jump to navigation

បណ្ណ​ឥណទាន តេស្កូ ឡូតូស វីសា​ការ៍ដ ថ្ងៃសុក្រ 30 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
11 comments

ល្ងាច​មិញ​នេះ (៣០ មិថុនា ២០១៧​) ខ្ញុំ​ទើប​បាន​ទទួល​បណ្ណ​ឥណទាន​ថ្មី​មួយ​ទៀត​របស់​ធនាគារ​ក្រុង​ស្រី​អយុធ្យា (ថ. ธนาคารกรุงศรีอยุธยา) របស់ថៃ ដែល​រួម​ជាមួយ​នឹង​ផ្សារ​លក់​ឥវ៉ាន់ តេស្កូ ឡូតូស ប្រភេទ​ទឹក​មាស របស់​ថៃ​។ ជា​ទូ​​ទៅ​ខ្ញុំ​តែង​តែ​ទិញ​ឥវ៉ាន់​ច្រើន​នៅ​ក្នុង​ផ្សារ​នេះ​ ហេតុ​នេះ​​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​មួយ​ទៅ​ និង​ម្យ៉ាង​បណ្ណ​នេះ​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ប្រើ​ប្រាស់​ទេ​៕

បណ្ណ​ឥណទាន តេស្កូ ឡូតូស វីសា​ការ៍ដដែល​ទើប​ទទួល​បាន

__________________________________________
ប្រកាសប្រហាក់ប្រហែល
១. បានបណ្ណឥណទានថ្មីពីធនាគារក្រុងស្រី
២. ធ្វើប័ណ្ណឥណទាននៅកាណាឌីយ៉ា
៣. ការ៍ដវីសាថ្មី
៤. បណ្ណឥណទានធនាគារកសិករថៃ
៥. ប័ណ្ណឥណទានរបស់ឃេធីស៊ី ធនាគារក្រុងថៃ
៦. បណ្ណឥណទានធនាគារបាងកក និងថៃអ៊ែរអាស៊ី
៧. បើកបណ្ណឥណទាននៅធនាគារថៃ
៨. បណ្ណឥណទានវីសាធនាគារក្រុងស្រី
៩. ប័ណ្ណ​ឥណ​ទាន​របស់​ឃេ​ធី​ស៊ី រួម​អាកាសចរណ៍​ថៃ
១០. ប័ណ្ណឥណទាន ក្រុងស្រី First Choice
១១. បណ្ណ​ឥណទាន ហូម​ប្រូ វីសា​ការ៍ដ

សណ្ឋាគារ​មីសៃ ប៉ារ៉ាដៃស៍ ថ្ងៃ​ព្រហស្បតិ៍ 29 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in សណ្ឋាគារ, ພາສາລາວ.
1 comment so far

កាល​ពី​ទៅ​លេង​ក្រុង​វៀងចន្ទន៍ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ​​មួយ​ឈ្មោះ​ថា ​មីសៃ ប៉ារ៉ាដៃស៍ ឬ​ស្ថានសួគ៌ មាន​ជ័យ​​ ដែល​ស្ថិត​នៅ​ក្បែរ​ប្រជុំ​ជន​កណ្ដាល​ក្រុង​វៀងចន្ទន៍​​។ សណ្ឋាគារ​នេះ​បើ​តាម​ពិត​ទៅ​មាន​ឋានៈ​ត្រឹម​ផ្ទះ​សំណាក់​នៅ​ស្រុក​ខ្មែរ​យើង​ទេ​។ នៅ​ក្រុង​វៀងចន្ទន៍​​ទី​ស្នាក់​នៅ​នានា​មាន​តម្លៃ​ថ្លៃ​ជាង​នៅ​ភ្នំពេញ ឬ​នៅ​កម្ពុជា​យើង​ទាំង​មូល​។

សម្រាប់​បន្ទប់​ដែល​ខ្ញុំ​ស្នាក់​នៅ​នេះ គ្រែ​ពីរ​បូក​រួម​អាហារ​ពេល​ព្រឹក (​បែប​អាមេរិកាំង​មួយ​ចាន​) មាន​តម្លៃ​ប្រមាណ​១០០.០០០​រៀល​។

អាសយដ្ឋាន៖

ផ្ទះ​លេខ ០២ តំបន់ ០១ ផ្លូវ Frangcois Ngin,
ភូមិ​មាន​ជ័យ, ខណ្ឌ​ចន្ទ​បុរី​,
ទីក្រុង​វៀងចន្ទន៍​, សបប​. លាវ
ទូរស័ព្ទ៖ (+៨៥៦ ២១) ២៥៤ ២២៣ – ៤
ទូរសារ៖ (+៨៥៦ ២១) ២៥៤ ៥១០
គេហទំព័រ៖ http://mixayparadise.com/

ការផ្ដល់តម្លៃ៖ 

បន្ទប់​សណ្ឋាគារបន្ទប់​សណ្ឋាគារ
ទឹក​ក្នុង​បន្ទប់​សណ្ឋាគារ
មើល​ពី​លើ​សណ្ឋាគារ​ជាន់​ទី​៣

____________________________________________________________________
អានផងដែរ៖
១. ទៅ​លេង​វៀងចន្ទន៍
២. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា

បណ្ណ​ឥណទាន ហូម​ប្រូ វីសា​ការ៍ដ ថ្ងៃពុធ 28 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
13 comments

ល្ងាច​មិញ​នេះ (២៨ មិថុនា ២០១៧​) ខ្ញុំ​ទើប​បាន​ទទួល​បណ្ណ​ឥណទាន​ថ្មី​មួយ​ទៀត​របស់​ធនាគារ​ក្រុង​ស្រី​អយុធ្យា (ថ. ธนาคารกรุงศรีอยุธยา) របស់ថៃ ដែល​រួម​ជាមួយ​នឹង​ផ្សារ​លក់​ឥវ៉ាន់ ហូម​ប្រូ (Homepro)​។ ដោយ​សារ​បច្ចុប្បន្ន​នេះ​ខ្ញុំ​ត្រូវ​ទិញ​ឥវ៉ាន់​សម្រាប់​គ្រឿង​តុប​តែង​ផ្ទះ​ច្រើន​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​មួយ​ទៅ ដោយ​បាន​ទទួល​ការ​បញ្ចុះ​តម្លៃ​៣​ភាគ​រយ​ពេល​ទិញ​ឥវ៉ាន់​ម្ដង​ៗ និង​ម្យ៉ាង​បណ្ណ​នេះ​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ប្រើ​ប្រាស់​ទេ​៕

បណ្ណ​ឥណទាន ហូម​ប្រូ វីសា​ការ៍ដដែល​ទើប​ទទួល​បាន

__________________________________________
ប្រកាសប្រហាក់ប្រហែល
១. បានបណ្ណឥណទានថ្មីពីធនាគារក្រុងស្រី
២. ធ្វើប័ណ្ណឥណទាននៅកាណាឌីយ៉ា
៣. ការ៍ដវីសាថ្មី
៤. បណ្ណឥណទានធនាគារកសិករថៃ
៥. ប័ណ្ណឥណទានរបស់ឃេធីស៊ី ធនាគារក្រុងថៃ
៦. បណ្ណឥណទានធនាគារបាងកក និងថៃអ៊ែរអាស៊ី
៧. បើកបណ្ណឥណទាននៅធនាគារថៃ
៨. បណ្ណឥណទានវីសាធនាគារក្រុងស្រី
៩. ប័ណ្ណ​ឥណ​ទាន​របស់​ឃេ​ធី​ស៊ី រួម​អាកាសចរណ៍​ថៃ
១០. ប័ណ្ណឥណទាន ក្រុងស្រី First Choice
១១. បណ្ណ​ឥណទាន តេស្កូ ឡូតូស វីសា​ការ៍ដ

មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ ថ្ងៃអង្គារ 27 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
9 comments

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧ ម្សិល​មិញ​​នេះ ក្រុម​សិល្បករ​ថៃ ដែល​ជា​អ្នក​ចាត់​ចែង​រៀប​ចំ​ធ្វើ​ព្រះ​មេរុ​សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ បាន​បង្ហាញ​ពី​​រូប​ភាព​ចម្លង ស្ដី​អំពី​ «​ព្រះ​មេរុ​មាស​» និង​អាគារ​ប្រកប​ពិធី​មួយ​ចំនួន​ទៀត សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​។

ការ​រៀប​ចំ​ធ្វើ​រោង​ពិធី​នានា រួម​ទាំង​ព្រះ​មេរុ​ផង​ត្រូវ​បាន​ចាត់​ចែង​ដោយ​ស្ថាប័ន​ស្ថាបត្យកម្ម នៃ​ក្រុម​សិល្បករ​ថៃ មក​ពី​ក្រសួង​វប្បធម៌​ ដែល​មាន​ជំនាញ​ពិសេស​ក្នុង​ការ​រៀប​ចំ​រាជ​ពិធី​នានា​នៅ​នគរ​ថៃ​។ ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​​​ព្រះ​បរម​សព​ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ នៅ​ក្នុង​បរិវេណ​មណ្ឌល​ពិធី​វាល​ព្រះ​មេរុ ក្បែរ​ព្រះ​បរម​រាជ​វាំង​​ក្រុង​បាងកក​​។

ព្រះមេរុមាស ព្រះចៅផែនដីថៃនេះ មានចាត់សាងជាអង្គប្រធាន ជាបុស្បុកធំនៅចំកណ្ដាលតំណាងឲ្យភ្នំព្រះសុមេរុ និងអមទៅដោយបុស្បុកតូចៗជាមណ្ឌបចំនួន៨ទៀត តំណាងឲ្យភ្នំសត្តបរិភណ្ឌព័ទ្ធភ្នំព្រះសុមេរុ និងដែលតំណាងឲ្យប្រព័ន្ធចក្រវាលនោះឯង។ ក្រៅពីនោះ នឹងមានការតុបតែងជាសត្វហិមពាន្តជុំវិញព្រះមេរុ ហើយដែលមានរៀបចំជាលានជុំវិញព្រះមេរុ រាងបួនជ្រុងធំ ក្នុងមួយជ្រុង៦០ម៉ែត្រ។ ចំណែកឯអាគារផ្សេងៗទៀតក្នុងមណ្ឌលពិធី សម្រាប់អ្នកចូលរួមព្រះរាជពិធីវិញ ក៏៏នឹងត្រូវសាងសង់ឡើងនៅជុំវិញព្រះមេរុ ហើយដែលនឹងអាចផ្ទុកបានចំនួនមនុស្សរហូតដល់ទៅ៧.៤០០នាក់​៕

រូប​ភាព​ចម្លង​នៃ​​ព្រះ​មេរុ​មាស​សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង

រូបភាព​៖ ក្រុម​សិល្បករ​ថៃ

________________________________________________
អានផងដែរ៖
១. សត្វហិមពាន្តនៅទីព្រះមេរុថៃ
២. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
៣. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៅនគរថៃ
៤. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៦. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៧. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន
៨. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍
៩. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩

រូបភាព​ប្រវត្តិ​សាស្ត្រ​នៅ​ក្រុង​ប៉ារីស នា​ឆ្នាំ​១៩៦៤ ថ្ងៃចន្ទ 26 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អតីតភាព, Français.
1 comment so far

ខែ​មិថុនា គ.ស.​១៩៦៤ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នៃ​កម្ពុជា (ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ​) ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​បារាំង​សែស​។ ប្រធានា​ធិបតី​​បារាំង ឯ.ឧ.ហ្សាលដឺហ្គោល បាន​ធ្វើ​បដិ​សណ្ឋារកិច្ច​យ៉ាង​​កក់​ក្ដៅ និង​សម​ព្រះ​កិត្តិយស​នៃ​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ​។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​ប្រវត្តិ​សាស្ត្រ​នៃ​ដំណើរ​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​សាធារណ​រដ្ឋ​បារាំង​ ដោយ​ឃើញ​មាន​ព្រះ​ឆាយា​លក្ខណ៍​នៃ​ព្រះ​អង្គ ព្រម​ទាំង​ប្រធានាធិបតី​បារាំង នា​រោង​ល្ខោន​ក្រុង​ប៉ារីស ឬ Paris Opera កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៦៤​​​៕

សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​ព្រះ​ពស្ត្រ​ពេញ​យស​នៃ​ប្រពៃណី​ខ្មែរ ព្រម​ទាំង​សម្ដេច​ព្រះ​ជាយា (​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​) ព្រម​ទាំង​មន្ត្រី​រាជ​ការ​ខ្មែរ​អម​ព្រះ​រាជ​ដំណើរ​ផង​​

_______________________________________
អានផងដែរ
១. ខួប​ឆ្នាំ​ទី​៥០ ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​ឯ.ឧ.​ហ្សាល​ដឺ​ហ្គោល
២. ការស្លៀកឈុតខ្មែរក្នុងពិធីផ្លូវរដ្ឋនារជ្ជកាលហ្លួងបរមរតនកោដ្ឋ

គ.ជ.​ប ប្រកាស​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧ ថ្ងៃអាទិត្យ 25 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
5 comments

ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​សម្រេច​ចេញ​លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​។

តាម​រយៈ​គេហ​ទំព័រ​នៃ​គ.ជ.ប គណបក្ស​ធំ​ទាំង​ពីរ (​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ​) នៅ​តែ​ជា​គណបក្ស​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​លើស​លុប​ពី​សំណាក់​អ្នក​បោះ​ឆ្នោត​ដដែល​។ តាម​រយៈ​សំឡេង​ឆ្នោត គណបក្ស​ទាំង​ពីរ​មាន​សំឡេង​ប្រដំ​ប្រសង​គ្នា​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ភាគ​ច្រើន គួរ​ជា​ទី​មោទន​នៃ​ម្ចាស់​ឆ្នោត​ទាំង​អស់​។

ដោយ​ឡែក​ចំពោះ​​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​នេះ​បាន​​ទទួល​លទ្ធផល​គួរ​ជា​ទី​គាប់​ប្រសើរ ជាង​គេ​បោះ​ឆ្នោត​ពី​អណត្តិ​មុន ដោយ​បាន​កើន​ឡើង​នូវ​ចំនួន​មេ​ឃុំ​រហូត​ដល់​ទៅ​​៤៨៩​អសនៈ ក្នុង​ចំណោម​អសនៈ​ទាំង​អស់​​ចំនួន​១.៦៤៦​​។ (​អាន​ប្រកាស​៖ គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា​)

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​នេះ​បាន​បង្ហាញ់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​៣.៥៤០.០៥៦​សំឡេង (​កើន​ឡើង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ចំនួន​៣០៤.០៨៧​សំឡេង​) សរុប​៥០.៧៦​ភាគរយ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​​៣.០៥៦.៨២៤​សំឡេង (កើន​ឡើង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ចំនួន​១១០.៦៤៨​សំឡេង​) សរុប​៤៣.៨៣​ភាគ​រយ​។ (​អាន​ប្រកាស​៖ គជប.​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ចម្រូង​ចម្រាស​)

សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នេះ ក៏​ជា​មោទនភាព​មួយ​ថ្មី​មួយ​ទៀត​ដែរ ដែល​ប្រជាជន​ខ្មែរ​នាំ​គ្នា​ខ្នះ​ខ្នែង​ទៅ​ប្រើ​សិទ្ធិ​របស់​ខ្លួន​រហូត​ដល់​ទៅ ​៨៩​,​៥២​ភាគរយ​៕

ចុច​ទី​នេះ​ដើម្បី​យក​របាយការណ៍​លម្អិត​ពី​លទ្ធផល​ឆ្នោត

លទ្ធផល​សំឡេង​ឆ្នោត

លទ្ធផល​គិត​ជា​ភាគ​រយ

_______________________________________________________________
អាន​ផង​ដែរ​៖
១. គជប.​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ចម្រូង​ចម្រាស
២. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត
៣. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
៤. ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍
៥. គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា

ខួប​៥០​ឆ្នាំ ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​-​វៀតណាម ថ្ងៃសៅរ៍ 24 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in Tiếng Việt.
add a comment

អាន​ព័ត៌មាន​៖
១. Vietnamese leaders receive Cambodian NA President
២. Grand ceremony marks 50 years of Vietnam- Cambodia diplomatic ties
៣. សម្តេច ហេង សំរិន និងគណៈប្រតិភូ អញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ

%d bloggers like this: