jump to navigation

ទៅ​ស្រុក​ខ្មែរ ថ្ងៃសុក្រ 2 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

រសៀល​នេះ (​២ មិថុនា ២០១៧​) បន្ទាប់​ពី​ធ្វើ​ការ​រួច​រាល់​ត្រូវ​ចេញ​ដំណើរ​មក​ព្រលាន​យន្តហោះ​ដើម្បី​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ថៃ ឡាន​អន អ៊ែរ លេខ SL647 ដើម្បី​ធ្វើ​ដំណើរ​មក​បាងកក​។ នេះ​ជា​លើក​ទី​មួយ​របស់​ខ្ញុំ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​នេះ​។

យន្តហោះ​ត្រូវ​ពន្យា​ពេល​ប្រមាន​ជាង​៣០​នាទី និង​ពេល​ចុះ​ចត​ដល់​ព្រលាន​ដនមឿង​ភ្លាម​ស្រាប់​តែ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ត្រូវ​ពន្យា​ពេល​រហូត​៣០​នាទី​ទៀត ក្នុង​ការ​ចេញ​ពី​យន្តហោះ ស្ទើរ​តែ​ខក​ក្នុង​ការ​ធ្វើ​ដំណើរ​ត​ជើង​មក​ភ្នំពេញ​។

សម្រាប់​ជើង​យន្តហោះ​បន្ត​មក​ភ្នំពេញ​ត្រូវ​ចេញ​នៅ​ម៉ោង​ជាង​៨​យប់ តាម​ជើង​យន្តហោះ​អ៊ែរ​អាស៊ី​លេខ FD604​។ នេះ​ក៏​ជា​លើក​ទី​១​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​នេះ​នៅ​វេលា​នេះ​ដែរ បន្ទាប់​ពី​អាកាស​ចរណ៍​អ៊ែរ​អាស៊ី​បន្ថែម​ជើង​យន្តហោះ​ម៉ោង​យប់​នេះ​។

មក​ដល់​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​៩​កន្លះ​យប់​។ ការ​មក​ស្រុក​ខ្មែរ​គ្រា​នេះ​គឺ​ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​។ ជួប​គ្នា​នៅ​កន្លែង​បោះ​ឆ្នោត​!


ត្រៀុំម​ឡើង​យន្តហោះ​ទៅ​បាងកក

នៅ​លើ​យន្តហោះ ថៃ ឡាន​អន អ៊ែរ លេខ SL647

មក​ដល់​ដនមឿង

នៅ​លើ​ជើង​អ៊ែរ​អាស៊ី​លេខ FD604​

ភេសជ្ជៈ​ហ្វ្រី​យប់​មិញ​លើ​ជើង​យន្តហោះ​អ៊ែរ​អាស៊ី

________________________________________________________
អាន​ផង​ដែរ៖
១. ត្រឡប់​មក​ស្រុក​ថៃ​វិញ

Advertisements

មតិ»

1. ត្រឡប់​មក​ស្រុក​ថៃ​វិញ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 10 ខែមិថុនា 2017

[…] ល្ងាច​មិញ​នេះ (​៥ មិថុនា ២០១៧​) ខ្ញុំ​បាន​ត្រឡប់​មក​ស្រុក​ថៃ​វិញ​ហើយ​បន្ទាប់​ពី​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ម្សិល​មិញ​នេះ​រួច​មក​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: