម្រុង​រាជានុភាព បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​និង​កម្ពុជា

Advertisements

មតិ»

1. ក្រុម​ពញា​តម្រុង​រាជានុភាព បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​និង​កម្ពុជា | ស្រែ​ខ្ - ថ្ងៃពុធ 31 ខែ​ឧសភា 2017

[…] «​និរាស​នគរ​វត្ត​» […]

2. «វរ​វង្ស សូរ​វង្ស» អំណោយ​​ពី​អតីត​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ថ្វាយ​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម | ស្ - ថ្ងៃពុធ 31 ខែ​ឧសភា 2017

[…] […]

3. សុផានិត រុន - ថ្ងៃពុធ 31 ខែ​ឧសភា 2017

តើសៀវភៅមួយនេះមានជាច្បាប់ប្រែជាខេមរភាសាដែរទេ?

សុភ័ក្ត្រ - ថ្ងៃពុធ 31 ខែ​ឧសភា 2017

មិន​ទាន់​មាន​ទេ

4. Sovichet - ថ្ងៃពុធ 31 ខែ​ឧសភា 2017

រកអាន​នៅ​ឯណា​បាន លោកបង?

សុភ័ក្ត្រ - ថ្ងៃពុធ 31 ខែ​ឧសភា 2017

កម្ពុជា​ដូច​ជា​មិន​មាន​ទេ អន​ឡាញ​ច្បាប់​ភាសា​ថៃ​ក៏​មិន​ឃើញ​មាន​ដែរ ទំនង​គេ​រក្សា​សិទ្ធិ មាន​តែ​អាន​សៀវភៅ​ស្រស់​ៗ​ទេ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: