jump to navigation

លាវ​សាង​អាគារ​រដ្ឋសភា​ថ្មី ថ្ងៃអង្គារ 30 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

នានា​ប្រទេស៖ វៀងចន្ទន៍, សបប. លាវ– ប្រទេស​លាវ​កំពុង​នឹង​ដំណើរ​ការ​ការ​កសាង​អាគារ​រដ្ឋ​សភា​ថ្មី​របស់​ខ្លួន​ដ៏​ធំ​មួយ​ដើម្បី​ជំនួស​អាគារ​ចាស់​បច្ចុប្បន្ន​។ ចាប់​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​ខាង​មុខ​នេះ ប្រទេស​លាវ នឹង​ធ្វើ​ការ​រើ​អាគារ​រដ្ឋ​សភា​ចាស់​របស់​ខ្លួន ដែល​មាន​ទីតាំង​នៅ​កណ្ដាល​រដ្ឋ​ធានី​វៀង​ចន្ទន៍ ដើម្បី​យក​ទី​តាំង​សាង​សង់​អាគារ​ថ្មី​មួយ​ជំនួស​។

អាគារ​រដ្ឋ​សភា​ថ្មី​របស់​ប្រទេស​លាវ​គឺ​ជា​ជំនួយ​ពី​មហា​មិត្រ​ជិត​ស្និទ្ធ​របស់​ប្រទេស​នេះ គឺ​ប្រទេស​វៀតណាម ដែល​នឹង​ត្រូវ​សាង​សង់​កម្ពស់​៥​ជាន់​តាម​បែប​ប្រពៃណី​វប្បធម៌​នៃ​ជន​ជាតិ​លាវ​ និង​ត្រូវ​ចំណាយ​រយៈ​ពេល​សាង​សង់​រហូត​ដល់​ទី​៣​ឆ្នាំ​។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នៅ​មិន​ទាន់​មាន​ព័ត៌មាន​ថា​នៅ​ពេល​រើ​អាគារ​ចាស់​នេះ រដ្ឋបាល​លាវ នឹង​ប្រើ​ប្រាស់​ទី​កន្លែង​ណា​សម្រាប់​ធ្វើ​ការ​ប្រជុំ​រដ្ឋសភា​របស់​ខ្លួន ដែល​ធ្វើ​ឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ​។

កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក​ក៏​ធ្លាប់​មាន​ការ​ប្រកាស​ស្ដី​អំពី​ការ​សាង​សង់អាគារ​ថ្មី​នេះ​ផង​ដែរ តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​សាង​សង់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​។

សូម​បញ្ជាក់​ថា​អាគារ​រដ្ឋ​សភា​ចាស់​របស់​ប្រទេស​លាវ​នេះ​ត្រូវ​បាន​សាង​សង់​​ឡើង​បន្ទាប់​ពី​របប​បច្ចុប្បន្ន​ឡើង​កាន់​កាប់​អំណាច​កាល​ពី​ឆ្នាំ​១៩៧៥ បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម នឹង​តូច​ចង្អៀត​ដែល​មិន​អាច​ដំណើរ​ការ​បាន​ល្អ​សម​ស្រប​នឹង​បរិបទ​រីក​ចម្រើន​នៃ​ប្រទេស​លាវ​ ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​មាន​ការ​កសាង​អាគារ​ថ្មី​នេះ​ឡើង​៕

គំរូ​អាគា​រ​ថ្មី​ដែល​នឹង​ត្រូវ​សាងសង់គំរូ​អាគា​រ​ថ្មី​ដែល​នឹង​ត្រូវ​សាងសង់ (​មើល​ពី​មុខ​)គំរូ​អាគា​រ​ថ្មី​ដែល​នឹង​ត្រូវ​សាងសង់ (​មើល​ពី​ចំហៀង)អាគារ​រដ្ឋសភា​លាវ​បច្ចុប្បន្ន

________________________________________________________________
អាន​ផង​ដែរ​៖
១. លាវ នឹង​មាន​វិមាន​រដ្ឋ​សភា​ជាតិ​យ៉ាង​ធំ​សម្បើម​នា​ពេល​ខាង​មុខ

Advertisements

មតិ»

1. លាវ នឹង​មាន​វិមាន​រដ្ឋ​សភា​ជាតិ​យ៉ាង​ធំ​សម្បើម​នា​ពេល​ខាង​មុខ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែមិថុនា 2017

[…] ________________________________________________________________ អាន​ផង​ដែរ​៖ ១. លាវ​សាង​អាគារ​រដ្ឋសភា​ថ្មី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: